ព័ត៌មានជាតិ
រដ្ឋាភិបាលមានគម្រោងចំណា យថវិកាវិនិយោគលើហេដ្ឋារច នាសម្ព័ន្ធជាង ១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១
រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចំនាយថវិកាវិនិយោគផ្ទាល់ សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន អណ្តូងទឹក និងអគារមន្ទីរពេទ្យ នូវទឹកប្រាក់ចំនួន ១៤០០ លានដុល្លារ (១៤០,០០០០០០) ក្នុងឆ្នាំ ២០២១។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ នៅក្នុងពិធី បើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅព្រឹកថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ នេះថា នៅឆ្នាំ ២០២១ រាជរដ្ឋាភិបាល មានគម្រោងចំណាយថវិកាជាង ១៤០០ លានដុល្លារ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ នានាមានផ្លូវ អគារជាដើម។
សម្តេចថ្លែងថា ក្នុងនោះ វិនិយោគផ្ទាល់របស់រដ្ឋាភិបាល ចំនួន ១១៨៩ លានដុល្លារ (១១០០,0000៨៩) ដុល្លារ និងថវិកាបដិភាគគម្រោងចំណាយ ២១១ លានដុល្លារ (២១១,000000)។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងរម្លឹកពីថវិកាវិនិយោគផ្ទាល់ របស់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ ២០១៩មានចំនួន ៥៩៤ លានដុល្លារ មាន ៤១៥ លានដុល្លារ គឺវិនិយោគផ្ទាល់ និង១៧៩ លានដុល្លារ ថវិកាបដិភាគ។
ហើយនៅឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានវិនិយោគផ្ទាល់ ១៤២៥ លានដុល្លារអាមេរិក ក្នុងនោះ ថវិកាបដិភាគ ២១០ លាន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍១ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore