Connect with us

ព័ត៌មានជាតិ

ដំឡូងមី អាចក្លាយជាមាស ស ​បន្ទាប់ពីអង្ករ

បានផុស

នៅ

លោក ប៉ាន សូរស័ក្ក រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ចង់កែប្រែដំណាំដំឡូងមី ឲ្យក្លាយជាមាស ស ជំនួស​អង្ករ​ទៅ​ថ្ងៃអនាគត។
 
ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយជាផ្លូវការគោលនយោបាយជាតិ ស្តីពីដំឡូងមីនៅថ្ងៃទី១៤ ខែមករានេះ លោក​រដ្ឋ​មន្ត្រី​បានមាន​ប្រសាសន៍​ថា «ការជំរុញឲ្យដំឡូងមី ក្លាយជាមាស ស ជំនួសអង្ករនេះ គឺធ្វើឡើងតាមរយៈ កំ​ណត់​ទី​ផ្សារ​នាំចេញឱ្យច្បាស់លាស់ ​ជំរុញ​ឱ្យ​មាន​វិនិយោគ​ពី​វិស័យ​ឯកជន ដើម្បីមានការកែច្នៃក្នុងស្រុក សម្រាប់​នាំ​ចេញ​ដោយផ្ទាល់ទៅប្រទេសនានា ដែលមានតម្រូវការដូចជាប្រទេសចិនជាដើម»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី បាន​បន្តថា ​ក្រសួង នឹងជំរុញការផ្លាស់ប្តូរពីការដាំលក្ខណៈប្រពៃណី ឬគ្រួសារ ឱ្យ​ទៅជា​ផលិត​កម្មដំឡូងមី បែបពាណិជ្ជកម្ម និងអនុវត្តតាមគោលការណ៍បច្ចេកទេស ដែលកសិករអាចទទួល​បាន​ប្រាក់ចំ​ណូលក្នុងបរិបទដែលថ្លៃដំឡូងមីប្រែប្រួល ការប្រើប្រាស់ដីប្រកបដោយ​និរន្តរភាព​ និង​ធន់​នឹង​អា​កាស​ធាតុ។

លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា ក្រសួង​នឹង​ជួយគាំទ្រ ដល់ការកែច្នៃផលិតដំឡូងមីឱ្យមាន​សក្ដានុពល​ និង​ទាក់​ទាញ​វិនិយោគ ដើម្បីកែច្នៃផលិតផលដំឡូងមី ដែលមានតម្លៃបន្ថែមសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងលើកកម្ពស់​ការ​ប្រកួតប្រជែង​ពាណិជ្ជកម្ម​ កាត់បន្ថយការចំណាយដែលមិនចាំបាច់ និងផ្សារភ្ជាប់ទៅនឹង​អន្តរ​វិស័យ​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​នាំចេញ។
 
លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា នាពេលខាងមុខក្រសួង នឹងបង្កើតក្រុមការងារចុះពិនិត្យមើលពីបញ្ហាប្រឈម របស់កសិករ និងសិក្សាពីតំបន់មួយចំនួន ដែលមាន​សក្ដានុពល​លើការដាំដំណាំដំឡូងមីនេះ ដូចជាតំបន់​នៅប៉ែកឦសាន និងខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ដើម្បីជំរុញការដាំដុះឱ្យកាន់តែច្រើន ។

របាយការណ៍បានឱ្យដឹងថា ដំឡូងមី គឺជាដំណាំកសិ-ឧស្សាហកម្ម និងជាផលិតផលនាំចេញដ៏សំខាន់របស់​កម្ពុជា ដែលបានរួមចំណែក​ពី៣% ទៅ៤% នៃផលិតផលក្នុងស្រុកសរុប ។

ក្នុងមួយឆ្នាំៗវិស័យដំឡូងមី បានទទួលបានការវិនិយោគជាទឹកប្រាក់ប្រមាណ​៣០០លានដុល្លារ​អាមេរិក​ទៅលើការដាំដុះ និងកែច្នៃទៅជាម្ស៉ៅ ដែលបច្ចុប្បន្ននេះ មានជាង១០រោងចក្រ នៅក្នុងខេត្តមួយចំនួនដូច​ជាប៉ៃលិន ក្រចេះ បាត់ដំបងជាដើម ហើយភាគច្រើនមានការវិនិយោគពីប្រទេសចិន ​។

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២០ កម្ពុជា​មានផ្ទៃដីដាំដុះដំឡូងមី​ចំនួនជាង៦២៨​ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួនជាង៥៨២ពាន់ហិកតា ទទួលបានទិន្ន​ផល​ជាង​១២​លាន​តោន ដោយទទូលបានទិន្នផលជាមធ្យមចំនួនជាង២០តោន ក្នុង១ហិកតា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើប្រទេស អាស៊ាន ណាខ្លះរៀបចំពិធីបុណ្យចូលឆ្នាំថ្មីក្នុងខែមេសាដូច កម្ពុជា ដែរ?

សន្តិសុខសង្គម១១ ម៉ោង មុន

ករណី​បាញ់​សម្រុកចូល​ទៅក្នុង​លំនៅឋាន​ប្រជាពលរដ្ឋ​នៅក្រុង​បាត់ដំបង សមត្ថកិច្ច​តាម​ប្រមាញ់​បាន៣​នាក់ហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

ប៊ែ​ល​ធី គ្រុប ប្រារព្ធ​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​បុគ្គលិក​៣,៨១២​នាក់ នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​ទី​២ (​ស្ពាន​អាកាស​ចោមចៅ​)

សន្តិសុខសង្គម១៥ ម៉ោង មុន

អ្នកភូមិ​ក្នុងចំណោម ១១នាក់​ ពុល​ត្រី៦នាក់ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

រមណីយដ្ឋាន​ក្នុងស្រុក​ទឹកឈូ​ ត្រៀម​រួចរាល់​សម្រាប់​ទទួល​ទេសចរ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម