Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស១.៣លាននាក់នៅវៀតណាម ត្រូវអត់ការងារធ្វើដោយសារកូវីដក្នុងឆ្នាំ២០២០

បានផុស

នៅ

ដោយលើកឡើងពីការរកឃើញរបស់អង្គការពលកម្មអន្តរជាតិ លោក Vu Thi Thu Thuy មន្ត្រីនៅការិយាល័យ​ស្ថិតិ​វៀតណាម (GSO) បាននិយាយក្នុងកិច្ចប្រជុំមួយថា អត្រានៃភាពអត់ការងារធ្វើនៅលើពិភពលោក បានកើនឡើងពី៤,១ភាគរយក្នុងឆ្នាំ២០១៩ ដល់៥,២ទៅ៥,៧ភាគរយក្នុងឆ្នាំ២០២០។

នៅប្រទេសវៀតណាម ស្ថិតិរបស់ GSO បានបង្ហាញថា មនុស្ស៣២.១លាននាក់ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ បានទទួលរងផលប៉ះពាល់ពីការងាររបស់ពួកគេដោយសារជំងឺកូវីដ១៩គិតត្រឹមខែធ្នូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមនោះ ៦៩,២ភាគរយត្រូវកាត់ប្រាក់ចំណូល ៣៩,៩ភាគរយត្រូវកាត់បន្ថយម៉ោងធ្វើការហើយប្រហែល១៤ភាគរយត្រូវបង្ខំចិត្តបញ្ឈប់ការងារជាបណ្តោះអាសន្ន។

ប្រហែល៧១,៦ភាគរយនៃការងាររបស់កម្មករនៅក្នុងវិស័យសេវាកម្មរបស់ប្រទេសនេះ ត្រូវរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតខណៈតួលេខនៅក្នុងវិស័យឧស្សាហកម្មមាន៦៤,៧ភាគរយនិងកសិកម្មមាន២៦,៤ភាគរយ។

យោងតាមលោក Thuy បានឲ្យដឹងថា ការបាត់បង់ការងារភាគច្រើនបានកើតឡើងនៅត្រីមាសទី២និងទី៣នៃឆ្នាំមុន។

ទោះបីជាការងើបឡើងវិញនៃសេដ្ឋកិច្ច បានបង្កើនអត្រាការងារធ្វើនៅក្នុងត្រីមាសទី៤ក៏ដោយ ចំនួនអ្នកអត់ការងារធ្វើប្រចាំឆ្នាំនៅតែខ្ពស់។

ចំនួនអ្នកមានការងារធ្វើចាប់ពីអាយុ១៥ឆ្នាំឡើងទៅ ត្រូវបានកត់ត្រាថាមានចំនួន៥៣.៤លាននាក់ក្នុងឆ្នាំ២០២០ ពោលគឺធ្លាក់ចុះ១.៣លាននាក់ឬ២,៣៦ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៩។

ការថយចុះនេះគឺផ្ទុយនឹងនិន្នាការឆ្នាំ២០១០-២០១៩ ដែលក្នុងអំឡុងពេលនោះ ចំនួនអ្នកមានការងារធ្វើនៅវៀតណាមបានកើនឡើងប្រមាណ៦០ម៉ឺននាក់ក្នុងមួយឆ្នាំ។

លោក Thuy បានបញ្ជាក់ថា “ក្នុងចំណោមមនុស្ស១.៣លាននាក់ដែលគ្មានការងារធ្វើ មាន៥១,៦ភាគរយជាស្ត្រី។ ប្រហែល១.២លាននាក់នៃពួកគេ គឺជាមនុស្សមានអាយុធ្វើការ ពោលគឺកើនឡើង៤៥៦.៧០០នាក់បើប្រៀបធៀបនឹងឆ្នាំ២០១៩”។

លោក Thuy បានបន្ថែមថា បើគ្មានការរីករាលដាលនៃជំងឺកូវីដ១៩ទេនោះ ការងារថ្មីប្រហែល១.៦លានត្រូវបានគេរំពឹងថានឹង បង្កើតឡើងនៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Vietnam Insider

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម