Connect with us

ព័ត៌មានជាតិ

ភ្លេច​នៅ? ហាង​ជប៉ុន​​គ្រួសារ​មួយ ត្រូវ​អគារ ០៧ ជាន់​ បាក់​រលំ​​ខ្ទេច​ទាំង​ស្រុង បាន​បើក​ឡើងវិញ

បានផុស

នៅ

អាហារដ្ឋាន​ជប៉ុន​ ដែលរងគ្រោះ​ដោយការបាក់រលំអគារ​សង្កត់នៅ​ខេត្តព្រះសីហនុ​ បានបេីកដំណេីរការវិញកាលពី​ម្សិលមិញ​។ ក្នុង​ពិធី​បើកអាជីវកម្ម​ឡើង​វិញ​ ក៏មានការ​ចូលរួមពី​អភិបាល​ខេត្ត​ព្រះសីហនុ ឯកឧត្តមគួច ចំរើន និង​ឯកអគ្គរាជទូតជប៉ុន ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុថ្លែងនា​ឱកាស​នោះ​ថា មានអាហារដ្ឋានជប៉ុននៅទីនេះ នឹង​នាំមកនូវអ្នកវិនិយោគ និងភ្ញៀវទេសចរជប៉ុនថែមទៀត។

អភិបាលខេត្តគួច ចំរើន ​ក៏សរសើរ​សាច់អាំងរបស់​ជប៉ុន គឺមានរសជាតិឆ្ងាញ់ពិសារ។ ឯកឧត្តមចង់ឃើញនៅខេត្តព្រះសីហនុ មានភោជនីយដ្ឋានជប៉ុន កាន់តែច្រើនបន្ថែមទៀត។

គួរ​បញ្ជាក់​ថា ឧបទ្ទវហេតុបាក់រលំអគារកម្ពស់៧ជាន់នៅ​ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ​បាន​បណ្តាល​ឲ្យហាងតូចមួយរបស់ជនជាតិជប៉ុនឈ្មោះ «កូកៃ» មានទីតាំង​ជាប់អាគារនោះ ត្រូវបំផ្លាញខ្ទេចខ្ទីទាំងស្រុង ប៉ុន្តែសំណាងល្អប្រពន្ធកូន និងបុគ្គលិក ស្នាក់នៅក្នុងហាងមួយគ្រួសារទៀត បានរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។

ហេតុការណ៍​នោះ​បាន​បណ្តាលឲ្យ​កម្មករនៅអគារ ០៧ ជាន់ មានអ្នករងរបួស និងស្លាប់ជាច្រើននាក់។ ក្នុងនោះ ស្លាប់ចំនួន ២៨នាក់ (ស្រី០៤នាក់) និងរងរបួសធ្ងន់ស្រាលចំនួន២៦នាក់ (ស្រី០២នាក់)។

ភោជនីយដ្ឋានជប៉ុន ដែល​បើក​ឡើង​វិញ​នេះ មានទីតាំងតាមបណ្តោយផ្លូវ ៧មករា ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម