Connect with us

ព័ត៌មានជាតិ

Update៖ ពិន័យ​ហាង​លក់ផលិតផល​​ «​ស្រីនាង​សម្រស់​ធម្មជាតិ​» ៣ លាន​រៀល ពី​បទ​បើក​គ្មាន​ច្បាប់ទម្លាប់​

បានផុស

នៅ

សមត្ថកិច្ច​ចម្រុះ​​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹងថា ហាង​លក់​ផលិត​ផល «​ស្រី​នាង​សម្រស់​ធម្មជាតិ​» ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បិទ​បណ្តោះអាសន្ន​សិន​ និង​ផាកពិន័យ​ចំនួន​៣​លាន​រៀល​​ ករណី​លួច​បើក​ដោយ​គ្មាន​ច្បាប់ទម្លាប់​។​ ​

សូម​រំលឹកថា ប្រតិបត្តិ​ការចុះត្រួតពិនិត្យ​ផលិតផល​គ្មាន​ច្បាប់​នេះ​ ធ្វើឡើង​នៅវេលា​ម៉ោងជាង​៤​រសៀល ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ឆ្នាំ​២០២០ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ ក្នុងភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​ ខេត្តសៀមរាប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះ​ដែរ​កម្លាំង​ចម្រុះ​រួមមាន​អាជ្ញាធរ​មូលដ្ឋាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ និង​មន្ទីរ​សុ​ខា​ភិបាល​ខេត្តសៀមរាប បាន​ចុះទៅ​ផ្អាក​ទីតាំង ​«​ស្រី​នាង​សម្រស់​ធម្មជាតិ​» ប្រឹក្សា​និង​លក់​ផលិត​ផល​សម្រស់​ធម្មជាតិ​។​ ការ​ចុះបង្ក្រាបនេះ ​សមត្ថកិច្ច​រកឃើញ​មាន​ភាពមិនប្រក្រតី​ចំនួន​៤​ចំ​ណុ​ច​ ទី​១ ​បើក​អាជីវកម្ម អត់​ច្បាប់​។​ ទី​២ អាហារ បំប៉ន អត់​មាន​ចុះ​ប្រវេ​តរបស់​ក្រសួងសុខាភិបាល​.​។​ ទី៣​ផាកពិន័យ​អន្តរកាល​តាមច្បាប់​ ស្តីពី​ឱសថ​។​ ទី​៤ ​ផ្អាក​អាជីវកម្ម​បណ្តោះអា​សន្ន រង់ចាំ​ឲ្យ​គាត់សុំ​ច្បាប់​រួចរាល់​ ទើប​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​។​

ពាក់ព័ន្ធ​ករណីនេះ​ដែរ ​លោក​វរសេនីយ៍ឯក ជ្រិញ គឹម​នី​ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០២១​នេះ​ថា ករណី​នោះ​ខាង​លោក​ បានធ្វើ​ការងារ​ជាមួយ​ជំនាញ​សុខាភិបាល​ចប់​អស់ហើយ​។ ​លោក​​​ថា​ សមត្ថកិច្ច​តម្រូវ​ឲ្យ​ម្ចាស់​ហាង​ខាងលើ​រត់​ច្បាប់​ឲ្យ​បាន​រួចរាល់​សិន ​ទើប​ឲ្យ​បើក​ឡើងវិញ​។​

ជុំវិញ​ករណីនេះ​ដែរ ​លោក​ស្រី​វេជ្ជបណ្ឌិត លី វណ្ណៈ​ ប្រធានការិយាល័យ​និយ័តកម្ម​ នៃ​មន្ទីរសុខាភិ​បាល​ ខេត្តសៀមរាប​ បាន​មាន​ប្រសាសន៍ប្រាប់​នៅ​ថ្ងៃទី​០៦ ​ខែមករា​ ឆ្នាំ​២០២១​ថា​ ករណី​ផលិតផល​របស់​«​ស្រី​នាង​សម្រស់​ធម្មជាតិ​» ប្រឹក្សានិង​លក់​ផលិតផល​សម្រស់​ធម្មជាតិនេះ ​មាន​៤​ប្រភេទ​ ដែល​មិនទាន់បាន​ចុះ​ប្រវេ​ទ គឺ​វា​ខុសច្បាប់​គ្រប់គ្រង​ឱសថ និង គ្រប់គ្រង គ្រឿងសំអាង​ ខណៈការផ្សព្វផ្សាយ​ផលិតផល​​ថា ព្យាបាល​ជា​ តាមពិត​ផលិត​នោះ​ គឺ​មិនមែនព្យាបាល​ជំងឺទេ វា​គ្រាន់តែ​ជា​អាហារ​បំប៉ន​សុខភាព​ ​បែរជាមានការ​ផ្សព្វផ្សាយថា ​ព្យាបាល​ គីស ជានោះ គឺ​វា​ខុសច្បាប់ ទាំងស្រុង​។

ប្រធានការិយាល័យ​និយ័តកម្ម​ ​បន្តថា​ ទីតាំង​នេះ​ គ្មាន​ច្បាប់​បើក​អាជីវកម្ម ពុំទាន់​មាន​លិខិតអនុញ្ញាត និង​ផលិតផល​​ភាគច្រើន​ចុះ​លេខ​ប​ញ្ជ​ការ មាន​៤​មុខ ដូចជា​ គ្រឿងសំអាង​គាត់​អត់​លេខ​កា​វេទ និង មួយទៀត​ផ្សព្វផ្សាយខុសការពិត ធ្វើ​ឲ្យ​ប្រជាជនមាន​ការភាន់ច្រឡំថា ព្យាបាល​ជា​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាជន ដែល​ខុសពី​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​លោកស្រី​បន្ថែមថា បើ​ម្ចាស់​ហាង​នោះ​មានច្បាប់ ​ខាង​ជំ​នាញ​ នឹង​អនុញ្ញាតិ​ឲ្យ​បើក​ឡើងវិញ​។​

យ៉ាងណាក៏ដោយ​ ​សមត្ថកិច្ច​អះ​អាងថា​​ នឹង​បន្ត​និតិ​វិធី​បន្ថែមទៀត​ ប្រសិនបើនៅបន្តបើកដោយមិនមានច្បាប់អនុញ្ញាត​៕

អត្ថបទ​ ៖ ​កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម