ឆ្នាំ​២០២០​ ពន្ធដារ​ប្រមូល​ពន្ធ​បាន ​១១ ៧០០,៥២ ប៊ី​លាន​រៀល​ កើន​ឡើង​៣,៧៣%​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឆ្នាំ​២០២០​ ពន្ធដារ​ប្រមូល​ពន្ធ​បាន ​១១ ៧០០,៥២ ប៊ី​លាន​រៀល​ កើន​ឡើង​៣,៧៣%​

បានផុស

នៅ

​​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​លើកឡើងថា​ ក្នុងស្ថានភាព​សេដ្ឋកិច្ច​សកល ក៏ដូចជា​សេដ្ឋកិច្ចកម្ពុជា​ មានការ​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ​ ក៏​ឆ្នាំ​២០២០​នេះ​ ពន្ធដារ​ប្រមូល​ពន្ធ​បាន​ចំនួន ១១ ៧០០,៥២ ប៊ី​លាន​រៀល​ ស្មើ​ប្រមាណ​ជា ២ ៨៨៩,០២​លាន​ដុល្លារ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួននេះ ​ស្មើនឹង ១០១,៣៦% នៃ​ផែនការ​ប្រចាំ​ឆ្នាំ​ធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ ប្រមូល​បាន​ក្នុង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩ ឃើញ​ថា​ កើនឡើង​ចំនួន ៤២៣,២០ ប៊ី​លាន​រៀល​ស្មើ​ប្រមាណ​ជា ១០៤,៤៩ លាន​ដុល្លារ​អាមេរិក​ស្មើនឹង ៣,៧៣%​។​

លោក ​គង់ ​វិបុល​ បាន​មានប្រសាសន៍ថា ​ចំពោះ​លទ្ធផល​ប្រមូល​ពន្ធ​ក្នុង​ខែធ្នូ ឆ្នាំ​២០២០​បាន​បង្ហាញថា ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ប្រមូលបាន​មាន​ចំនួន ៩៧២,២៧ ប៊ី​លាន​រៀល​ស្មើ​ប្រមាណ​ជា ២៤០,០៧ លាន​ដុល្លារ​អាមេរិក​ស្មើនឹង ៨,៤២% នៃ​ផែនការ​ប្រចាំឆ្នាំ បើ​ធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ប្រចាំ​ខែធ្នូ ឆ្នាំ​២០១៩ ឃើញថា​ កើនឡើង​ចំនួន ១៩២,១១ ប៊ី​លាន​រៀល​ស្មើ ប្រមាណ​ជា ៤៧,៤៣​លាន​ដុល្លារ​អាមេរិក​ស្មើនឹង ២៤,៦២%​។

លោក​បាន​បន្តទៀតថា​ លទ្ធផល​ជាទី​មោទនភាព​នេះ គឺ​មិនអាច​កាត់ផ្តាច់​ចេញពី ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេស​ការគ្រប់គ្រង​ស្ថានការណ៍​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ពេញលេញ​និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុង​ឆ្នាំ​២០២០ កន្លងមក និង​ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ​ប្រកបដោយ​ភាពឈ្លាសវៃ និង​ការដាក់​ផែនការ​យ៉ាង​មុត​ស្រួច​របស់ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

លោកឧបនាយករដ្ឋ​មន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន ​​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​ថ្លែង​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ​និង​មន្ត្រី​ទាំង​អស់នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុងការ​ចូលរួមចំណែក​បំពេញភារកិច្ច​អស់ពី​កម្លាំងកាយ​ចិត្ត ជាពិសេស ក្នុងដំណាក់កាល​លំបាក ដែល​ម្ខាង​ត្រូវអនុវត្ត​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ឲ្យ​គ្រប់​តាម​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២០ ខណៈម្ខាង​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​ទប់ស្កាត់​ និង​ឆ្លើយតប​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​អនុវត្ត​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​សម្រួល​ផ្នែក​ពន្ធដារ​ជួយ​ដល់​វិស័យ​ទទួលរង​ផលប៉ះពាល់ តាមរយៈ​ការសម្រួល និង​ការអនុគ្រោះ​ពន្ធចំពោះ​វិស័យ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ក្នុង​បដិការណ៍​នៃ​វិបត្តិ ការស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្រោយ​កូ​វីដ​-១៩ ដែល​ឆ្លើយតប​និង​រក្សា​នូវ​លំនឹង​សង្គម​និង​អាជីវកម្ម ក៏ដូចជា​លំនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ និង​ក្រុម​ជន​ងាយ​រងគ្រោះ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ក្នុង​គ្រោះ​មាន​លាភ​ កុំខ្លាចខ្មាសគេក្នុងការបិទទ្វារ ស្វែងរកលទ្ធភាពបើកអាជីវកម្មផ្សេងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

ដំណឹង​ល្អ!! ​ រដ្ឋាករ​ទឹក​ក្រុង​ភ្នំពេញ ជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតជំនួស​កម្មករ សិស្ស និស្សិត ដែល​ស្នាក់នៅតាមបណ្តាផ្ទះជួល ក្នុងតំបន់ក្រហម កំពុងបិទខ្ទប់៣ខែ

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៨​ឧសភា​នេះ ខេត្តកំពង់ស្ពឺ​មាន​អ្នក​ឆ្លង​កូ​វីដ ១៩​កើនឡើង​ដល់​ជាង​១០០​នាក់​និង​ស្លាប់​៥​នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

គ្រូ​ពេទ្យ​ចុះ​យក​សំណាក​មនុស្ស​១៥​នាក់​ក្នុងផ្ទះ​អ្នកលក់​សាច់គោ​នៅ​ផ្សារ​ចាម​ដែល​ស្លាប់​ដោយ​ជំងឺ​កូ​វិត​១៩

ព័ត៌មានជាតិ១ ម៉ោង មុន

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន យក​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥៨០​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​

ព័ត៌មានជាតិ១ ម៉ោង មុន

ឃាតករ​ម្នាក់ ជក់​ថ្នាំ​ញៀន ហិតកាវឡើង​ចង់​ឆ្កួត វាយ​យុវជន​អនាថា​បែកខួរស្លាប់​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services