សេដ្ឋកិច្ច
រុស្ស៊ី ដាក់គោលដៅពាណិជ្ជកម្ម ២៥០ ពាន់លានដុល្លារជាមួយ ចិន
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា រុស្ស៊ីដាក់ក្ដីសង្ឃឹមនឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរបស់ខ្លួនជាមួយសម្ព័ន្ធមិត្តចិនដល់ទៅ ២៥០ ពាន់លានដុល្លារនៅពេលខាងមុខ ។

លោក Peskov ថ្លែងថា ចិនមិនត្រឹមតែជាសម្ព័ន្ធមិត្តស្អិតរមួតនោះទេ តែក៏ជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចដ៏អស្ចារ្យរបស់រុស្ស៊ីផងដែរ ។ អ្វីដែលសំខាន់នោះគឺ “គោលដៅពាណិជ្ជកម្មចំនួន ២៥០ ពាន់លានដុល្លារ ប្រាកដជាសម្រេចបាននាពេលអនាគតដ៏ខ្លីខាងមុខនេះ” ។
ចាប់តាំងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក ចិននៅតែរក្សាជំហររបស់ខ្លួនប្រឆាំងរាល់ទណ្ឌកម្មឯកតោភាគីដាក់ដោយខុសច្បាប់ពីសំណាក់ប្រទេសលោកខាងលិចលើប្រទេសរុស្ស៊ី ជាពិសេសចិននៅតែរក្សាដៃគូពាណិជ្ជកម្មជាមួយទីក្រុងមូស្គូដដែរ ។

ចិនបានបញ្ជាក់ថា ទណ្ឌកម្មមិនមែនជាវិធីដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហានោះទេ ហើយចិន-រុស្ស៊ីនឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មធម្មតា ដើម្បីបង្ហាញថា វាជាស្មារតីនៃការគោរពគ្នា សមភាព និងផលប្រយោជន៍ទៅវិញទៅមក ៕
ប្រែសម្រួលដោយ៖ នាង រតនៈ
ប្រភព ៖ Anadolu
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត