Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ បន្ត​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​កម្មករនិយោជិត​ដែល​ព្យួរការងារ​ដោយសារ​ជំងឺ​កូ​វី​ដ​-​១៩

បានផុស

នៅ

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បន្ត​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​កម្មករនិយោជិត​ ដែល​ព្យួរការងារ​ ដោ​យ​សារ​ជំងឺ​កូ​វីដ​-១៩​​​ដើម្បី​ជួយ​សម្រាល​បន្ទុក​ និងដោះស្រាយ​ជីវភាព​ប្រ​ចាំ​ថ្ងៃ ​ជូន​ដល់​​កម្មករ។​

​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​​បាន​ឲ្យ​ដឹង​ថា​ ក្រសួង​ការងារ​ បាន​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជា​លើក​ទី​៤៥ ​ជូន​​កម្មករ​និយោជិត​ សរុប​ចំនួន៨ ៤៨៤នាក់ នៅ​រោងចក្រ សហគ្រាស​ ចំនួន៦៦ក្នុង​វិស័យ​កាត់ដេរ និង​វិស័យទេស​ចរណ៍ ​ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ប្រាក់ឧបត្ថម្ភ​នេះ នឹង​ត្រូវ​បើក​ផ្តល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការព្យួរ​កិច្ចសន្យា​ការងារ ​ក្នុង​នោះ​ចំនួន​៦​ម៉ឺន​រៀល ​ស្មើនឹង​១៥​ដុល្លារ​អាមេរិក​ ស​ម្រា​ប់​ការ​ព្យួរ​កិច្ចសន្យាការងារ​រយៈ​ពេល​ពី​៧​ថ្ងៃ​ដល់​១០​ថ្ងៃ​។ ​១២​ម៉ឺន​រៀល​ស្មើនឹង​៣០​ដុ​ល្លារ​អាមេរិក ​សម្រាប់​ព្យួរ​ការងារ​រយៈពេល​ចាប់​ពី​១១​ថ្ងៃ​ដល់​២០​ថ្ងៃ​។ ​១៦​ម៉ឺន​រៀល​ស្មើនឹង​៤០​ដុល្លារ​អាមេរិក​សម្រាប់​ព្យួរការងារ​រយៈពេល​ចាប់ពី​២១​ថ្ងៃ​ដល់​១​ខែ​។​

ចំពោះ​​កម្ម​ករនិយោជិត​ ដែល​ត្រូវ​ព្យួរ​រយៈពេល​២​ខែ​ នឹង​ត្រូវ​បើក​ពីរលើក​ ដោយ​លើក​ទី​២​ នឹង​ត្រូវ​បើក​នៅ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២១​ខាងមុខ​នេះ ហើយ​ការ​បើក​ប្រាក់ឧបត្ថម្ភ​នេះ​ គឺធ្វើឡើង​តាម​រយៈ​ធនាគារ​ឯកទេស​វី​ង​។​

ក្រសួង​បាន​រំលឹក​ថា ធនាគារ​ឯកទេស​វី​ង នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ​ ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិន​​ខក​ខាន​មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ​ក្នុង​រយៈពេល​១០​ថ្ងៃ​ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វីង​។​

​ក្នុង​ករណី​​កម្មករនិយោជិត ដែល​បម្រើ​ការងារ​នៅ​រោងចក្រ សហគ្រាស​ទាំងនោះ​មិនបាន​ទទួល​សារ​ទូរ​សព្ទ​ពី​ធនាគារ​ឯកទេស​វី​ង​ ​​ត្រូវ​ធ្វើ​ការទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្ន​ភាព​លេខ​ទូរ​សព្ទ​របស់ខ្លួន​ទៅ​រដ្ឋបាល​រោងចក្រ​សហ​គ្រាស​របស់ខ្លួន​ជាបន្ទាន់ ៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៣ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ៤៣ នាទី មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១ ម៉ោង មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម