Connect with us

ព័ត៌មានជាតិ

គម្រោងបង្កើតថាមពលអគ្គិសនីដើរដោយ​ខ្យល់កាន់​តែ​លើក​សោភ័ណ​​ភាព​មុខ​មាត់​ខេត្ត​មណ្ឌលគិ​រី​​

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង​វិនិយោគបង្កើត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ខ្យល់​ដែលមានអានុភាព ១០០ ​មេហ្កាវ៉ាត់ ស្ថិតនៅខេត្តមណ្ឌលគិរី នឹងជួយកែប្រែមុខមាត់ខេត្តភាគឦសានមួយនេះ ឲ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត នៅពេលដែលគម្រោងលេចចេញជារូបរាងឆាប់ៗ។

ជាគម្រោងវិនិយោគដែលមានទំហំទឹកប្រាក់ ២០០ លានដុល្លាររបស់ក្រុមហ៊ុន ម៉ារីថាមគ្រុប និងក្រុមហ៊ុន ស៊ីងឡានគ្រុប ស្ថិតក្នុងទីតាំងក្រុងមណ្ឌលគិរី ខេត្តមណ្ឌលគិរី ខណៈដែលការសិក្សាពីបច្ចេកទេស និងហិរញ្ញវត្ថុបានចប់សព្វគ្រប់រួចរាល់ហើយ។

លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី​ បានប្រាប់កម្ពុជាថ្មីថា ពេលនេះលោកមិនទាន់អាចជ​ប្រាប់បានថា អាជីវកម្មរបស់ក្រុមហ៊ុនដំណើរការយ៉ាងណានោះទេ ប៉ុន្តែប្រសិនបើគម្រោងរបស់ក្រុមហ៊ុនវិនិយោគថាមពលអគ្គិសនីដើរដោយខ្យល់នេះលេចចេញជារូបរាងឡើង វាជាការល្អមួយក្នុងការជួយផ្គត់ផ្គង់ថាមពលអគ្គិសនីប្រើប្រាស់នៅក្នុង​ខេត្តដែលកំពុងតែមានតម្រូវការកសាងការអភិវឌ្ឍន៍​ការបំភ្លឺផ្លូវសាធារណៈ ដែលទាមទារឲ្យមានថាមពលគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។

លោកអភិបាលខេត្តមណ្ឌលគិរីបញ្ជាក់ថា គម្រោងនេះ នឹងអាចជួយផ្គត់ផ្គង់ថាមពលអគ្គិសនី ហើយនឹងរួមចំណែកការកែលម្អសោភ័ណភាពខេត្ត និងក្រុងដែលកំពុងតែរៀបចំផែនការអភិវឌ្ឍអេកូទេសចរណ៍ជាដើម។ ម្យ៉ាងទៀត នឹងអាចលើកមុខមាត់ខេត្តហើយទាក់ទាញនូវការទស្សនាពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។

ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ខែឧសភា ឆ្នាំ​ ២០១៩ បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd ធ្វើការ​សិក្សា​លើ​គម្រោង​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ខ្យល់ ដែល​មាន​អានុភាព​ ១០០ មេហ្គាវ៉ាត់​ជា​ជំហាន​ដំបូង​ស្ថិតក្នុង​ខេត្តមណ្ឌលគិរី​។

បច្ចុប្បន្ន​ក្រុមហ៊ុន​បានកំណត់​ទិន្នន័យបឋម​បាន​មួយ​ចំនួន​រួចហើយ ហើយ​ក្រុមហ៊ុន​ក៏បាន​ដំ​ឡើង​​ប៉ម​វាស់​ខ្យល់​ដែល​មាន​កម្ពស់ ១០០ ​ម៉ែត្រ ចំនួន​ ២ ​នៅ​ទីតាំង​យុទ្ធសាស្ត្រ​ក្នុង​សង្កាត់​សុខដុម​នៃ​ក្រុង​សែនមនោរម្យ និង​ ១ ​កន្លែង​ទៀត​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ដើម្បី​វាស់​កម្លាំង​ខ្យល់​នៅ​កម្ពស់​អតិបរមា​ពេញ​ ១ ​ឆ្នាំ ដើម្បី​ប្រាកដថា កម្លាំង​ខ្យល់​នៅតាម​ទីតាំង​យុទ្ធសាស្ត្រ​ដែល​ត្រូវ​ដំឡើង​តួប៊ីន​ខ្យល់​កម្ពស់ ១០០ ​ម៉ែត្រ និង​ស្លាប​កង្ហារ​ប្រវែង​ពី ៧០-៨០ ​ម៉ែត្រ នោះ​មាន​ល្បឿន​យ៉ាងតិច​បំផុត ៥ ​ម៉ែត្រ​ក្នុង ​១ ​វិនាទី​។

​ក្រុមហ៊ុន  Maritime Group បានឲ្យដឹងថា ដើម្បី​ផលិត​ថាមពល​អគ្គិសនី​ដោយ​ខ្យល់​អានុភាព ១០០ ​មេហ្គាវ៉ាត់ ក្រុមហ៊ុន​ត្រូវ​ដំឡើង​តួប៊ីន​ខ្យល់ ចំនួន ៤០ ​បង្គោល​ដែល​តួប៊ីន​នីមួយៗ​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​ចំនួន ២ ៥០០ ​គីឡូវ៉ាត់​។ សម្រាប់​ការដំឡើង​តួប៊ីន​ខ្យល់ សាងសង់​ស្ថានីយ​ផ្ទុក និង​ចែកចាយ​អគ្គិសនី ព្រមទាំង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ដើម្បី​តភ្ជាប់​ចរន្តអគ្គិសនី​ពី​ស្ថានីយ​នេះ​ទៅ​អនុស្ថានីយ​ផ្សេងៗ​នៅក្នុង​ខេត្តមណ្ឌលគិរី ក្រុមហ៊ុន​ត្រូវ​ចំណាយពេល​ពី​ ១៨ ​ខែ ទៅ ២៤ ​ខែ​។

បើតាមលោក ស្វាយ សំអ៊ាង ខេត្តមណ្ឌលគិរីមានស្ថានីយ៍អគ្គិសនីខ្នាតតូចចំនួន ២ កន្លែងសម្រាប់ផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងក្រុង និងបានតភ្ជាប់បណ្តាញអគ្គិសនីពីប្រទេសវៀតណាម។

ក្រៅពីនេះ វិស័យថាមពលអគ្គិសនីដែលអាចនឹងសាងសង់ ទំនប់វារីអគ្គិសនីបាន មានដូចជាទន្លេស្រែពក មានអនុភាព ២៣៥ មេហ្គាវ៉ាត់ អាងអូប្លាយ មានអានុភាព ២០ មេហ្កាវ៉ាត់ ព្រែកពោធិ៍ មាន​អនុភាព ១៧ មេហ្កាវ៉ាត់ និងព្រែកដាក់ឌឿមានអានុភាព ២០០ មេហ្កាវ៉ាត់ និង ៥០០ គីឡូវ៉ាត់ ដែលកំពុងសិក្សាគម្រោងនេះផងដែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម