ព័ត៌មានជាតិ
ការប្រមូលពន្ធលើអាជីវកម្មអនឡាញនៅកម្ពុជា ជិតមានពន្លឺថ្មី
ការប្រមូលពន្ធលើសេវាឌីជីថលនៅកម្ពុជា កំពុងស្ថិតនៅក្រោមដំណើរការសិក្សាផ្ទៃក្នុងជិតមានពន្លឺ ក្រោយមានកិច្ចប្រជុំពីអន្តរក្រសួង និងភាគីពាក់ព័ន្ធកាលពីពេលថ្មីៗនេះ។
លោក មាស ប៉ូ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃសុក្រនេះថា ក្រុមការងារអន្តរក្រសួងបានជួបប្រជុំគ្នា ដើម្បីរៀបចំគោលនយោបាយលើការអនុវត្តការប្រមូលពន្ធឌីជីថល។
មុនពេលដាក់ឲ្យដំណើរការ ការប្រមូលពន្ធលើសេវាឌីជីថលត្រូវតែអនុវត្តប្រកបដោយតម្លាភាព។ ភាគីពាក់ព័ន្ធត្រូវប្រមូលធាតុចូល សិក្សាពីគុណសម្បត្តិ និងគុណវិបត្តិ ព្រមទាំងត្រូវធ្វើការស្រាវជ្រាវឱ្យបានទូលំទូលាយលើទិដ្ឋភាពច្បាប់ និងយន្តការនានា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
លោកបន្តថា កាតព្វកិច្ចពន្ធត្រូវតែបំពេញដោយប្រតិបត្តិករនៅកម្ពុជា ឬពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងកាត់ព្រំដែន ស្ថិតនៅក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីនិន្នាការអន្តរជាតិ និងតំបន់ចំពោះការកំណត់ពន្ធលើផលិតផលនិងសេវាឌីជីថល។
ការប្រមូលពន្ធលើសេវាឌីជីថល ត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល លើសកម្មភាពអាជីវកម្មតាមប្រព័ន្ធអនឡាញ រួមមានការស្វែងរកពាណិជ្ជកម្មអេឡិចត្រូនិច និងសេវាកម្មទូទាត់តាមទូរសព្ទចល័ត។ រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមប្រមូលពន្ធពីក្រុមហ៊ុនដែលមិនមានសាខានៅក្នុងប្រទេសកម្ពុជា ជាវិធានការមួយក្នុងការបង្កើនការប្រមូលពន្ធចូលថវិកាជាតិ។
បើតាមអនុរដ្ឋលេខាធិការ លោក មាស ប៉ូ តាមរយៈកិច្ចប្រជុំអន្តរក្រសួងដែលមានក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច យន្តការនិងនីតិវិធីលើការប្រមូលពន្ធឌីជីថល អាចត្រូវបានប្រកាសនៅអំឡុងខែកុម្ភៈនេះ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


