Connect with us

ព័ត៌មានជាតិ

ផលនេសាទខេត្តកែបទទួលបានជាង៥ពាន់តោននៅឆ្នាំ ២០២០

បានផុស

នៅ

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប ផលនេសាទ សរុបប្រចាំឆ្នាំ២០២០នៅក្នុងខេត្តកែបទទួលបានចំនួន៥.២ពាន់តោន មានការកើនឡើងប្រមាណ៥% បើធៀបនឹងឆ្នាំ២០១៩កន្លងទៅ។

ទោះជាយ៉ាងណា ផលនេសាទដែលទទួលបានដ៏ច្រើនសន្ធឹកនេះ ពេលខ្លះសឹងតែមិនអាចបំពេញតម្រូវការក្នុងស្រុកគ្រប់ ជាពិសេសនៅពេលមានពិធីបុណ្យទានម្ដងៗ ដោយសារតែខេត្តកែបគឺជាទិសដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភឺន ផល្លា នាយរងខណ្ឌរដ្ឋបាលជលផលកែប មានប្រសាសន៍ថា៖ «តម្រូវការគ្រឿងសមុទ្រនៅក្នុងខេត្តកែបមានការកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសនៅពេលមានពិធីបុណ្យទានម្ដងៗ ភ្ញៀវទេសចរណ៍គ្រប់ទិសទីបានសម្រុកមកលេងខេត្តកែបដើម្បីទិញក្ដាមមកបរិភោគ ដែលជាហេតុធ្វើឱ្យមានការនាំចូលគ្រឿងសមុទ្រមួយចំនួនពីខេត្តកំពតមកផ្គត់ផ្គង់បន្ថែម។»

លោកផល្លាបានបន្តថា ជារឿងធម្មតាទេដែលនៅពេលកន្លែងមួយមានតម្រូវការខ្ពស់ តែងតែមានការនាំចូលបន្តិចបន្តួចពីកន្លែងមួយផ្សេងទៀត។ ពេលខ្លះតម្រូវការនៅខេត្តកែបខ្ពស់មានការនាំចូលពីខេត្តកំពត ហើយពេលតម្រូវការនៅខេត្តកំពតខ្ពស់មានការនាំចូលពីខេត្តកែបវិញ។ ក្រៅពីនេះ យើងក៏សង្កេតឃើញមានការនាំចូលគ្រឿងសមុទ្រមួយចំនួនតូចពីប្រទេសជិតខាងផងដែរពីសំណាក់អាជីវករលក្ខណៈគ្រួសារដែលដឹកតាមម៉ូតូម្នាក់ពីរបីកេសដើម្បីបំពេញតម្រូវការបន្ថែម។

គួរបញ្ជាក់ថា ខេត្តកែបមានរមណីយដ្ឋាន និងគោលដៅទាក់ទាញទេសចរណ៍ទូទាំងខេត្តចំនួន៣៥កន្លែង មានកោះចំនួន១២ ថ្មដុះស្ងួត០១កន្លែង និងថ្មប៉ប្រះទឹក០១កន្លែង ព្រៃកោងកាងចំនួន៣កន្លែង ស្មៅសមុទ្រ ៣,០៩៥ ហិកតា ផ្កាថ្ម ៥២.៥ហិកតា និងមានធនធានធម្មជាតិមានត្រីផ្សោត ជ្រូកទឹក អណ្តើកសមុទ្រ ត្រីសេះ ក្តាមសេះដែលមានរស់ជាតិឆ្ងាញ់ ក្តាមថ្ម និងឧទ្យានជាតិកែបមានទំហំ ១.១៥២ហិកតា។

កាលពីឆ្នាំ២០២០កន្លងទៅ ខេត្តកែបទទួលបានភ្ញៀវទេសចរណ៍សរុបចំនួន ១.៣៩៦.១២៥នាក់៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៥ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម