Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​អចលនទ្រព្យ​ធំៗ​ពីរ​ចុះ​កិច្ចព្រមព្រៀង​សហ​ការលក់​គម្រោង​ខុន​ដូ​យក្ស​រួមគ្នា

បានផុស

នៅ

ក្រុមហ៊ុន​អចលនទ្រព្យ អាយ ភី​ន រៀល អ៊ី​ស្ទេ​ត ឯ​.​ក និង​ក្រុមហ៊ុន​អចលនទ្រព្យ អេ​1 រៀ​លី​ធី អ៊ិន​វេស​ម៉ិ​ន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ”​ភាពជា​ដៃគូ​លក់​គម្រោង​អចលនទ្រព្យ​” នា​ព្រឹក​ថ្ងៃទី​១៣​ខែ​កម​រា​ឆ្នាំ​២០២១ នៅ​សាល​គម្រោង​ខុន​ដូ Morgan Enmaison​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​កិច្ចព្រមព្រៀង​នេះ អាយ​ភី​ន និង អេ​1 នឹងធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ​រួមគ្នា​ដើម្បី​ព​ន្លឿ​ន​ការលក់​ខុន​ដូ​ក្នុង​គម្រោង Morgan Enmaison ដែលមាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ​មេគង្គ ក្នុង​សង្កាត់​ជ្រោយចង្វា ធ្វើដំណើរ​ពី​រង្វង់​មូល​ជ្រោយចង្វា​ត្រឹម​រយៈពេល​៥​នាទី​។


ក្នុង​សន្និសីទ​សារព័ត៌​ប្រកាស​ភាពជា​ដៃគូ​ផ្លូវការ លោក គួ​ន យី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ៊ុន អាយ​ភី​ន បាន​អះអាងថា បេសកកម្ម​របស់ អាយ​ភី​ន គឺ​ផ្តល់​សេវាកម្ម​លក់​គម្រោង​អចលនទ្រព្យ​ជូន​អតិថិជន​ជាមួយនឹង​តម្លៃ​សមរម្យ ទីតាំង​ប្រកបដោយ​សក្តានុពល​ដែល​ធានាបាន​នូវ​ការរីកចំរើន​ជានិច្ច​និរន្ត​ន៍​។​


​ស្ថាបនិក​ដែលមាន​បទពិសោធន៍​ក្នុង​វិស័យ​អចលនទ្រព្យ​ច្រើន​ឆ្នាំ​រូបនេះ​បន្ថែមថា ការចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន អេ​1 ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​វិស័យ​អចលន​ទ្រ​នាពេលនេះ​គឺ​ដើម្បី​ធានាបាន​ថា ការលក់​គម្រោង​ខុន​ដូ Morgan Enmaison នឹង​សម្រេចបាន​តាម​គោលដៅ​១០០​ភាគរយ។

“​ខ្ញុំ​សម្លឹង​ឃើញ​ផល​វិជ្ជមាន​ពីរ​ធំៗ​ក្នុង​កិច្ចព្រមព្រៀង​នេះ ទីមួយ​ក្រុមការងារ អាយ​ភី​ន និង អេ​1 នឹង​បានធ្វើការ​រួមគ្នា​ក្នុង​ការផ្ដល់​សេវាកម្ម​ប្រឹក្សា​យោបល់ និង​ការលក់​អចល​ទ្រព្យ​ជូន​អតិថិជន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ លើសពីនោះ​ទៅទៀត​ក្រុមការងារ​ទាំងសងខាង​នឹង​មានឱកាស​រៀនសូត្រ និង​ចែករំលែក​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​ក្នុង​វិស័យនេះ​។ ទី​ពីរ ការ​ចាប់ដៃគ្នា​នេះ​យើង​បាន​ជ្រើស​យក​ការលក់​គម្រោង Morgan Enmaison ជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចល​ទ្រព្យ​ធំ ធ្លាប់​ទទួលបាន​ជោគជ័យ​លើ​គម្រោង​អាគារ​ខុន​ដូ​ជាច្រើន​មកហើយ ជាពិសេស Morgan ជា​ក្រុមហ៊ុន​ដែលមាន​បទពិសោធន៍​ក្នុង​សិ​វ័យ​សំណង់ ជាក់ស្ដែង​ក្រុមហ៊ុន​បានទទួល​សាងសង់​ដូចជា​អាគារ​កាណាឌីយ៉ា និង​អាគារ​អូ​ឡាំ​ព្យា​ជាដើម ដូច្នេះហើយ​ខ្ញុំ​ជឿជាក់ថា​អតិថិជន​ដែល​ជាវ​ខុន​ដូ​ក្នុង​គម្រោង​នេះ​តាមរយៈ អាយ​ភី​ន ឬ អេ​1 និង​ទទួលបាន​ផលចំណេញ​ខ្ពស់ ឬ​ខុន​ដូ​ប្រណីត​សម្រាប់​ជីវិត​បែប​ស៊ី​វិ​ល័យ​”​។ លោក គួ​ន យី បញ្ជាក់​។

ក្នុងឱកាស​នោះដែរ​លោក សេក សារ៉ាន់ ស្ថាបនិក​ក្រុមហ៊ុន អេ​1 រៀ​លី​ធី អ៊ិន​វេស​ម៉ិ​ន បាន​បញ្ជាក់ថា ការសម្រេចចិត្ត​ចាប់​ដៃគូ​ជាមួយ​ក្រុម​ហ៊​ន អាយ​ភី​ន ដើម្បី​លក់​ខុន​ដូ​ក្នុង​គម្រោង Morgan Enmaison នាពេលនេះ អេ​1 បាន​សិក្សា​លើ​ចំណុច​យុទ្ធសាស្ត្រ​ជាច្រើន​ដោយ​ក្នុងនោះ​គឺ​ផ្តោត​សំខាន់​លើ​ការបម្រើ​សេវាកម្ម​ដែល​ប្រកបដោយ​គុណភាព និង​គុណ​តម្លៃ​ដល់​អតិថិជន ធ្វើយ៉ាងណា​ឱ្យ​ការវិនិយោគ​របស់​អតិថិជន​ទទួលបាន​ផលចំណេញ និង​លំនៅដ្ឋាន​ដែលមាន​បទដ្ឋាន​លំដាប់​អន្តរជាតិ​។​

បន្ថែម​លើ​នេះ​លោក​អះអាងថា កិច្ចព្រមព្រៀង​នេះ​នឹង​បន្ត​សិក្សា​លក់​គម្រោង​អភិវឌ្ឍ​អចលនទ្រព្យ​មួយចំនួនទៀត​ដែលមាន​ស​ក្ដ​ដា​នុព​ល និង​ឱកាស​ផ្ដល់​ផលចំណេញ​សម្រាប់​អតិថិជន​របស់ អេ​1 និង អាយ​ភី​ន​។​

លោក Ding Yongjun អគ្គនាយក​ក្រុមហ៊ុន Morgan Group ថ្លែង​ក្នុង​សន្និសីទ​នេះ​ថា Morgan អភិវឌ្ឍ​គំរោង​អចលនទ្រព្យ​ដោយ​ផ្ដោតលើ​ការយកចិត្តទុកដាក់​លើ​គុណភាព គុណ​តម្លៃ ភាព​ស៊ី​វិ​ល័យ ដើម្បី​ចូលរួម​ធ្វើអោយ​ទីក្រុង​ភ្នំពេញ​មាន​ភាពស្រស់​បំព្រង​។​

លោក​បាន​បន្តថា បើទោះជា​ឆ្នាំ 2020 កន្លងទៅ​សេដ្ឋកិច្ចកម្ពុជា និង​សកលលោក​ទទួលរង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​19 ប៉ុន្តែ​ទីផ្សារ​អ​ច​នល​ទ្រព្យ កម្ពុជា មាន​ភាពរឹងមាំ ជាក់ស្ដែង​គម្រោង Morgan Enmaison ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​អតិថិជន​ក្នុងស្រុក ខណៈ​គម្រោង​បន្ត​សាងសង់​ដោយ​មិនមាន​ការអាក់ខាន​។​

អគ្គនាយក​រូបនេះ​អះអាងថា ឆ្នាំ 2021 ជា​ឆ្នាំ​ដែល​នឹងត្រូវ​ប្រកួតប្រជែង​លើ​គុណភាព និង​ភាពទាន់សម័យ​នៃ​សំណង់​ខុន​ដូ​ដើម្បី​បំពេញ​តម្រូវ​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រុងភ្នំពេញ​ដែល​ត្រូវការ​ភាពទំនើប និង​សុវត្ថិភាព​។​

គួរបញ្ជាក់​ផងដែរ​ថា Morgan មាន​វត្ត​មាននៅ​កម្ពុ​ជានា​ឆ្នាំ​២០០៨​ជា​ក្រុមហ៊ុន​ទទួល​ការសាងសង់​អគារ​លំដាប់​អន្តរជាតិ​ដូចជា​អគារ កាណាឌីយ៉ា អេ​លី​ហ្សេ​កោះ​ពេជ្រ រតន​ផ្លា​ហ្សា សុ​វណ្ណា និង​អូ​ឡាំ​ព្យា​ស៊ី​ធី​ជាដើម​។ បន្ទាប់មក​ដោយ​មើលឃើញ​ទីផ្សារ​ល្អ នៅ​ឆ្នាំ​២០១៦ Morgan បាន​ឈាន​ជើង​ប្រឡូក​ចូលក្នុង​វិស័យ​អចលនទ្រព្យ​ដោយ​ចាប់ផ្ដើម​អភិវឌ្ឍន៍​គំរោង​របស់ខ្លួន​គឺ Morgan Tower ដែល​ស្ថិតនៅ​ទីក្រុង​កោះ​ពេជ្រ​, អគារ Happy Lamp, គំរោង Morgan Peninsula Garden នៅ​កំពង់សោម​ដែល​លក់​អស់ និង​ដំណើរការ​១០០%​ហើយ និង​គំរោង Morgan Enmaison ដែល​ក្រុមហ៊ុន អាយ​ភី​ន និង អេ​1 ចាប់ដៃគ្នា​លក់​នាពេលនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម