ព័ត៌មានជាតិ
ព្រលានយន្តហោះចាយលុយ ២០០ លានដុល្លារខេត្តកោះកុង គ្រោងហោះហើរសាកល្បងនៅចុងឆ្នាំនេះ
ព្រលានយន្តហោះខ្នាតធំតារាសាគរអាចនឹងធ្វើការសាកល្បងហោះហើរនៅត្រីមាសទី៤ឆ្នាំ២០២១នេះ បន្ទាប់ពីត្រូវបានពន្យារពេលមួយរយៈដោយសារតែជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង នៅក្នុងសន្និសីទស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកោះកុង» នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
លោក សុខ សុទ្ធី មានប្រសាសន៍ថា បច្ចុប្បន្ន ព្រលានយន្តហោះតារាសាគរបានបញ្ចប់ការសាងសង់ផ្លូវរត់បាន ១០០% នៅតែបំពាក់ភ្លើងសញ្ញាប៉ុណ្ណោះ។ ចំណែកការសាងសង់ការិយាល័យ និងច្រកចេញចូលគឺសម្រេចបាន ៧០ភាគរយ។ ដូច្នេះនៅចុងឆ្នាំនេះ ព្រលានយន្តហោះតារាសាគរអាចសាកល្បងហោះហើរបានហើយ។
មានតម្លៃជាង២០០លានដុល្លារអាមេរិក ព្រលានយន្តហោះអន្តរជាតិតារាសាគរខេត្តកោះកុង គឺជាគម្រោងព្រលានយន្តហោះខ្នាតធំ ដែលវិនិយោគដោយក្រុមហ៊ុន Union Development Group។ វាមានប្រវែងបណ្តោយ៣២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រ ដែលនឹងអនុញ្ញាតឲ្យយន្តហោះធុនយក្ស ប្រភេទប៊ូអីង៧៧៧ និងអ៊ែរបើស A៣៤០ ចុះចតបាន។
ក្រុមហ៊ុនចិន UNION Development Group Co., Ltd. បានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍគម្រោងតារាសាគរ លើផ្ទៃដីសរុបទំហំ ៣៦,០០០ហិកតា។
ក្រៅពីព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងគ្រោងនឹងអភិវឌ្ឍន៍គម្រោងព្រលានយន្តហោះថ្មីមួយទៀត ស្ថិតនៅចន្លោះរវាងឃុំទួលគគីរ ស្រុកមណ្ឌលសីមា និងឃុំតាតៃ ស្រុកកោះកុង ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនបាង កងអ៊ែវ៉េ និងក្រុមហ៊ុនក្នុងស្រុក។
លោកអភិបាលរងខេត្តកោះកុងបានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានផ្ដល់ដី៥០០ហិកតាសម្រាប់ការវិនិយោគលើ គម្រោងព្រលានយន្តហោះថ្មីនេះ ហើយក្រុមហ៊ុនបាននឹងកំពុងសិក្សាទីតាំងដើម្បីសាងសង់។
អត្ថបទ៖ វ៉ាត វិន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ