Connect with us

ព័ត៌មានជាតិ

ទីក្រុងភ្នំពេញកំពុងខ្វះទឹកស្អាតប្រើប្រាស់១៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ

បានផុស

នៅ

ជាការឆ្លើយតបទៅនឹងតម្រូវការទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ ដែលកំពុងជួបការខ្វះខាត១៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ រាជរដ្ឋាភិបាលកម្ពុជាបាននឹងប្រឹងប្រែងផលិតទឹកស្អាតបន្ថែមទៀតជូនប្រជាពលរដ្ឋ ដោយបានសម្ពោធដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន និងបានបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា៖ « បច្ចុប្បន្នទីក្រុងភ្នំពេញត្រូវការទឹកស្អាតប្រមាណ៧៥ម៉ឺនម៉ែត្រគូប ខណៈការផលិតបានត្រឹមជាង៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ពោលគឺខ្វះទឹកស្អាតប្រើប្រាស់ប្រមាណ១៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។»

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា តម្រូវការទឹកស្អាតក្នុងរាជធានីភ្នំពេញគឺកើនឡើងរាល់ថ្ងៃ ដូច្នេះយើងត្រូវតែប្រឹងប្រែងក្នុងការអភិវឌ្ឍសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតឱ្យបានច្រើនជាងមុន។

ទន្ទឹមនេះ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋប្រមាណ៤ម៉ឺនគ្រួសារ ឫ១២ភាគរយនៃចំនួនប្រជាជនសរុបនៅទីក្រុងភ្នំពេញកំពុងជួបបញ្ហាប្រើប្រាស់ទឹកស្អាតដូចជាសម្ពាធទឹកខ្សោយ ទឹកទទួលបានតែពេលយប់ ឬកំពុងរង់ចាំទទួលតែទឹកស្អាតពីរដ្ឋ។ បញ្ហានេះបានកើតឡើងនៅរដូវប្រាំងឆ្នាំ២០២០ និងឆ្នាំ២០២១នេះ  ប៉ុន្តែវានឹងអាចដោះស្រាយបាននៅក្នុងដំណាក់កាលជំហានទី១នៅពេលរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែបញ្ចប់ការសាងសង់នៅឆ្នាំ២០២២។»​

រោងចក្រប្រព្រឹតិកម្មទឹកស្អាតចំការមន ដែលចំណាយថិវិការសាងសង់អស់ ៤៧.១ លានដុល្លារមានសមត្ថភាពផលិតទឹកស្អាត ៥២ ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ។ ក្រោយពីបញ្ចប់គម្រោងសាងសង់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអាចផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋបន្ថែមចំនួន២សែន៨ម៉ឺននាក់។

ចំពោះគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង៖ ជំហានទី១គឺសាងសង់រោងចក្រដែលមានសមត្ថភាពផលិតទឹកស្អាត ១៩៥ ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ។ គម្រោងនេះមានរយៈពេល៣៦ខែ ដែលត្រូវបញ្ចប់នៅចុងឆ្នាំ២០២២ ដោយចំណាយថវិកាវិនិយោគសរុប ២៤៧លានដុល្លារ។ 

នៅជំហានទី២ គឺសាងសង់រោងចក្រដែលមានសមត្ថភាពផលិត ១៩៥ ពាន់ម៉ែត្រគីបក្នុង១ថ្ងៃ ស្មើនឹងជំហានទី១ ដែលគ្រោងអនុវត្តនៅត្រីមាសទី៣នៅឆ្នាំនេះ។ គម្រោងនេះមានរយៈពេល ៣០ខែ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣។

សរុបគម្រោងវិនិយោគសាងសង់ទឹកស្អាតបាក់ខែងទាំងពីរជំហាន ប្រើប្រាស់ថវិកាវិនិយោគរហូតដល់ ៣៤៨ លានដុល្លារអាមេរិក ដោយសមត្ថភាពផលិតនឹងឡើងដល់ ៣៩០ ពាន់ម៉ែត្រគីបក្នុង១ថ្ងៃនៅចុងឆ្នាំ២០២៣ នេះគឺជាសមត្ថភាពមួយខ្ពស់ក្នុងប្រវត្តិសាស្ត្រ។

ការបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលកើតចេញពីផ្លែផ្កានៃសហប្រតិបត្តិការជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប សាធារណរដ្ឋបារាំង ព្រមទាំងធនាគារវិនិយោគអឺរ៉ុប គឺជាសក្ខីភាពនៃការឆ្លើយតបទៅនឹងការពង្រីកសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងភ្នំពេញ។

ម្យ៉ាងវិញទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋ នឹងកំណើនសន្ទុះនៃសកម្មភាពសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នឹងទេសចរណ៍ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ក្រសួងឧស្សាហកម្មបច្ចេកវិទ្យា និងនិវានុវត្តន៍បានណែនាំឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តផែនការមេឆ្នាំ២០១៦-២០៣០របស់ខ្លួន ដោយផ្តើមចេញពីការអនុវត្តផែនការពង្រីកសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតឆ្នាំ ២០១៨-២០២៥ ឲ្យបានលើស ១ លានម៉ែត្រគីបក្នុង១ថ្ងៃគិតត្រឹមឆ្នាំ២០២៥។ ពោលគឺពង្រីកសមត្ថភាពទឹកស្អាតបន្ថែម ៤៦៥ ពាន់ម៉ែត្រគីបក្នុង១ថ្ងៃថែមទៀត បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្នប្រហែល ៦០០ ពាន់មែត្រគីបក្នុង១ថ្ងៃ៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម