រាជរដ្ឋាភិបាល​​ឧបត្ថម​ថវិកា​គាំ ពារ​សុខភាព​ដល់​យោធិន​ធ្វើ​លំហែ​មាតុភាព​ជិត​២០​នាក់​ក្នុង​ខេត្តបាត់ដំបង​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​​ឧបត្ថម​ថវិកា​គាំ ពារ​សុខភាព​ដល់​យោធិន​ធ្វើ​លំហែ​មាតុភាព​ជិត​២០​នាក់​ក្នុង​ខេត្តបាត់ដំបង​

Published

on

​នៅក្នុង​ឱកាស​ប្រគល់​ថវិការ​ឧ​ប​ត្ថ​ម្ភ​ នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៥​ នៅ​ថ្ងៃ​ទី​៣០ ​ខែ​ធ្នូ​ ឆ្នាំ​២០២០​នេះ​លោកជំទាវ​ ទឹម​ ដា​និ​ត​ឯក​សំ​អូន ​ប្រធានកិត្តិយស​​យោធិន​នារី ​យោធភូមិភាគ​ទី​៥​​បាន​លើក​ឡើង​ថា​ ថវិការ​ឧបត្ថម្ភ​ដល់​យោធិន​នារី​ចូល​លំហែ​មាតុភាព​ទាំងអស់​ខាងលើនេះ ​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​ថវិកា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដើម្បី​ចូលរួម​សម្រួលការ​លំបាក​មួយ​ចំ​ណែ​ក​ជា​មួយ​យោធិន​នារី​នៅ​ក្នុង​អំឡុង​ពេល​សម្រាក​ធ្វើ​លំហែ​មាតុភាព​។​

​លោកជំទាវ​បន្តថា ​ការចូលរួម​នេះដែរ​ក៏បាន​បញ្ជាក់​ពី​ការយកចិត្ត​ទុកដាក់​និង​គិតគូរ​សុខទុក្ខ​របស់​យោធិន​នៃ​កងយោធពល​ខេ​មរ​ភូ​មិ​ន្ទ​ នៅក្នុង​អាណត្តិ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ ​ហ៊ុន​ សែន​ ជា​នាយករដ្ឋមន្ត្រី​ស្របច្បាប់​ដែល​កើត​ចេញពី​ឆន្ទៈ​ពលរដ្ឋ​។

លោកជំទាវ​បន្តថា ​ទឹកប្រាក់​ឧបត្ថម្ភ​ដែល​បានផ្តល់​ជូន​យោធិន​នារី​សរុប​ចំនួន​១៨​នាក់​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​៨០០.០០០​រៀល ​បើទោះបី​ចំនួន​នេះ​មិន​ច្រើន​និង​គ្រប់គ្រាន់​តាម​ភាពចាំបាច់​ជាក់ស្តែង ​ប៉ុន្តែ​វា​ជាការ​ចូលរួម​និង​លើកទឹកចិត្ត​ ចំ​ពោះ​គុណបំណាច់​ដែល​គ្រប់​យោធិន​បាន​ខិតខំ​ប្រឹងប្រែង​បំរើការ​ងារ​មិន​គិតពី​ការនឿយហត់​កាលពី​កន្លងមក​។​

ក្នុងឱកាស​នោះដែរ​ លោកជំទាវ​ក៏បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ឧ​ត្ត​ម​សេនីយ៍​ឯក​ឯក​.​សំ​អូន​ មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ​ចំពោះ​យោធិន​នារី​ទាំងអស់​ស្រប​ជាមួយ​ការអបអរសាទរ​ចំពោះ​យោធិន​ទាំងអស់​ទទួលបាន​សមា​ជិ​ក​ថ្មី​បន្ថែម​ម្នាក់ទៀត​នៅ​ក្នុង​ក្រុមគ្រួសារ​យោធិន​និ​មួយៗ​សូម​ឲ្យ​មាតា​និង​ទារក​មាន​សុខ​ភាពល្អ​៕​

អត្ថបទ​ ៖ សៅ សារិទ្ធ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 mins ago

មន្ទីរពេទ្យ​ ៣ ទីតាំងពេញអស់ យក​មណ្ឌល​ចត្តាឡីស័ក ធ្វើ​មន្ទីរពេទ្យ​ព្យាបាលអ្នក​ឆ្លង​កូវីដ ១៩

ព័ត៌មានអន្ដរជាតិ7 mins ago

ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដលើស ២៥ម៉ឺននាក់

ព័ត៌មានជាតិ10 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ11 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ11 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services