Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មួយ​ប្រមូល​ថ្លៃ​លក់​សំបុត្រ​ចូល​ទស្សនា​ឧទ្យាន​ជាតិ​ គីរីរម្យ​និង​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​

បានផុស

នៅ

ក្រសួងបរិស្ថាន​បានអនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ លឹម​ សុខ​ចេង ​ទទួល​សិទ្ធ​ក្នុង​ការប្រមូល​ថ្លៃ​លក់​សំបុត្រ​ចូល​ទស្សនា​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​ កុ​សមៈគីរីរម្យ​ នៅ​ខេត្តកំពង់ស្ពឺ​ និង​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​ស្ថិតនៅ​ខេត្ត​បាត់ដំបង​ បន្ទាប់​ពី​ដាក់​ដេញថ្លៃ​ជា​សាធារណៈ​រួចមក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ដេញថ្លៃ​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​ដោយមាន​ការចូលរួម​ពី​លោក ខូវ សូ​វៀត​ អនុប្រធាន​គណៈកម្មកា​រ​ដេញថ្លៃតំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ តំណាង​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស តំណាង​អគ្គនាយកដ្ឋាន​រដ្ឋបាល​ និង​ហិរញ្ញ​វត្ថុ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តកំពង់ស្ពឺ​ និង​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង ​ចំនួន​០២​សំណើរ​។​

១.​បើក​សំណើរ​ដេញថ្លៃ​ជា​សាធារណៈអោយ​ក្រុមហ៊ុន​ប្រមូល​ចំណូល​ថ្លៃ​លក់​សំបុត្រ​ចូ​ល​ទស្សនា​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត កុ​សមៈ​គីរីរម្យ​ ខេត្តកំពង់ស្ពឺ​និង​ ២.​បើក​សំណើរ​ដេញថ្លៃ​ជា​សាធារណៈ​អោយ​ក្រុមហ៊ុន​ប្រមូល​ចំណូល​ថ្លៃ​លក់​សំបុត្រ​ចូ​ល​ទស្សនា​តំបន់ រ៉ា​ម​សារ​ព្រែក​ទាល់​ខេត្តបាត់ដំបង​។​

ចំពោះ​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត កុ​សមៈគីរីរម្យ​ខេត្តកំពង់ស្ពឺ​ មាន​ក្រុមហ៊ុន​ចំនួន​០៣​ចូលរួម​និង​ដាក់​តម្លៃ​ដេញ​ជា​មូលដ្ឋាន​ចាប់ពី៣៥០.០០០.០០០រៀល ​ក្នុងនោះ​ក្រុមហ៊ុន​ដាក់​តម្លៃ​ដេញថ្លៃ​ខ្ពស់បំផុត​គឺ​១.​លោក ជុំ​ ដា​រា ​៤២១.០០០.០០០​រៀល ២.​លោក ​ប៉ោ សេង​ ៥០០.៥០០.០០០​រៀល​ ៣.​លោក​ លឹម សុង​ចេង ​៨២ ៦.០០០.០០០ រៀល​។​

​ជា​លទ្ធផល​ក្រុម​ហ៊ុន ​លឹម ​សុខ​ចេង ​ទទួលបាន​សិទ្ធ​ក្នុង​ការប្រមូល​ចំណូល​ថ្លៃ​លក់​សំបុត្រ​ចូល​ទស្សនា​ឧ​ទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុ​សមៈគីរីរម្យ​ឆ្នាំ​២០២១​ក្នុ​ងតម្លៃ (៨២៦.០០០.០០០​រៀល​)​។​ ចំ​ណែក​តំបន់ រ៉ា​ម​សារ​ព្រែក​ទាល់​ខេត្តបាត់ដំបង ​មាន​ក្រុមហ៊ុន​ចំនួន​០២​ចូលរួម​ និង​ដាក់​តម្លៃ​ដេ​ញ​ថ្លៃ​ជា​មូលដ្ឋាន​ចាប់ពី ៦០.០០០.០០០​រៀល ​ក្នុងនោះ​ក្រុមហ៊ុន​ដាក់​តម្លៃ​ដេញ​ខ្ពស់បំផុត​គឺ​៖ ១.​កញ្ញា សៀង​មុយ តំណាងអោយ​ក្រុមហ៊ុន សុខ ហុង​៧៥.៨០ ០.០០០​រៀល ២.​លោក លឹម សុខ​ចេង ៧៦.០៥៥.០០០​រៀល​។​

ជា​លទ្ធផល​ក្រុមហ៊ុន លឹម ​សុង​ចេង ​ទទួលបាន​សិទ្ធ​ក្នុងការ​ប្រមូល​ចំណូល​ថ្លៃ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​រ៉ា​ម​សា​រ​ព្រែក​ទាល់​ខេត្តបាត់ដំបង​ក្នុងតម្លៃ ( ៧៦.០៥៥.០០០​រៀល​)៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម