តម្លៃដំឡូងមី នៅស្រុកសំឡូតហក់ឡើងបន្តិច តែទិន្នផលថយចុះខ្លះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

តម្លៃដំឡូងមី នៅស្រុកសំឡូតហក់ឡើងបន្តិច តែទិន្នផលថយចុះខ្លះ

Published

on

តម្លៃដំឡូងមីស្រស់ និងស្ងួត ក្នុងឆ្នាំនេះ មានការកើនឡើងបន្តិចបន្ទួច បើបៀបធៀបជាមួយឆ្នាំកន្លងទៅ ខណៈការប្រមូលផលរបស់ប្រជាកសិករ មានការថយចុះ ដោយសារកត្តា អាកាសធាតុ ។

ឈ្មួញកណ្តាលម្នាក់ ដែលរស់ នៅតំបន់ស្រុកជាប់ព្រំដែនខេត្តបាត់ដំបង គឺលោក នាក់ សំណាង បានឱ្យដឹងថា តម្លៃដំឡូងមី ស្រស់ ដែលដឹកលក់ឱ្យសាយឡូថៃ នៅឆ្នាំនេះ បានតម្លៃ ២,៥០ បាត និងដំឡូងមីស្ងួត បាន៦បាត ក្នុង ១ គីឡូក្រាម បើធៀបនឹងឆ្នាំកន្លងទៅ ដំឡូងមីស្រស់ ១ គីឡូក្រាម បានតែ ២,២០ បាត ទៅ ២,៣០ បាត និង ដំឡូងស្ងួត បានតែ ៥,៤០ បាត តែប៉ុណ្ណោះ ។

ឈ្មួញកណ្តាលរូបនេះ បានបញ្ជាក់ថា តម្លៃដំឡូងមីឆ្នាំនេះ ថ្វីត្បិតតែឡើងជាងមុនបន្តិច តែទិន្នផលធ្លាក់ចុះច្រើន ដោយ​សារបញ្ហាអាកាសធាតុ ធ្វើឱ្យដំឡូងមិនសូវល្អ និងរលួយ។ លោកឱ្យដឹងថា កសិករខ្លះធ្លាប់លក់បាន២០ម៉ឺនបាត ប្រហែលជាង៦០០០ដុល្លារ នាឆ្នាំកន្លងទៅ តែឆ្នាំនេះ អាចលក់បាន៦ទៅ៧ម៉ឺនបាត ឬជិត២០០០ដុល្លារ ។

ទាក់ទងការប្រមូលផលដំឡូងនាឆ្នាំ នេះដែរ លោក សើ សាម៉េត អភិបាលស្រុកសំឡូត បានបញ្ជាក់ដែរថា ក្នុងស្រុកសំឡូតទាំងមូល កសិករបានដាំដំឡូងមីចំនួន២៥៤៧០ហិចតា ហើយបច្ចុប្បន្ន កសិករកំពុងប្រមូលផល ។លោកបញ្ជាក់ថា ឆ្នាំនេះអាកាសធាតុមិនអំណោយផល ធ្វើឱ្យដំឡូងមានការធ្លាក់ចុះនូវទិន្នផលមួយចំនួន ។

លោកបញ្ជាក់ថា តម្លៃឆ្នាំនេះ មិនសូវខុសគ្នាប៉ុន្មាននោះទេ បើទោះបីកម្ពុជា និងប្រទេសជិតខាង កំពុងប្រឈមមុខ នឹងជំងឺកូវីដ១៩ ក៏ដោយ ។ តម្លៃថេរនេះ ដោយសារតែមានរោងចក្រកែឆ្នៃដំឡូងមីនៅស្រុករតនមណ្ឌល ប្រមូល​ទិន្នផលដំឡូង នៅស្រុកសំឡូត និងស្រុករតនមណ្ឌល និង ទីផ្សារមួយទៀត ឈ្មួញកណ្តាល បានទិញយកស្តុកនៅសាយឡូក្បែរព្រំដែន និងលក់បន្តឱ្យឈ្មូញថៃ ដែលចូលមកទិញបន្ត ៕

អទ្ថបទ ៖ សោ និយមរ័ត្ន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

សម្តេចតេជោ ចេញវិធានការ២បន្ទាន់ចំពោះខេត្តព្រះសីហនុដែលកំពុងកើនឡើងអ្នកវិជ្ជមានកូវីដ-១៩

ព័ត៌មានជាតិ2 hours ago

អ្នកវិជ្ជមាន​កូវីដ១៩មួយគ្រួសារ ក្នុង​បុរី​ ប៉េង ហួត ភូមិ​ក្តី​តាកុយ សង្កាត់វាលស្បូវ ត្រូវ​ក្រុម​គ្រូពេទ្យ​ចុះ​យក​ទៅព្យាបាល

ព័ត៌មានជាតិ2 hours ago

Update !!! ទីតាំង​ប្រឈម​នឹង​កូវីដ១៩ នៅក្នុង​បុរីប៉េងហួត កើន​ដល់​៦ទីតាំង​ហើយ

ព័ត៌មានជាតិ2 hours ago

រកឃើញ​អ្នក​រត់​កង់​បី​ ៣​នាក់ ​ដឹក​ស្ត្រី​ជនជាតិ​វៀតណាម​មាន​វិជ្ជមាន​កូ​វីដ​១៩​នៅ​ស្វាយរៀង​ហើយ

ព័ត៌មានជាតិ3 hours ago

​Breaking News រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ ប្រកាសរក​អ្នក​បើក​រថយន្ត​ដឹក​ភ្ញៀវ​ សណ្ឋាគារ​ហ័ង​ហ្គ័នជាយី​ ទៅ​ធ្វើ​តេស្ត​កូវីដ១៩ ក្រោយ​រក​ឃើញ​ស្ត្រីជន​ជាតិចិន​មាន​វិជ្ជមាន​កូវីដ១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services