ព័ត៌មានជាតិ
ផ្លូវបេតុងមួយខ្សែនៅចំណុចកំពង់ផែថ្មីបានកសាងរួចរាល់
លោក គង់ សុវណ្ណអស្ចារ្យ នាយករងសាលាខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ ២០២១នេះ បានឲ្យដឹងថា ផ្លូវបេតុងមួយខ្សែដែលមានប្រវែង២៥៥ម៉ែត្រ និងទទឹង២៦ម៉ែត្រកម្រាស់២តឹក ត្រូវបានកសាងរួចរាល់ហើយ ក្នុងពេលថ្មីៗនេះ នៅចំណុចកំពង់ផែថ្មី ស្ថិតនៅសង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង ដើម្បីជួយសម្រួលការធ្វើចរាចរណ៍ឡើងចុះស្រឡាង ដល់ក្រុងកំពង់ឆ្នាំង និងស្រុកកំពង់លែង ជូនប្រជាពលរដ្ឋ។
លោកនាយករងសាលាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា ផ្លូវបេតុងខាងលើនេះ កសាងដោយកងវិស្វកម្មអគ្គភស្តុភារក្រសួងមហាផ្ទៃ របស់លោក ឈន សារណេ ដោយគម្រោងនេះចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងសាឡាងដរ ពីក្រុងកំពង់ឆ្នាំងទៅកាន់ស្រុកកំពង់លែងបានឲ្យដឹងថា ពីមុនមកនៅចំណុចខាងលើនេះ មានផ្លូវតូចជាហេតុធ្វើឲ្យុយានយន្តជួបការលំបាកចុះនិងឡើងស្រឡាង ដរ ដែលអាចបង្កគ្រោះថ្នាក់ ចរាចរណ៍ជាយថាហេតុ ។ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរខេត្តកំពង់ឆ្នាំងបានយកចិត្តទុកដាក់ជួយកសាងផ្លូវបេតុងនេះឲ្យបានធំទូលាយជាងមុន ជាហេតុធ្វើអោយយានយន្ត គ្រប់ប្រភេទងាយស្រួលក្នុងការចុះនិងឡើងស្រឡាងដរដោយមានសុវត្ថិភាព ។
ជាមួយនេះដែរ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តកំពង់ឆ្នាំងដែលបានយកចិត្តទុកដាក់ជួយពង្រីកផ្លូវនិងធ្វើផ្លូវបេតុងខាងលើនេះឲ្យបានធំទូលាយរហូតដល់មានទទឹង២៦ម៉ែត្រ ដែលអាចធ្វើចរាចរណ៍បានដោយងាយស្រួលមានសុវត្ថិភាពអស់ក្តីបារម្ភ ។
លោកនាយករងសាលាខេត្តកំពង់ឆ្នាំងតំណាងឲ្យអាជ្ញាធរខេត្ត ក៏សូមអំពាវនាវផងដែរដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមជួយថែរក្សាការពារផ្លូវបេតុងនេះឲ្យបានរឹងមាំ ប្រើប្រាស់បានយូរអង្វែង ដោយត្រូវគោរពច្បាប់ចរាចរណ៍ ឲ្យបានទាំងអស់គ្នា នឹងត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ចំពោះការឡើង ចុះស្រឡាងដរ ៕
អត្ថបទ ៖ ឈៀង ថារិទ្ធ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ