Connect with us

ព័ត៌មានជាតិ

ការផ្តល់​ម៉ាស​និង​បរិក្ខារ​ពេទ្យ​ដល់​ប្រទេស​ជា​មិត្ត​ គឺជា​ទឹកចិត្ត​មនុស្សធម៌​របស់​សម្តេច​តេ​ជោ​

បានផុស

នៅ

​​លោក អ៊ុច បូរ​រិ​ទ្ធ​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា ​ការផ្តល់​ម៉ាស​និង​បរិក្ខារ​ពេទ្យ​ដល់​ប្រ​ទេស​ជា​មិត្ត​របស់​ស​ម្តេ​ច​តេ​ជោ​នាយករដ្ឋមន្ត្រី​ គឺជា​ការសម្រេច​ដោយ​គិត​បណ្ឌិត​មាន​ភាព​អង់អាច​ក្លាហាន​ ហើ​យ​ពោរពេញ​ទៅដោយ​ទឹកចិត្ត​មនុស្សធម៌​និង​សប្បុរសធម៌​។​

ការលើកឡើង​របស់លោក​ អ៊ុច​ បូរ​រឹទ្ធ​ នេះ​បាន​ធ្វើឡើង​ឆ្លើយតប​ទៅនឹង​មតិ​មួយចំនួន​ដែល​បាន​លើក​ឡើងថា ​កម្ពុជា​ក៏​កំពុង​រងគ្រោះ​នឹង​ជំងឺ​កូ​វីដ​១៩​ដែរ​ ចុះ​ហេតុអ្វី​បានជា​យក​ម៉ាស​និង​សម្ភារ​ពេទ្យ​ទៅ​ជួយ​ដល់​ប្រទេស​ផ្សេង​ទៅវិញ​។​

ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​៤​មករា​ នេះ​ លោក អ៊ុច បូរ​រិ​ទ្ធ ​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ដឹក​ម៉ាស​ជាង​២​លាន​ម៉ាសនិង​បរិក្ខារ​ពេទ្យ​ចំនួន​១២​មុខ​ទៀត ​ជួន​ដល់​រដ្ឋាភិបាល​និង​ប្រជា​ជន​ប្រទេស​នេ​ប៉ាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុច​ បូរ​រិ​ទ្ធ​ បាន​មានប្រសាសន៍ថា​ «​ពាក្យ​ថា​អង់អាច​ក្លាហាន​ ឥឡូវនេះ​ប្រទេសជាតិ​យើង​មមា​

ញឹក​ណាស់ ​លោកជំទាវ​សុខាភិបាល​ក៏ដូចជា​មន្ត្រី​វេជ្ជបណ្ឌិត​ខិតខំ​ណាស់​ដើម្បី​ទប់ស្កាត់​ការពារ​នឹង​ជំងឺ​កូ​វីដ​១៩​។ ​ប៉ុន្តែ​សំណួរ​សួរថា ​យើង​កំពុងតែ​រវល់​មិច​បាន​យក​អំណោយ​ទៅ​ចែក​ដល់​ប្រទេស​ផ្សេង​?»​។​

លោក​បាន​បន្តថា​ នេះ​ជា​ភាព​អង់​អាច​ក្លាហាន​របស់​សម្តេច​ បើទោះបី​ថាយើង​មានទុក្ខ​វេទ​នា​និង​ការ​លំបាក​យ៉ាងណាក៏ដោយ​ ក៏​សម្តេច​មិន​ភ្លេច​និង​ចែករំលែក​នូវ​ទឹកចិត្ត​ជំនួយ​ជួ​យ​ដល់​ប្រទេស​ជា​មិត្ត​ដែល​កំពុង​រងគ្រោះ​ដូច​ប្រទេស​កម្ពុជា​អីចឹង​ដែរ​។​

លោក​បាន​រំលឹក​ថា ​កាលពី​ដើមខែ​កម្ភៈ​ឆ្នាំ​២០២០ ​នៅពេលដែល​ជំងឺ​កូ​វីដ​ ផ្ទុះ​ខ្លាំង​នៅ​ វ៉ូ​ហាន ពេល​នោះ​សម្តេច​បានរៀបចំ​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ​ ដើម្បី​សាកសួរ​សុខទុក្ខ​ក្មួយៗ​ជា​និស្សិត​ខ្មែរ​កំពុង​សិក្សា​នៅ​ទីក្រុង​វ៉ូ​ហាន​។​

លោក​បាន​ប្រៀបធៀប​ថា​ «​នៅពេលនោះ​ប្រៀបដូចជា​សមរភូមិ​មួយ​ដែលមាន​គ្រាប់​ផ្លោ​ង​អីចឹង​ គឺ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ខ្លាំងក្លា​ណាស់​​តែ​សម្តេច​មិន​ខ្វល់​ពី​គ្រោះថ្នាក់​ពី​អា​យុ​ជីវិត​របស់​សម្តេច​អី​ទេ​»​។​

លោក​បាន​បន្ថែម​ថា​ ក្រៅពី​ទៅ​ទីក្រុង​វ៉ូ​ហាន​ហើយ​ ភាពក្លាហាន​ទី​២​របស់​សម្តេច​ គឺ​ការ​ទ​ទួ​ល​ឲ្យ​ចូល​ចត​នាវា​វេ​ស្ទ័​រ​ដាម ​ដែល​ចេញ​មកពី​ហុងកុង​មិនមាន​ប្រទេស​ណាមួយ​អនុញ្ញាត​ឲ្យ​ចូល​ចត​ដោយ​ខ្លាច​នាំយក​កូ​វីដ​១៩​ចូល​ស្រុក​គេ ​ហើយ​សម្តេច​មិនបាន​ដឹងថា ​នៅលើ​នាវា​នោះ​​មាន​អ្នក​ឆ្លង​ឬ​មិន​ឆ្លង​កូ​វីដ​១៩​ប៉ុន្មាន​ទេ ​តែដោយសារ​ទឹកចិត្ត​មនុស្សធម៌​មេត្តា​ធ​ម៌ ​ទើប​អនុញ្ញាត​ឲ្យ​ចូល​ចត​តែម្តង​។​

លោក​បាន​បញ្ជាក់ថា ​«​ត្រង់​ចំណុច​នេះ​បើ​មិនមាន​ភាព​អង់អាច​ក្លាហាន​ បើ​មិនមាន​ទឹកចិត្តមនុស្ស​ធម៌​ទេ ​ម្លេះ​កប៉ាល់​នោះ​មិនអាច​ចូល​ចត​បានទេ​នៅ​កណ្តាល​សមុទ្រ​។ ​អីចឹង​នេះ​ប​ញ្ជា​ក់​ឃើញច្បាស់​ពី​ភាព​អង់​អាច​ក្លាហាន​របស់​សម្តេច​ក៏ដូចជា​ទឹកចិត្ត​មនុស្សធម៌​ដែល​មិ​ន​មែនតែចំពោះ​ប្រជាជន​កម្ពុជា​ទេ​ គឺមាន​ចំពោះ​ប្រជាជន​ប្រទេស​ជា​មិត្ត​ផងដែរ​»​។​

លោក​បាន​បញ្ជាក់ទៀតថា​ ការផ្តល់​ម៉ាស​និង​សម្ភារ​ពេទ្យ​នេះ​ដល់​ប្រជាជន​និង​រដ្ឋាភិបាល​នេ​ប៉ាល់​នេះ​គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​កិត្តិ​បណ្ឌិត​និង​ស្របតាម​កាលៈ​ទេសៈ​ នៅពេលដែល​ប្រទេស​ជា​មិត្ត​ដូចជា​នេ​ប៉ាល់​​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​១៩ និង​ជា​សក្ខីភាព​ បង្ហាញ​ពី​សាមគ្គី​ភាព​ មិត្តភាព​ដែល​រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​មាន​ចំ​ពោះ​ប្រទេស​នេ​ប៉ាល់ ​ខណៈ​ប្រទេស​ទាំងពីរ​ក៏ដូចជា​ប្រទេស​នៅលើ​សកលលោក​កំពុង​ខិ​ត​ខំ​ដោះស្រាយ​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ​ដែល​ជំងឺ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដ​ល់​សេដ្ឋកិច្ច​ សុខមាលភាព​ប្រជាជន​ទូទាំង​ពិភពលោក​។​

គួរ​បញ្ជាក់ថា​ រដ្ឋាភិបាល​កម្ពុជា​បានផ្តល់​អំណោយ​សប្បុរសធម៌​ ម៉ាស​និង​បរិក្ខា​ពេទ្យ​មួយចំនួន​ដល់​ប្រទេស​ចំនួន​៤​រួមមាន​ ឡាវ​, មី​យ៉ាន់​ម៉ា​,ទី​ម័​រ ​ឡេស្ត​ និង​នេ​ប៉ាល់​៕​

អត្ថបទ​ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម