ខេត្តពោធិ៍សាត់គ្រោងបញ្ចប់គម្រោងបង្កើតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យត្រឹមដើមឆ្នាំនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្តពោធិ៍សាត់គ្រោងបញ្ចប់គម្រោងបង្កើតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យត្រឹមដើមឆ្នាំនេះ

Published

on

អាជ្ញាធរខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្រុមហ៊ុនផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដែលមានអានុភាព ៩០ មេហ្កាវ៉ាត់ គ្រោងនឹងបញ្ចប់នៅត្រីមាសទី១ ដើមឆ្នាំនេះ។

ខេត្តពោធិ៍សាត់ មានវារីអគ្គិសនីចំនួន២ និងមានក្រុមហ៊ុនចំនួន១៥ កំពុងផ្គត់ផ្គង់ គឺវារីអគ្គិសនីអាតៃ និងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចំនួន១៥ ហើយកំពុងផ្គត់ផ្គង់ និងចែកចាយបណ្តាញអគ្គិសនី ចូលទៅកាន់ភូមិរបស់ប្រជាពលរដ្ឋបានប្រមាណជាង៩០ ភាគរយហើយ។

លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ១១ ខែកុម្ភៈនេះថា ថាមពលពន្លឺព្រះអាទិត្យ មានអនុភាព៩០មេហ្កាវ៉ាត់ បច្ចុប្បន្នបានដំណើរការផលិតថាមពលបានចំនួន ៦០មេហ្កាវ៉ាត់ហើយ ចំណែកនៅសល់ចំនួន៣០មេហ្កាវ៉ាត់ទៀត ក្រុមហ៊ុននឹងដំណើរការឱ្យបានចប់នៅត្រីមាសទី១ នៃឆ្នាំ២០២១នេះ។

ខេត្តពោធិ៍សាត់ មានផ្ទៃដីសរុបចំនួន១២.៦៩២ គីឡូម៉ែត្រការ៉េ ដែលស្មើនឹង១.២៦៩.២០០ហិកតា និងមានប្រជាជនសរុបចំនួន៥០០,៦៩៩ នាក់ ក្នុងនោះស្រី ចំនួន២៤៧,៥៨៧ នាក់ ស្មើនឹង១១៩,៧០៩ គ្រួសារ។

ក្នុងនោះបណ្តាញអគ្គិសនីចូលដល់ភូមិបានចំនួន៤៩៨ភូមិហើយ ក្នុងចំណោមភូមិទាំងអស់ចំនួន៥១១ភូមិ ដែលស្មើនឹង៩៧.៤៦ភាគរយ។

ថាមពលប្រើប្រាស់ទូទាំងខេត្តមានចំនួន ១០៤,៣៥៦,០០០ kwh ក្នុងនោះថាមពលទិញពីបណ្តាញជាតិមានចំនួន ១១២,៨២៧,៣៦៤ kwh និងមានអនុស្ថានីយចំនួន៣ គឺទី១- អនុស្ថានីយអូរសោម ទី២- អនុស្ថានីយពោធិ៍សាត់ និងទី៣- អនុស្ថានីយស្វាយស។

កាលពីឆ្នាំ ២០១៤ រាជរដ្ឋាភិបាលបានដាក់ឲ្យប្រើប្រាស់ វារីអគ្គិសនីស្ទឹងអាតៃ មានកម្លាំង១២០ មេហ្គាវ៉ាត់ ដែលសាង​សង់​ដោយក្រុមហ៊ុន China Datang Corporation Hydropower Development Co., Ltd  និងមានទំហំវិនិយោគសរុបទាំងមូល ២៥៥,៣០ លានដុល្លារអាមេរិក។

ចំណែកវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ រាជរដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុនអេសភីអេចភី (ខេមបូឌា) ឯ.ក មានឈ្មោះដើម KTC Cable Co., Ltd ជាអ្នកសាងសង់ ដោយមានកម្លាំងអនុភាព៨០មេហ្គាវ៉ាត់  ស្ថិតនៅក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្រុមហ៊ុននេះ បានបោះទុនវិនិយោគប្រមាណជាង២៣១លានដុល្លារ ហើយគម្រោងនេះ ត្រូវបានរដ្ឋសភាជាតិបានអនុម័ត នៅក្នុងសម័យប្រជុំ កាលបីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩៕

អត្ថបទ៖កោះកែវ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services