Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ៖លំនៅដ្ឋានតម្លៃទាប និងមធ្យម នឹងងើបឡើងវិញលឿនជាងគេនៅឆ្នាំនេះ

បានផុស

នៅ

បន្ទាប់ពីវិស័យអចលនទ្រព្យកម្ពុជាបានធ្លាក់ចុះកាលពីឆ្នាំ២០២០កន្លងទៅនេះ ដោសារឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកលបង្ករឡើងដោយការរីករាលដាលនៃជំងឺកូវីដ១៩ អ្នកជំនាញផ្នែកអចលនទ្រព្យមើលឃើញថា វិស័យមួយនេះនឹងងើបឡើងវិញបណ្ដើរៗនៅឆ្នាំនេះជាមួយនឹងការរកឃើញវ៉ាក់សាំងកូវីដ១៩ និងភាពធូរស្បើយនៃការរីករាលដាលនៃជំងឺរាត ត្បាតនេះនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច វិស័យអចលនទ្រព្យត្រូវបានរំពឹងថានឹងមានកំណើន ២.៧% នៅឆ្នាំ ២០២១នេះ ជាមួយនឹងការកើនឡើងការលក់លំនៅដ្ឋានថ្លៃទាប និងមធ្យម។  វិស័យមួយនេះត្រូវបានប៉ាន់ស្មានថានឹងមានកំណើនអវិជ្ជមានក្នុងរង្វង់ -៤.៩% ក្នុងឆ្នាំ២០២០ ដែលការធ្លាក់ចុះនេះគឺដោយសារការថមថយ នូវការលក់ខុនដូរ លក់លំនៅឋានផ្ទះថ្លៃ និងការធ្លាក់ចុះនៃការជួលអគារពាណិជ្ជកម្ម ការិយាល័យ និងផ្សារទំនើប។

លោក ច្រឹក សុខ នីម ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាមានប្រសាសន៍ថា វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជានឹងមានសន្ទុះឡើងវិញនៅឆ្នាំ២០២១នេះ បើពិនិត្យមើលពីភាពវិជ្ជមានមួយចំនួនដូចជាការរកឃើញវ៉ាក់សាំងកូវីដ១៩ និងប្រសិទ្ធិភាពរបស់វានៅទូទាំងពិភពលោក រួមទាំងការបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរក្នុងផ្ទៃប្រទេសកម្ពុជាជាដើម។

លោក សុខ នីម បន្តថា៖ «ភាពវិជ្ជមានទាំងនេះនឹងជួយជម្រុញវិស័យអចលនទ្រព្យកម្ពុជាឱ្យមានសកម្មភាពខ្លាំងក្លាឡើងវិញ ហើយអចលនទ្រព្យដែលនឹងមានកំណើនលឿនជាងគេគឺប្រភេទលំនៅដ្ឋានក្នុងបុរីដូចជាផ្ទះល្វែង ឫវីឡាកូនកាត់ ដែលមានតម្លៃទាប និងមធ្យម ពីព្រោះវាផ្ដោតលើទីផ្សារក្នុងស្រុកដែលកំពុងមានតម្រូវការខ្ពស់។»

ទន្ទឹមនេះ  លោក ស៊ន សៀប នាយកប្រតិបត្តិក្រុមហ៊ុន ឃី រៀល អ៊ីុស្ទេត មានប្រសាសន៍ថា៖ «សម្រាប់ឆ្នាំ២០២១នេះ សកម្មភាពទិញលក់អចលនទ្រព្យលំនៅដ្ឋានតម្លៃសមរម្យនឹងងើបឡើងវិញលឿនជាងអចលនទ្រព្យផ្សេងៗទៀតដូចជា ខុនដូរ អាផាតម៉ិន និងការិយាល័យ ដោយសារវាជាទីផ្សារដែលកំពុងមានតម្រូវការក្នុងស្រុកខ្ពស់ជាងគេ ចំណែកអចលនទ្រព្យផ្សេងៗដូចជាខុនដូរ ឫអាផាតម៉ិនជាដើមត្រូវពឹងផ្អែកលើទីផ្សារខាងក្រៅ»។

លោក សៀប បន្តថាទោះបីជាវ៉ាក់សាំងកូវីដ១៩ត្រូវបានគេរកឃើញមែន ប៉ុន្តែប្រសិទ្ធភាពរបស់វានៅមានកម្រិតនៅឡើយ ហើយការចរាចណ៍ទូទៅនៅទូទាំងពិភពលោកនៅមានភាពរអាក់រអួលនៅឡើយ  ពោលគឺមិនមានភាពទូលំទូលាយដូចកាលមុនកូវីដនោះទេ។ ប្រការនេះហើយដែលធ្វើឱ្យអចលនទ្រព្យប្រភេទផ្សេងៗទៀត ដែលពឹងផ្អែកលើទីផ្សារខាងក្រៅនឹងមិនងើបឡើងវិញលឿនដូចជាទីផ្សារផ្ទះ និងដីនោះទេ។

លំនៅដ្ឋានតម្លៃទាប និងមធ្យម គឺជាទីផ្សារដែលមានភាពទាក់ទាញខ្លាំងជាងគេសម្រាប់ប្រជាជនក្នុងស្រុកនាពេលបច្ចុប្បន្ន ដោយសារពួកគេភាគច្រើនមិនទាន់មានលទ្ធភាពទិញលំនៅដ្ឋានតម្លៃថ្លៃលើសពី ៨០,០០០ ទៅ ១០០,០០០ ដុល្លារនៅឡើយទេ។

លោក ហេង បូរ៉ា គឺជាបុគ្គលិកក្រុមហ៊ុនឯកជននៅទីក្រុងភ្នំពេញ ដែលបានផ្អាកគម្រោងទិញលំនៅដ្ឋានកាលពីឆ្នាំ២០២០កន្លងមកនេះ ដោយសារតែលោកត្រូវបានកាត់ប្រាក់ខែអស់ប្រមាណ៣០%អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ហើយលោកបារម្ភពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចរបស់កម្ពុជា។

យ៉ាងណាក៏ដោយ ជាមួយនឹងការរកឃើញវ៉ាក់សាំងកូវីដ១៩ និងភាពធូរស្បើយនៃការរីករាលដាលជំងឺនេះនៅក្នុងប្រទេសកម្ពុជា លោកបានសម្រេចចិត្តទិញលំនៅដ្ឋានតម្លៃ ៥០,០០០ ដុល្លារអាមេរិកនៅក្នុងខែនេះ ជាមួយនឹងការបង់រំលោះរយៈពេល៥ឆ្នាំជាមួយក្រុមហ៊ុន៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម