Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី ៖ ​ផ្លូវ​​​ក្នុង​ក្រុង​សៀមរាប​ ត្រូវតែមាន​គុណភាព​ខ្ពស់ ​

បានផុស

នៅ

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​លើ​វឌ្ឍនភាព​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​ ដោយមាន​ការចូល រួម​ពី​សំណាក់​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់​មន្ត្រី​បច្ចេកទេស ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

កិច្ចប្រជុំ​នេះ​ធ្វើឡើងនាថ្ងៃ​សុក្រ​ទី​៨ ខែមករា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ស្ដាប់​ការធ្វើ​បទ​បង្ហាញ បញ្ហា និង​សំណូមពរ​របស់​ក្រុម​ទទួល បន្ទុក​នីមួយៗ សំដៅ​ស្វែងរក​ដំណោះស្រាយ ក៏ដូចជា​ផ្ដល់​អនុសាសន៍​នានា ដើម្បី​ធានា​ឲ្យការសាង សង់​ផ្លូវ​ទាំង​៣៨​ខ្សែ​​ ​មាន​គុណភាព​ខ្ពស់​ស្របតាម​បទដ្ឋាន​បច្ចេកទេស និង​សៀវភៅ​បន្ទុក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍ថា យើងទាំងអស់គ្នា​ជិះទូក​តែមួយ​រួមគ្នា គឺ​ទូក​រាជរដ្ឋាភិបាល​ កម្ពុ​ជា​ ដែល​ដឹកនាំ​ដោយ​សម្ដេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា ដូចនេះ​យើង​ត្រូវ​សហការគ្នាឲ្យបាន​រឹងមាំ មាន​ឆន្ទៈ​ខ្ពស់​និង​មុត​ស្រួច ដោយ​ធ្វើ​អ្វីៗ​ធ្វើ​ម្ដង​ឲ្យហើយ ធ្វើឲ្យមាន​ប្រសិទ្ធភាព និង​ធ្វើឲ្យមាន​គុណភាព​ខ្ពស់​។​

លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ចំពោះ​អង្គភាព​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញការងារ​របស់ខ្លួន​ដោយ​យកចិត្តទុកដាក់ និង​មាន​ទំ​នួល​ខុសត្រូវ​ខ្ពស់ ព្រមទាំង​បាន​ផ្ដាំផ្ញើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​សហការ និង​ពិភា​ក្សាគ្នា​រិះរក​បច្ចេកទេស​ល្អៗ​សាងសង់​សង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ​ ឲ្យកាន់​តែមាន​គុណភាព​ខ្ពស់ ហើយ​ក្នុងករណី​ការ​សាងសង់​កន្លងមក​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ត្រូវ​កែសម្រួល​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ឡើងវិញ ។​

ឆ្លៀត​ក្នុងឱកាស​នោះ​ដែរ លោក​ទេសរដ្ឋមន្ត្រី​ បានប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​ក្រសួង ក្នុង​មុខតំ​ណែង​ជា​អនុរដ្ឋលេខាធិការ​ចំនួន​៤រូប​ ដែល​ទើប​ទទួល​ការតែងតាំង​ពី​ព្រះមហាក្សត្រ ដែល​ថ្នាក់ដឹក​នាំ​ទាំង​៤​រូបនោះ​ គឺជា​អតីតមន្ត្រី​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មានចំណេះដឹង បទ​ពិ​សោធន៍ និង​ស្នាដៃ​ខ្ពស់​ក្នុង​ការងារ​សាធារណការ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​ផ្លូវ​ទាំង​៣៨​ខ្សែ​ ក្នុង​ក្រុង​សៀមរាប​ ឲ្យ​កាន់​តែមាន​គុណភាព​ខ្ពស់ និង​សម្រេច​តាម​ផែន​ការដែល​បាន​គ្រោង​ទុក ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម