Connect with us

សេដ្ឋកិច្ច

ស្ថាបនិកមីល្ពៅ ប្រកាសទទួលការវិនិយោគពីខាងក្រៅព្រោះហេតុផល១

បានផុស

នៅ

លោក វ៉ាន គិមវ៉ាង ម្ចាស់សិប្បកម្មមីល្បៅខ្មែរបាត់ដំបង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមានភាពល្បីល្បាញទៅលើផលិតផលសិប្បកម្មមីល្ពៅខ្មែរ ពេលនេះម្ចាស់សិប្បកម្មផលិតសរសៃមីចេញ​ពីផ្លែល្ពៅ លោក វ៉ាន គិមវ៉ាង បានប្រកាសទទួល​ការសុំវិនិយោគពីក្រុមហ៊ុនគ្រប់មជ្ឈដ្ឋានខាងក្រៅ ដែលចង់ធ្វើការការវិនិយោគជាមួយខ្លួន។

កាលពីដើមឆ្នាំ ២០១៩ លោក វ៉ាន គិមវ៉ាង បានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយថា លោក មិនទទួលការសុំ​វិនិ​យោគ​ពីខាងក្រៅនោះទេ ដោយព្យា​យាមដើរលើវិថីសិប្បកម្មខ្នាតតូចរបស់លោក ដោយខ្លួនឯង។

ប៉ុន្តែពេលនេះ ម្ចាស់សិប្បកម្មខ្នាតតូចរូបនេះ បានប្តូរជំហរ ដោយបានប្រាប់កម្ពុជាថ្មីថា លោកគ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់ (MOU) ជាមួយម្ចាស់ហាងដែលជាដៃគូផ្តាច់មុខរបស់លោក នៅក្រោយពេលចូលឆ្នាំខ្មែរខាងមុខនេះ។

ការផ្លាស់ប្តូរទទួលការវិនិយោគពីខាងក្រៅនេះ លោក គិមវ៉ាង បញ្ជាក់ថា ដោយសារតែពីមុន លោកត្រូវការ ពេលវេលាពង្រឹងសិប្បកម្មរបស់ខ្លួន ដោយនៅមានភាពខ្វះចន្លោះ ដែលលោកបញ្ជាក់ថា មិនចង់យកភាពស្រពិចស្រពិលទៅរកស៊ីជាមួយគេ វាប្រៀបដូចជាយកភាពល្ងង់ខ្លៅទៅរកស៊ីដែរ។

ស្ថាបនិកមីល្ពៅខ្មែរបាត់ដំបងរូបនេះ បានប្រាប់ឲ្យដឹងថា ពេលនេះ សិប្បកម្មលោក ត្រូវការទាំងដៃគូលក់ទូទាំងខេត្ត ដៃគូអាជីវករ រោងចក្រ ក្រុមហ៊ុនផ្សេងៗ ដែលចង់វិនិយោគជាមួយលោក គឺលោកបើកចំហរទទួលតែម្តង ដោយសារតែអាជីវកម្មរបស់លោក នៅពេលនេះ មានភាពរឹងមាំខ្លាំង ដែលអាចទប់ទល់បាន ព្រមទាំងមានអ្នកគាំទ្រច្រើន ខណៈដែលរូបលោក បានបង្ហើបគម្រោងថ្មីមួយទៀតផលិតមីបន្លែង ដាក់នៅក្នុងហាងស៊ុបបន្តទៀត។

ម្ចាស់សិប្បកម្មមីល្ពៅខ្មែរបាត់ដំបងរូបនេះ ក៏បានរំលឹកអំពីស្នាដៃផលិតសរសៃមី ដែលមានភាពល្បីរបស់លោក ដោយប្រាប់ថា ចំពោះតម្លៃ គឺនៅរក្សាដដែល ត្រឹម ៤៥០០ រៀលក្នុងមួយកញ្ចប់ក្នុងតម្លៃលក់រាយ។

យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា មីល្ពៅនៅតែមានការគាំទ្រសម្រាប់អ្នកស្រលាញ់ខ្មែរដូចគ្នា ហើយកាលក់បច្ចុប្បន្ននៅតែមានការកើនឡើង ទោះបីមានការព្រួយបារម្ភពីជំងឺកូវីដផ្ទុះឡើង។

លោកថា តាំងពីចាប់ផ្តើមមកការលក់របស់លោកមានការកើនឡើងរហូតមិនដែលធ្លាក់ទេ តាំងពីលក់បាន បួន ១០ កញ្ចប់រហូតរាប់ពាន់ កញ្ចប់មកដល់បច្ចុប្បន្ននេះហើយក្នុងខែខ្លះអាចផលិតបានខ្ទង់១ម៉ឺនកញ្ចប់។

លោកគិមវ៉ាង លើកប្រាប់ថា “កាលពីល្បីដំបូង១ខែផលិតបានត្រឹមជាង១រយ ឬ២រយតែប៉ុណ្ណឹង បន្ទាប់មកខ្ញុំខំប្រឹងរយៈពេល២ឆ្នាំមកនេះ វាឡើងដល់៦០០ ដល់រាប់ពាន់កញ្ចប់ក្នុង១ខែ ហើយបើមានការកុម្មង់ច្រើន ខែខ្លះឡើងដល់១ ម៉ឺនកញ្ចប់ក៏មាន”។

ម្យ៉ាងទៀតពេលនេះ លោក កំពុងតែរៀបចំគម្រោងពង្រីកការផលិតមីបន្លែមួយប្រភេទទៀត ដោយកំពុងរៀបចំដាក់​ជូនទៅហាង​ដៃគូផ្តាច់មុខរបស់លោក ដែលស្នើឲ្យលោកផលិតមីបន្លែដាក់ក្នុងហាងស៊ុបរបស់ខ្លួន។

លោក វ៉ាន់ គិមវ៉ាង មិនទាន់​អាច​បញ្ជាក់ឈ្មោះប្រភេទបន្លែបានទេ ដោយបង្ការពីការចម្លង​ដោយ​គ្រាន់តែបង្ហើបប្រាប់ថា នៅ​ស្រុកខ្មែរ​មិន​ទាន់មានអ្នកធ្វើ​មីប្រភេទនេះនោះទេ ដោយគ្រោង​ចេញ​យ៉ាងយូរបំផុតរយៈពេល ១ ខែ ឬ២ខែ​ដ៍ខ្លីខាងមុខ។​

ស្ថាបនិកសិប្បកម្មផលិតមីល្ពៅខ្មែររូបនេះ រំពឹងថា ប្រសិនបើលោកអាចផលិតបាន អាចនឹងមាន​ការ​ទាក់ទាញ និងទទួលបានការគាំទ្រ ពីអតិថិជន ដោយសារតែបន្លែអាច​ជួយសុខភាព​បានច្រើន​សម្រាប់មនុស្ស។

លោកថា កាលណាយើងលាយផលិតផលម្ស៉ៅ​បញ្ចូលជាមួយបន្លែចម្រាញ់​ចេញជាមីនោះ​នឹង​មាន សារធាតុចិញ្ចឹមច្រើន ដែលខុសពីផលិតផលមីនៅលើទីផ្សារបច្ចុប្បន្ន ដោយ​លោកព្យា​យាម​បន្ថែមសារធាតុចិញ្ចឹមឲ្យបានច្រើនដែលមិនប៉ះពាល់ដល់សុខភាព៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម