ព័ត៌មានជាតិ
តម្រូវការនាំចូលដែកធ្លាក់ចុះ ជិត៥០ ភាគរយក្នុងឆ្នាំ ២០២០ ខណៈការនាំចេញហក់ឡើងខ្ពស់ហួសពីការស្មាន
នៅក្នុងរយៈពេលពេញមួយឆ្នាំ ២០២០ ការនាំចូលដែកសាងសង់មានការធ្លាក់ចុះជិត ៥០ ភាគរយ ហើយសញ្ញានៃការធ្លាក់ចុះនេះ បង្ហាញថាវិស័យសំណង់មានការថមថយ ខណៈដែលការនាំចេញវិញ មានការហក់ឡើងខ្លាំងគួរឲ្យកត់សម្គាល់។
ប្រធានក្រុមហ៊ុន អចលនទ្រព្យ ខ្មែររៀលអេស្ទេត លោក បណ្ឌិតគឹម ហ៊ាង ប្រាប់កម្ពុជាថ្មីថា ការសាងសង់នៅកម្ពុជាមានការធ្លាក់ចុះ ដោយសារការរាតត្បាតពីជំងឺកូវីដ១៩ រយៈពេល១ ឆ្នាំនេះ លោកអះអាងបែបនេះ តាមរយៈការមើលទៅលើគម្រោងជាច្រើន មានការធ្លាក់ចុះក្នុងការលក់ ដូច្នេះការសាងសង់ក៏ធ្លាក់ចុះដូចគ្នា។
លោក គឹម ហ៊ាង បញ្ជាក់ថា “ប្រសិនបើមានការសាងសង់កើនឡើង ហើយការលក់កើនឡើងនោះតម្រូវការសម្ភារៈសំណង់ដូចជាដែក ក៏កើនឡើងដែរ ប៉ុន្តែនៅពេលដែលការលក់ធ្លាក់ចុះ ប្រាកដណាស់សំណង់ក៏ចុះតាមដែរ ហើយតម្រូវការដែកក៏ចុះតាមហ្នឹងដែរ”។
ចំណែកឯលោក ជីវ ស៊ីផេង អ្នកគ្រប់គ្រងទូទៅរបស់សមាគមអ្នកសាងសង់កម្ពុជា បានប្រាប់កម្ពុជាថ្មីដែរថា គម្រោងសាងសង់កាលពីឆ្នាំ២០២០ កន្លងទៅ នៅតែបន្តទៅមុខ ខណៈមានម្ចាស់គម្រោងមួយចំនួន ក៏បង្អង់ល្បឿនសាងសង់ដោយរង់ចាំមើលការថមថយនៃឥទ្ធិពលនៃជំងឺកូវីដ១៩។
លោកជីវ ស៊ីផេងថា ការសាងសង់កាលពីឆ្នាំកន្លងទៅ នៅតែមានការកើនឡើង ហើយតម្រូវការដែកក៏មានច្រើនដែរ។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ការនាំចូលប្រភេទដែកមួយចំនួន ដូចជាដែកស្មិត និងដែកថែប មានការធ្លាក់ចុះ ជិត ៥០ ភាគរយ ក្នុងឆ្នាំ ២០២០ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នឹងឆ្នាំ ២០១៩។
នៅឆ្នាំ ២០១៩ ការនាំចូលដែក មានជាង ៤ រយលានតោន (៤៧៧,២៦៣,០៨១) ខណៈដែលឆ្នាំ ២០២០ ចំនួនត្រឹមតែជាង ២ រយលានតោន (២៨១,០៦០,២២៣)។
របាយការណ៍ដដែល បញ្ជាក់ថា សម្រាប់ការនាំចេញដែកនៅកម្ពុជាវិញ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយការនាំចេញបានកើនឡើង ជិត ៥ ដងនៅឆ្នាំ ២០២០ ប្រៀបធៀបនឹងឆ្នាំ ២០១៩។
ការនាំចេញដែកនៅឆ្នាំ ២០១៩ មានត្រឹមតែ ជាង ១ លានតោន (១,៣៧៤,៩៣១) ខណៈការនាំចេញនៅឆ្នាំ ២០២០ បានកើនឡើងដល់ជាង ៦ លានតោន (៦,២០១,៣៧៥)៕
អត្ថបទ៖ ឡេង ដេត
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត