ព័ត៌មានជាតិ
ផ្លូវកាត់ពីថ្មដាទៅសមុទ្រខេត្តកោះកុង សង់រួចតាំំងពីឆ្នាំ២០១៦ ចាក់បេតុងបាន ១ គីឡូម៉ែត្រ
ផ្លូវក្រវ៉ាត់ប្របតាមព្រំដែនកម្ពុជា-ថៃ ប្រវែង ៦២ គម តភ្ជាប់ពីផ្លូវជាតិលេខ ៤៨ ត្រង់ចំណុចភូមិថ្មី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដល់ភូមអូររំដេង ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់ បានបើកឲ្យប្រើប្រាស់នៅឆ្នាំ២០១៦។
លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទបានប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា ផ្លូវមួយខ្សែនេះក្រាលដោយក្រួសក្រហម និងចាក់បេតុងបានជាង ១គម ស្ថាបនារួចរាល់តាំងពីឆ្នាំ២០១៦ ជាគម្រោងរបស់ក្រសួងអភិវឌ្ឍជនបទ។
ផ្លូវមានប្រវែងជាង ៦០ គីឡូម៉ែត្រនេះ មានសារសំខាន់សម្រាប់តភ្ជាប់ច្រកសេដ្ឋកិច្ចធំពីរគឺថ្មដា និងច្រកចាំយាមរបស់ខេត្តកោះកុង។ ស្ថានភាពបច្ចុប្បន្ន មិនទាន់មានចរាចរណ៍មមាញឹកនៅឡើយទេ តែរថយន្តធម្មតាអាចជិះធ្វើដំណើរទៅបាន តែក៏ត្រូវមានការប្រុងប្រយ័ត្នដែរ ដោយសារមានសភាពបត់បែនមានការឡើងចុះចំណោតខ្លះ។
បើតាមលោកប្រធាននាយកដ្ឋាន រដ្ឋាភិបាលអាចអភិវឌ្ឍផ្លូវមួយខ្សែនេះ នៅពេលច្រកថ្មដាក្លាយជាច្រកអន្តរជាតិ មានកំណើនប្រជាពលរដ្ឋរស់នៅ ការដឹកជញ្ជូនទំនិញ ហើយក៏ជាផ្លូវកាត់របៀងចេញពីថ្មដាទៅខេត្តកោះកុង ឬបន្តទៅខេត្តជាប់ឆ្នេរដទៃទៀត។
ព័ត៌មានមួយចំនួនពីផ្លូវកាត់ពីថ្មដាទៅកោះកុងមាន៖
-ប្រវែងផ្លូវ ៦២ គ.ម
-ផ្លូវបេតុង ១ គម
-ស្ពានបេតុង (ទទឹង ៧ ម) ចំនួន ១៧ កន្លែង
-លូប្រអប់ ២៧ កន្លែង
-លូដោះទឹកគ្រប់ប្រភេទ ១២៦ កន្លែង
-ទំនប់តម្កល់ទឹកទុក ១ កន្លែង
-សំណង់បង្ហូរតាមស្ពាន ៤ កន្លែង
-សំណង់ថ្នល់បង្ហៀរ ៤ កន្លែង ៩០ ម
-ស្រះទឹក (២០ ម x ១០ ម) ២៥ កន្លែង ។
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?