Connect with us

ព័ត៌មានជាតិ

​ខេត្ត​កំពត​ ប្រមូល​ចំណូល​លើ​អាជីវកម្មរ៉ែ បានជិត៥លានដុល្លារ

បានផុស

នៅ

​មន្ត្រី​​ជំនាញ​បាន​ឱ្យ​ដឹងថា ឆ្នាំ២០២០កន្លងទៅ ការគ្រប់គ្រង និងការប្រមូលចំណូលសួយសារ​ពីការធ្វើអា​ជីវ​កម្មរ៉ែ គ្រប់ប្រភេទ នៅក្នុងខេត្តកំពត អនុវត្តបាន៩៧ភាគរយ នៃផែនការ ស្មើនឹងជាង៤លាន៩សែន​ដុល្លារ។

​នៅក្នុងកិច្ចប្រជុំគណ:កម្មការគ្រប់គ្រងការធ្វើអាជីវកម្មរ៉ែ គ្រប់ប្រភេទ នៅខេត្តកំពត នាថ្ងៃ ទី១១ ខែមករា ឆ្នាំ២០២១ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពល បានឲ្យដឹងថា សម្រាប់ឆ្នាំ ២០២០ កន្លងទៅ​ផែនការប្រមូលចំណូល មានជាង៥លានដុល្លារ  អនុវត្តបានជាង៤លាន៩សែនដុល្លា ស្មើនឹង៩៧ភាគ​រយ​។ លោកថា ប្រាក់ចំណូលសម្រាប់ខេត្តអនុវត្តបានចំនួនជាង៨៥០លានរៀល គឺស្មើ១០១ភាគរយ នៃផែន​ការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា ប្រាក់ចំណូលពី​សួយសារ​លើអាជីវកម្មរ៉ែ ដែល​ផ្តល់​អាជ្ញាប័ណ្ណ​ដោយ​ថ្នាក់​ក្រសួង និងថ្នាក់ខេត្ត បានបែងចែកសម្រាប់រដ្ឋ  ខេត្ត និងប្រាក់អំណោយលើកទឹកចិត្តដល់​មន្ត្រី​អនុវត្ត។

លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចផ្តល់ថវិកា៥០ ភាគរយ ពី​ការប្រមូលចំណូលសួយសារលើអាជីវកម្មរ៉ែដល់ថ្នាក់ខេត្ត។ លោកថា នឹងយកថវិការទាំងអស់​ទៅអភិវឌ្ឍ​ខេត្ត និង​ផ្ដល់​ជូនដល់មន្ត្រីថ្នាក់ដឹកនាំជាការលើកទឹកចិត្ត។

លោក ជាវ តាយ ​ បានណែនាំ និងជំរុញដល់ អាជ្ញាធរ មន្ទីរជំនាញ ពាក់ព័ន្ធ ត្រូវសហការគ្នាអោយបានល្អ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការប្រមូលចំណូលសួយសារ លើអាជីវកម្មរ៉ែគ្រប់ភេទ ជូនរដ្ឋ និង ខេត្តសម្រាប់​យកមកអភិវឌ្ឍមូលដ្ឋាន ឲ្យបានកាន់តែល្អប្រសើរជាងនេះបន្តទៀត៕

អត្ថបទ ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៨ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១០ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១២ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្ត​ណាមុនគេ?

Sokha Hotels

ព័ត៌មានពេញនិយម