Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​គ្រោង​ចំណាយ​ថវិកា​៤៩៣​លាន​ដុល្លា​រ​សម្រាប់​អភិវឌ្ឍន៍​គ្រឹះ​វិស័យ​TVET​នៅ​កម្ពុជា​

បានផុស

នៅ

​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​គ្រោង​ចំណាយ​ទឹកប្រាក់​សរុប​៤៩៣​លាន​ដុល្លារ សម្រាប់​ផែនការមេ​អភិវឌ្ឍ​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​(TVET)​នៅ​កម្ពុជា​។​

​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា​គម្រោង​ថវិកា​ទាំងនេះ​ គឺ​សម្រាប់​អនុវត្ត​ផែនការមេ​ ដែលមាន​រយៈពេល​៥​ឆ្នាំ​ (​ឆ្នាំ​២០២១-២០២៥ ) ។​

​លោក អ៊ិត សំហេង បាន​បញ្ជាក់ថា​ « ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានអនុម័ត​នូវ​ផែន​ការមេ​សម្រាប់​អភិវឌ្ឍ​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ រយៈពេល៥​ឆ្នាំ (២០២១-២០២៥) ត្រូវបាន​រៀបចំឡើង​ដោយមានចំនួន៧ជំពូក យុទ្ធសាស្ត្រ​ចំនួន៤ និង​សកម្មភាព​តាម​យុទ្ធសាស្ត្រ​នីមួយៗ សរុប​ចំនួន​២១»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ​យុទ្ធសាស្ត្រ​ចំនួន​៤​រួមមាន​ ទី​១.​ការកសាង​ និងកែលម្អ​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវ័ន្ត​របស់​គ្រឹះស្ថាន​។​ ទី​២.​ការបំពាក់​ឧបករណ៍បរិក្ខារ​ និង​សម្ភារ​បណ្តុះបណ្តាល​។ ​ទី​៣. ការ​ពង្រឹង​សមត្ថភាព​អ្នកដឹកនាំ​គ្រប់គ្រង មន្ត្រីរាជការ​ និង​គ្រូ​បច្ចេកទេស ទី​៤. ការបង្កើន​បរិមាណ និង​គុណភាព​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ផែនការ​រយៈពេល៥​ឆ្នាំនេះ​ នឹង​ចំណាយ​ថវិកា​សរុប​ចំនួន៤៩៣,១០ លាន​ដុ​លា្ល​រ​អាមេរិក​ ដោយ​ចំណាយ​លើការ​សាងសង់​អគារសិក្សាចំនួន៦២​អគារ ដែលមាន​បន្ទប់ សិក្សា​ចំនួន១.១១៦​បន្ទប់ ថវិកា​ចំនួន១០២,៣​លានដុល្លារ​អាមេរិក​។​ សាងសង់​អគារ​អន្តេវាសិកដ្ឋាន​ ចំនួន២៨​អគារ ថវិកា​សរុបចំនួន៥៤,៦​លាន​ដុល្លារ​អាមេរិក​។ ​សាងសង់​រោង​ជាង​ចំនួន​២៤៨កន្លែង ថវិកា​ចំនួន ៤៩,៦លាន​ដុល្លារ​អាមេរិក​។ ​ការបំពាក់​ឧបករណ៍ បរិក្ខារ និង​សម្ភារ​បណ្តុះបណ្តាលចំនួន​

៩៨​កញ្ចប់ ថវិកា​សរុប​ចំនួន​១៨៦​លាន​ដុល្លារ​អាមេរិក​។​ ការពង្រឹង​សមត្ថភាព​អ្នកដឹកនាំ​គ្រប់គ្រងមន្ត្រី​រាជការ និង​គ្រូ​បច្ចេកទេស ថវិកា​ចំនួន២,២៥​លាន​ដុល្លារ​អាមេរិក​។ ​ការបណ្តុះបណ្តាល​សិស្ស​និស្សិត ចំនួន៣៩២,៥០០​នាក់ ថវិកា​សរុប​ចំនួន៩៣,១​លាន​ដុល្លារ​អាមេរិក​។​

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​កោត​ស​សើរ និង​ថ្លែងអំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ​ និង​អគ្គនាយកដ្ឋាន TVET រួមទាំង​ដៃគូរ​ពាក់ព័ន្ធ​ ដែល​បានរួម​ចំណែក​រៀបចំ​ផែនការ​មេនេះ​។​

គួរ​បញ្ជាក់ថា​ ការរៀបចំ​ផែនកា​មេ​អភិវឌ្ឍ​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈនេះ​​គឺធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ខ្វះខាត​ដែល​ក្រសួង​ការងារ​កំពុង​ជួបប្រទះ​។​

​លោក​រដ្ឋមន្ត្រី​សង្ឃឹមថា ​«​ផែនការ​មេនេះ​នឹង​ប្រែក្លាយ​មុខមាត់​នៃ​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ​សាធារណៈ​ក្រោម​ឱវាទ​ក្រសួង​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ក្នុងចំណោម​យុវជន​ក៏ដូចជា​សា​ធារណជន​ ក្នុងការ​ចាប់យក​ជំនាញ ដើម្បី​ទទួលបាន​ការងារ​សម​រម្យ​ និង​ផលិតភាព​ខ្ពស់​ឆ្លើយតប​នឹង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​»​។​

គួរ​បញ្ជាក់ថា ​បច្ចុប្បន្ន គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​មាន​ចំនួន១០៨​កន្លែង​ក្នុងនោះ​មាន៣៨​កន្លែង ជា​គ្រឹះស្ថានសាធារណៈ​ ៤៥​កន្លែង​ជា​គ្រឹះស្ថាន​ឯកជន និង២៥​កន្លែង​ទៀត ជា​អង្គការ ឬ​សមាគម​៕

អត្ថបទ​ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម