កម្ពុជា រំពឹង​ប្រមូល​ចំណូល​មិនមែន​សារពើពន្ធ​ ខ្ទង់​៥៣០០លានដុល្លារ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្ពុជា រំពឹង​ប្រមូល​ចំណូល​មិនមែន​សារពើពន្ធ​ ខ្ទង់​៥៣០០លានដុល្លារ

បានផុស

នៅ

ការប្រមូលចំណូលមិនមែន​សារពើពន្ធ​នៅកម្ពុជា នាឆ្នាំ២០២០នេះ ត្រូវបានរំពឹងថា នឹងទទួលបានប្រ​មាណ​៥៣០០លានដុល្លារ អាមេរិក។នេះបើតាមការលើកឡើងរបស់​សម្ដេច ​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងការផ្សាយផ្ទាល់ពិសេស នាព្រឹកថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​ថា គិតមកដល់ត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ អគ្គ​នា​យក​ដ្ឋាន​គយ ប្រមូល​ចំណូល​បាន ២៣៩១លានដុល្លារ អាមេរិក និង​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូលចំ​ណូល​បាន២៨៧៨លានដុល្លារ អាមេរិក ។

ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានលើកឡើងថា ចំណូលទាំងពីរអង្គភាពនេះ អាចឡើងដល់​៥៣០០​លានដុល្លារ អាមេរិក ទម្រាំ​ដល់​ថ្ងៃ​បិទ​បញ្ជី​ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មាន​ប្រសាសន៍​ដែរ​ថា ចំណូល​ទាំងនេះ បានមកពីការ​ភ្ញាក់រលឹក​បង់​ពន្ឋ​​របស់​ប្រជាជន​កម្ពុជា និងការខិតខំធ្វើការរបស់​មន្ត្រី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

អាណិតណាស់! កម្មការិនី​រោងចក្រ​មាន​ផ្ទៃពោះ​៧​ខែ​ម្នា​ក់ ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩

ព័ត៌មានជាតិ៩ នាទី មុន

ស្ត្រីម្នាក់​សង្ស័យ​ថា​ខ្លួន​កើតកូវីដ ស្ម័គ្រចិត្តធ្វើ​តេស្តរហ័ស លទ្ធផល​ពិត​ជា​មាន​កូវីដ៩​មែន

ជីវិតកម្សាន្ដ៤៦ នាទី មុន

វី ឌី​ណែ​ត រម្លឹក​ពាក្យ​ចុងក្រោយ​មុន​ពេល​ម្តាយ​ស្លាប់​នា​ឱកាស​ទិវា​អ្នក​ម្តាយ​ពិភព​លោក​

កូវីដ-១៩១ ម៉ោង មុន

អាវុធហត្ថរាជធានីសម្តែងការអរគុណចំពោះ សប្បុរសជនដែលបានជួយស្បៀងក្នុងពេលប្រឆាំងនឹងកូវីដ-១៩

ព័ត៌មានជាតិ១ ម៉ោង មុន

រក​ឃើញ​មន្ត្រី​នគរបាល​១៦​នាក់​ឆ្លង​ជំងឺ​កូ​វីដ ១៩​នៅ​រាជធានី​ភ្នំពេញ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services