Connect with us

សេដ្ឋកិច្ច

តាមការព្យាករណ៍នៃធនាគារជាតិ សេដ្ឋកិច្ចកម្ពុជាអាចនឹងងើបឡើងវិញក្នុងរង្វង់៤ភាគរយនៅឆ្នាំ២០២១នេះ

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជាបានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាអាចនឹងងើបឡើងវិញក្នុងរង្វង់៤ភាគរយ ប្រសិនបើវ៉ាក់សាំងកូវីដ-១៩ មានប្រសិទ្ធភាពអាចទប់ស្កាត់ជំងឺនេះបាននៅក្នុងឆមាសទី១ឆ្នាំ២០២១ខាងមុខ។

យោងតាមរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ ២០២០ និងទស្សនវិស័យឆ្នាំ ២០២១ ដែលចេញផ្សាយដោយធនាគារនៅថ្ងៃ ៣១ ខែធ្ នូឆ្នាំ២០២០ បានឲ្យដឹងថា «ក្នុងបរិការណ៍ ដែលថ្នាំបង្ការជំងឺកូវីដ១៩មានប្រសិទ្ធភាពអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានក្នុងឆមាសទី១ ឆ្នាំ២០២១ នោះសេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងងើបឡើងវិញក្នុងរង្វង់៤ភាគរយ ហើយអត្រាអតិផរណារំពឹងមានកម្រិតក្រោម៣ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារជាតិ បានបញ្ជាក់ថា ក្រៅពីប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ-១៩នោះ ល្បឿននៃការងើបឡើងនៃកំណើនក្នុងប្រទេស ជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជានិងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុក គឺជាចលករយ៉ាងចម្បងដែលជួយឲ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់៤ភាគរយ នៅក្នុងឆ្នាំ២០២១ដែរ។

ស្ថិតក្នុងកាលៈទេសៈទប់ស្កាត់កូវីដ-១៩នេះចការបន្តពង្រឹងមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុកថែមទៀត អាចជួយទ្រទ្រង់
និងកាត់បន្ថយការប៉ះពាល់លើកំណើនសេដ្ឋកិច្ចកម្ពុជាដោយសារការធ្លាក់ចុះនៃវិស័យខាងក្រៅ។

ធនាគារជាតិ បានបញ្ជាក់ថា ការបន្តអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកស្ទួយអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, ការជំរុញនវានុវត្តន៍និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗលើគ្រប់វិស័យ គឺមានសារៈសំខាន់ណាស់ក្នុងការពង្រឹងមូលដ្ឋាននៃកំណើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកស្របពេលដែលវិស័យកសិកម្មបន្តដើរតួនាទីយ៉ាងសំខាន់និងមានសក្តានុពលក្នុងស្រូបឥទ្ធិពលបានមួយផ្នែកនៃវិបត្តិកូវីដ-១៩នៃភាពអត់ការងារធ្វើ និងគាំទ្រជីវភាពប្រជាជនក្រីក្រ។

ធនាគារជាតិព្យាករណ៍បន្តថា វិស័យកម្មន្តសាលរំពឹងថានឹងងើបឡើងជាលំដាប់ជាពិសេសវិស័យកាត់ដេរសម្លៀ
កបំពាក់ និងស្បែកជើង ខណៈដែលវិស័យកសិកម្មរំពឹងថានឹងបន្តមានកំណើនល្អដូចឆ្នាំ២០២០។ ទន្ទឹមនេះ ការនាំចេញផលិតផលកសិកម្មជាពិសេសអង្ករ និងកៅស៊ូរំពឹងថាមានសន្ទុះកំណើនខ្ពស់ដែលគាំទ្រដោយការធ្វើពិពិធកម្មទីផ្សារកសិផលកម្ពុជានិងកំណើនតម្រូវការកៅស៊ូ ក្នុងស្ថានភាពនៃការប្រសើរឡើងនៃសេដ្ឋកិច្ចពិភពលោក។

ចំណែក វិស័យសំណង់ និងអចលនទ្រព្យរំពឹងថាងើបឡើងសន្សឹមៗស្របពេលជាមួយនឹងកំណើនវិនិយោគផ្ទាល់បរទេសការងើបឡើងវិញនៃចំណូលនិងការរំពឹងទុកពីការរីកចម្រើនសេដ្ឋកិច្ចជារួមនាពេលអនាគត។
ម្យាងទៀតវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ក៏ដូចជាវិស័យដឹកជញ្ជូននឹងអាចបន្តកើនឡើងវិញ ប៉ុន្តែក្នុងល្បឿនយឺត។

ផ្ទុយពីនេះលោក David Freedman សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាដែលហៅកាត់ថា ADB
បានអះអាងជាថ្មីថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនស្ទុះឡើងវិញ ៥.៤ ភាគរយនៅឆ្នាំ ២០២១ ខណៈឆ្នាំ ២០២០ សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ ក្នុងរង្វង់ -៤.០% ដោយសារវិបត្តិជំងឺកូវីដ១៩។

លោកបានបញ្ជាក់ពីមូលហេតុថាការស្ទុះឡើងវិញសដ្ឋកិច្ចកម្ពុជានៅឆ្នាំក្រោយដោយសារកម្ពុជាកំពុងធ្វើពិពិធកម្មសមត្ថភាពនាំចេញរបស់ខ្លួន ដែលនេះជាគន្លឹះនៃកំណើននាពេលអនាគត ពីព្រោះកំណើនរបស់កម្ពុជាត្រូវបានបង្កើតឡើងដោយផ្អែកលើការបើកចំហពាណិជ្ជកម្ម។

ចំពោះធនាគារពិភពលោកវិញបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញជិត៤ភាគរយនៅឆ្នាំ២០២១ដោយសារការអន្តរាគមន៍របស់រដ្ឋាភិបាលកម្ពុជា។

លោកស្រី អ៊ីងហ្គូណាដូប្រាចា នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោកមានប្រសាសន៍ថា រដ្ឋាភិបាលចាំបាច់ត្រូវជំរុញលើកទឹកចិត្ត ឮដល់ការវិនិយោគក្នុងស្រុក​និងពីបរទេសឱ្យទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងក្នុងតំបន់ដែលត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះ។ លទ្ធភាពនេះអាចធ្វើទៅរួចតាមរយៈការដាក់ចេញឱ្យបានឆាប់រហ័សនូវច្បាប់វិនិយោគមានភាពប្រកួតប្រជែងនិងប្រការលើកទឹកចិត្តនានាដល់ការវិនិយោគអមដោយវិធានការទាំងឡាយសំដៅបង្កភាពងាយស្រួលដល់ការធ្វើអាជីវកម្មផងដែរ៕

អត្ថបទ៖ សំអឿន

ចុចអាន៖ ស្មារតី​អន្តរជាតិ​ដ៏​អស្ចារ្យ​៖ មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង​កម្ពុជា​-​វៀតណាម​បច្ចុប្បន្ន

ចុចអាន៖ ពូជ​ពោត​ថ្មី​ មួយ​ហិតា​បានជាង ៨ តោន ដាំដុះជាង ២០០ កន្លែង​ ទិន្នផល​ខ្ពស់ ជាង​ពូជ​ពោត​នាំ​ចូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម