Connect with us

ព័ត៌មានជាតិ

អូស្ត្រាលីផ្តល់ជំនួយថវិកា ២៨ លានដុល្លារ ដល់កម្ពុជាទិញវ៉ាក់សាំងកូវីដ១៩

បានផុស

នៅ

រដ្ឋាភិបាលអូស្ត្រាលី បានសម្រេចផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង ក្នុងទំហំទឹកប្រាក់ ៣៥,៧ លានដុល្លារអូស្ត្រាលី (ប្រមាណ ២៨ លានដុល្លារអាមេរិក) ដើម្បីចូលរួមចំណែក ក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក នៅកម្ពុជា។

ការសម្រេចបែបនេះ បានធ្វើឡើង ក្នុងជំនួបរវាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ នៅថ្ងៃទី​១ ដើមខែកុម្ភៈ ឆ្នាំ ២០២១។
ថវិកាហិរញ្ញប្បទានឥតសំណងរបស់អូស្រ្តាលីនេះ នឹងរួមចំណែកក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីង -១៩ ដល់ប្រជាជនកម្ពុជាប្រមាណ១,៥ លាន នាក់។ ការរួមចំណែកនេះ នឹងជួយជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានកាន់តែឆាប់រហ័សនូវគោលដៅចាក់វ៉ាក់សាំងបង្ការជំងឺក្បវីដ-១៩ ជូនប្រជាជនកម្ពុជាឲ្យបាន៨០ ភាគរយ នៃចំនួនប្រជាជនសរុប។

ហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវបានប្រើប្រាស់ភាគច្រើនសម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវី៨-១៩ ផ្តល់ជួនប្រជាជនកម្ពុជា និងមួយចំនួនតូចនឹងត្រូវប្រើប្រាស់ សម្រាប់ជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបែងចែក និងគ្រប់គ្រងវ៉ាក់សាំង, ធានាសុវត្តិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង, និងដើម្បីធានាថា ប្រជាជនកម្ពុជា អាចទទួលបានព័ត៌មានច្បាស់លាស់អំពីដំណើរការនៃការចាក់វ៉ាក់សាំងបង្ការនេះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោក ជាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា អូស្ត្រាលីពេញចិត្តក្នុងការគាំទ្រកម្ពុជាក្នុងគ្រាលំបាកនេះ ហើយថា គ្មាននរណាម្នាក់មានសុវត្ថិភាពទេ ប្រសិនបើគ្រប់គ្នាមិន ទាន់មានសុវត្ថិភាព ហើយការគាំទ្ររបស់អូស្ត្រាលីនឹងការជួយដល់កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ-១៩ ជូនប្រជាជន កម្ពុជាបាន យ៉ាងហោចណាស់ចំនួន ១,៥ លាននាក់ និងការចាក់វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក នៅកម្ពុជា។
លោកអូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះហិរញ្ញប្បទានឥតសំណងរបស់អូស្ត្រាលី ដែលឆ្លើយតបនឹងតម្រូវការដ៏ចាំបាច់របស់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា។

ការផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវី-១៩ របស់អូស្រ្តាលីសម្រាប់កម្ពុជានេះ គឺជាជំនួយដែលបន្ថែម លើជំនួយអភិវឌ្ឍន៍ចំនួន៦៦ លានដុល្លារអូស្រ្តាលី (ស្មើនឹងប្រមាណ ៥០ លានដុល្លារអាមេរិក) ដែលរដ្ឋាភិបាល អូស្ត្រាលី នឹងផ្តល់ជូនកម្ពុជាក្នុងឆ្នាំ ២០២១ ស្ថិតក្រោម ផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីង១៩ កម្ពុ ជា-ស្ត្រាលី ដែលបានប្រកាសដាក់ឱ្យអនុវត្តការជាផ្លូវការ កាលពីខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។


លោកឯកអគ្គរាជទូត បានបញ្ជាក់ដែរថា ការផ្តល់មូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ ជាប្រចាំរបស់យើង នឹង​ផ្តោតលើការគាំទ្រដល់ការឆ្លើយតបផ្នែកសង្គម សេដ្ឋកិច្ចរបស់កម្ពុជាទៅនឹងជំងឺ រាតត្បាត ហើយការផ្តល់ជំនួយ ជាវ៉ាក់សាំងបង្ការជំងឺកូវី៥-១៩ របស់អូស្រ្តាលីសម្រាប់កម្ពុជានេះ នឹងបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៨ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម