Connect with us

ព័ត៌មានជាតិ

​រោងចក្រដំឡើងរថយន្ត Toyota នៅកម្ពុជា តម្លៃជិត ៣៧ លានដុល្លារ នឹងដំណើរឆាប់ៗនេះ

បានផុស

នៅ

ក្រុម​ហ៊ុនដំឡើងរថយន្ត Toyota ស្ថិតនៅតំបន់​សេដ្ឋកិច្ច​ពិសេស​ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលមានទំហំ​​​ទុនវិនិយោគជិត ៣៧ ​លាន​​ដុល្លារ គ្រោងនឹងដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធីជួបសំណេះសំណាល​ជាមួយកម្មករជិត ២ ម៉ឺននាក់ នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣នេះថា នៅខែកក្កដា ខាងមុខនេះ រោងចក្រដំឡើងរថយន្ត Toyota នឹងសាងសង់រួចរាល់ ហើយអាចនឹង​ចាប់ផ្ដើមផលិតរថយន្ត​ នៅតំបន់សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

​ក្រុម​ហ៊ុន Toyota Tsusho Manufacturing (Cambodia)​ Co., Ltd. ត្រូវបានក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ​សម្រេចចេញវិញ្ញាបនបត្រកាល​ពី​ថ្ងៃ​ទី​ ៨ ខែកញ្ញា ឆ្នាំមុន លើ​​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ និង​ដំឡើង​រថយន្តនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មាន​​​ទុនវិនិយោគ ៣៦,៧ ​លាន​​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ ១៥០ ​នាក់ ដែលជាក្រុមហ៊ុនទី២ បន្ទាប់ពីក្រុមហ៊ុន Ford ដែលបានដាក់ឱ្យដំណើរការកាលពីខែមិថុនា ឆ្នាំមុន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

​រោងចក្រដំឡើងរថយន្ត Toyota នៅកម្ពុជា តម្លៃជិត ៣៧ លានដុល្លារ នឹងដំណើរឆាប់ៗនេះ

ព័ត៌មានជាតិ១៥ នាទី មុន

តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ មានទុកវិនិយោគជាង ៧៤០លានដុល្លារ

កីឡា១៧ នាទី មុន

ម្ចាស់​​មេដាយ​៥​គ្រឿង វ៉ិត ចន្ថា ប្តេជ្ញា​ការពារ​មេដាយ​មាស​លើ​ទឹក​ដី​របស់ខ្លួន

សេចក្ដីជូនដំណឹង២៩ នាទី មុន

សេចក្ដីជូនដំណឹង (លើកទី ២) ស្ដីពីការចូលរួមការដាក់ដេញថ្លៃ និងពិគ្រោះថ្លៃ, សម្ភារៈសម្អាត ,ប្រេងឥន្ធនៈ ជូនមន្ទីរពេទ្យកុមារជាតិ សម្រាប់ឆ្នាំ ២០២៣

ព័ត៌មានជាតិ៣៣ នាទី មុន

សម្ដេចតេជោ វិភាគថា គណបក្សប្រឆាំងមិនចង់ចូលរួមបោះឆ្នោតទេ តែគេចង់ឲ្យបរទេសគាបសង្កត់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម