ចង់​ទៅ​កម្សាន្ត​នា​ខេត្ត​មណ្ឌលគិរី​ កាន់​តែ​ស្រួល​ហើយ ! រាជរដ្ឋាភិបាល សម្រេច​សាងសង់​ព្រលានយន្តហោះ​នៅ​ទី​នោះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ចង់​ទៅ​កម្សាន្ត​នា​ខេត្ត​មណ្ឌលគិរី​ កាន់​តែ​ស្រួល​ហើយ ! រាជរដ្ឋាភិបាល សម្រេច​សាងសង់​ព្រលានយន្តហោះ​នៅ​ទី​នោះ

Published

on

រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចជាគោលការណ៍អនុញ្ញាតិឲ្យមានការសាងសង់អាកាសយានដ្ឋានថ្នាក់តំបន់នៅខេត្តមណ្ឌលគិរី នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់, លោក ម៉ៅ ហាវណ្ណាល រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអៀង ចុះថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិតដែលទទួលបាននៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នេះបានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ ទី១, ជ្រើសរើសក្រុមហ៊ុន Powerchina International Group ជាដៃគូឯកជនក្នុងការសិក្សា និងអភិវឌ្ឍន៍​គម្រោង​សាងសង់អាកាសយានដ្ឋានថ្មី ខ្នាតតំបន់ នៅខេត្តមណ្ឌលគីរី ដោយតម្រូវឲ្យទទួលរ៉ាប់រងលើចំណាយ នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

ទី២, អនុញ្ញាតិឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន Powerchina International Group តាមនីតិវិធីជាធរមានដូចបានអនុវត្តន៍កន្លងមក សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

សូមបញ្ជាក់ថា ការសម្រេចនេះ ធ្វើឡើងយោងតាមលិខិតចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ, លិខិតចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ, ចំណាដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០៕

កោះកែវ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services