សេដ្ឋកិច្ច
ស្ពានព្រែកប្រា-ចាក់អង្រែរង់ចាំថ្ងៃបើកការដ្ឋានសាងសង់ឆាប់ៗនេះ
គម្រោងស្ពានព្រែកប្រា-ចាក់អង្រែ គ្រោងបើកការដ្ឋានសាងសង់នៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីក្រសួងសារធារណការ និងដឹកជញ្ជូនបានបញ្ចប់ការសិក្សាលើគម្រោងមួយនេះរួចរាល់ហើយ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣នេះថា គម្រោងស្ពាននេះ នឹងធ្វើឱ្យប្រសើរឡើងនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងរាជធានីភ្នំពេញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទេសចរណ៍ក្នុងរាជធានីភ្នំពេញ។

ម្យ៉ាងទៀតការតភ្ជាប់ត្រើយខាងលិច និងត្រើយខាងកើតនៃទន្លេបាសាក់ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍រវាងត្រើយខាងងលិច និងត្រើយខាងកើត។
ក្រៅពីនេះគម្រោងស្ពាននេះនឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពការដឹកជញ្ជូន និងលំហូរអ្នកដំណើរព្រមទាំងពង្រឹងនូវការតភ្ជាប់សេដ្ឋកិច្ច-សង្គម រវាងរាជធានីភ្នំពេញភាគខាងត្បូង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងក្រុងតាខ្មៅ។
គម្រោងស្ពាននេះ ត្រូវបានសិក្សាបញ្ចប់ដោយក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) ដែលទទួលបានថវិកាពីរាជរដ្ឋាភិបាលចិន៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ