Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​ព្រះសីហនុ​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​កែលំអ​ស្ពាន​មួយចំនួន​ឡើងវិញ​ដើម្បី​ប​ញ្ចៀ​សការ​ជន់​លិច​នៅ​រដូវវស្សា​

បានផុស

នៅ

​លោក គួច ចំរើន អភិបាល​ នៃ​គណៈអភិបាលខេត្ត​ព្រះសីហនុ​ បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ខេត្ត​ត្រូវ​ធ្វើ​ការ​កែលំអ​និង​ សាងសង់​ពង្រីក​ស្ពានមួយចំនួន​ឡើងវិញ​ដើម្បី​បញ្ចៀស​ការ​ជន់​លិច​នៅ​រដូវវស្សា​នៅ​ឆ្នាំ​២០២១​ខាងមុខនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែ​ងនៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ក្រុមប្រឹក្សា​ខេត្ត​ ដើម្បី​ពិភាក្សា​លើ​គម្រោង​អភិវឌ្ឍន៍​ខេត្ត​ឆ្នាំ​២០២១​ លោក​អភិបាលខេត្ត​បាន​បន្តទៀតថា «​ដោយសារ​ឆ្នាំ​កន្លងមក​ជំនន់​ទឹកភ្លៀង​នៅតែ​បន្ត​លិច​ក្រុង​របស់​យើង​​និង​ដោយសារតែ​សំរាម​បាន​ហូរ​កកស្ទះ​នៅតាម​ស្ពាន​ចំនួន​៤​ដូច្នេះ​ត្រូវធ្វើ​ការ​កែលំអ​សាងសង់​ពង្រីក​ឡើងវិញ ដូចជា​ស្ពាន L.V ស្ពាន​ស្តេច​មឹក​និង​ស្ពាន​២​ទៀត​

​នៅ​អង្គការ​ម្លប់​តាប៉ាង​និង​ស្ពាន​ទាំង​៤ ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​នៅ​រដូវវស្សា​ឆ្នាំ​២០២១​ខា​ង​មុខ​»​។​

​ជាមួយគ្នានេះដែរ លោក​អភិបាលខេត្ត​ បាន​បន្ថែមថា​សម្រាប់​ឆ្នាំ​២០២១​ខាងមុខនេះ​ខេត្ត​មាន​គម្រោង​អភិវឌ្ឍន៍​ចំ​នួន​៩​គម្រោង ​ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ថែមទៀត​ពិសេស​រៀប​ចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​ក្រុងព្រះសីហនុ​បន្ត​ការលិចលង់​ជា​បន្តទៀត​។​

​លោក គួច ចំរើន មានប្រសាសន៍ថា​«​ត្រូវ​ផ្តោតទៅលើ​គម្រោង​ទី​៣កែសម្រួល​ស្ពាន​ឱ្យបាន​ធំ​ទូ​លាយ​ ដើម្បី​បញ្ចៀស​ជំនន់​ទឹកភ្លៀង គម្រោង​ទី​៥កែសម្រួល​ទទឹងផ្លូវ​ឱ្យ​តាម​ស្តង់ដា និង​ទី​៦ កែសម្រួល​មក​ដាក់លូ​អ៊ុយ​ ដោយឡែក​គម្រោង​ផ្សេងទៀត​យើង​បាន​ឯកភាព​​ដូចនេះ​មន្ត្រី​ជំនាញ​របស់​យើង​ត្រូវ​សិក្សា​បន្ទាប់​ ដើម្បី​ឆ្លង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​នៅ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២១​ខាងមុខ​»​។​

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ​គម្រោង​ថវិកា​អភិវឌ្ឍន៍​ខេត្ត​សម្រាប់​ឆ្នាំ​២០២១ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​កាត់​ថវិកា​អភិវឌ្ឍន៍​៣​ដំណាក់កាល​ ជា​បន្តបន្ទាប់​ធ្វើឱ្យ​គម្រោង​មួយចំនួន​ត្រូវ​លុប​ចោល​ក្នុង​ផែនការអភិវឌ្ឍន៍​ឆ្នាំ​២០២១​។​ ដូច្នេះ​យើង​ត្រូវ​ជ្រើសរើស​គម្រោង​អាទិភាព ដើម្បី​អភិវឌ្ឍន៍​ជាមុន និង​តម្រូវ​ការចាំបាច់​។​ ទន្ទឹម​នោះ យើង​ត្រូវ​គៀងគរ​ផ្នែក​ឯកជន​ចូលរួម​ការអភិវឌ្ឍ​ក្រុង​របស់​យើង ។​

​គួរ​បញ្ជាក់ថា ​គម្រោង​អភិវឌ្ឍន៍​ឆ្នាំ​២០២១​សរុប​មាន​៩​គម្រោង​ក្នុងនោះ​១.​ជួសជុល​សួន​ច្បារ​វិមាន​ឯក​រាជ្យ សួន​កូនសោ និង​សួនច្បារ​តោ​ពីរ​ សង្កាត់​លេខ​៣​។​ ២.​ជួសជុល​បណ្ដាញ​ភ្លើង​ និង​ភ្លើង​បំភ្លឺ​សា​ធារ​ណៈ​តាម​បណ្ដោយ​ផ្លូវ​លេខ​៨០០ ក្រុងព្រះសីហនុ​។ ៣.​ជួសជុល​ស្ពានបេតុង​បុក​ស៊ី​ផាយ​មុខ​អង្គ​ការ​ម្លប់​តាប៉ាង​ចំនួន០១​កន្លែង សង្កាត់​៤​។​ ៤.​ជួសជុល​ផ្លូវ​បេតុង ផ្លូវ​ទៅ​វត្ត​លើ ចាក់​បេតុង និង​ដាក់លូ​ទឹកភ្លៀង​មុខកាត់០,៦​ម៉ែត្រ​ម្ខាង​ស្រប​ផ្លូវ និង​លូ​មូល​កាត់ទទឹងផ្លូវ០,៨​ម៉ែត្រ ចាប់ពី​ផ្លូវ​លេខ​៧០១ដល់​វត្ត​លើ​សង្កាត់​លេខ​៣​។ ៥.​ជួសជុល​ផ្លូវ​លេខ​៨០២ ចាក់​ក្រាល​បេតុង លូទឹក​ភ្លៀង​មុខកាត់០,៦​ម៉ែត្រ​

​និង​លូទឹកស្អុយ​មុខកាត់០,២​ម៉ែត្រ សងខាង​ផ្លូវ (​ចាប់ពី​ផ្លូវ​លេខ​៨០០ ផ្លូវ​លេខ​២១១)​សង្កាត់​លេខ​២​។ ៦.​ជួសជុល​បណ្តាញ​លូ ផ្លូវ​លេខ​២១៣ ដាក់លូ​ទឹកភ្លៀង​មុខកាត់​០,៨​ម៉ែត្រ លូទឹកស្អុយ​មុខកាត់០,២​ម៉ែត្រ សងខាង​ផ្លូវ​(​ចាប់ពី​ផ្លូវ​លេខ​២០០ ផ្លូវ​លេខ​២០៩)​។​៧.​ជួសជុល​បណ្ដាញ​លូ​អ៊ុយ (1mx1m) មាន​គម្រប​សង ខាង​ផ្លូវ​សង្កាត់​លេខ​៤ ចាប់ពី​ផ្លូវ​លេខ​១០៤ ត​ភ្ជាប់​កំណាត់​លូ​អង្គការ​ម្លប់​តាប៉ាង​(​គម្រោង​ឆ្នាំ​២០២០)​។ ៨.​ជួសជុល​ផ្លូវ​លេខ​១០៥ចាក់​ក្រាល​បេតុង​លូទឹក​ភ្លៀង​មុខកាត់ ០,៨ ម៉ែត្រ និងលូទឹក​ស្អុយ​មុខកាត់ ០,២​ម៉ែត្រ​សងខាង​ផ្លូវ​(​ពី​ផ្លូវ​លេខ​១០០ ដល់​ផ្លូវ​លេខ ១០៣៤)​និង​៩.​ជួសជុល​ផ្លូវ​លេខ​១០៣៤ចាក់​ក្រាល​បេតុង លូទឹក​ភ្លៀង​មុខកាត់ ០,៨​ម៉ែត្រ លូទឹកស្អុយ​មុខកាត់​០,២​ម៉ែត្រ​សងខាង​ផ្លូវ (​ពី​ផ្លូវ​លេខ​១០៣ ដល់​ផ្លូវ​លេខ​១០៥)៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម