Connect with us

ព័ត៌មានជាតិ

ខេត្តពោធិ៍សាត់កំពុងទាក់ទាញអ្នកវិនិយោគលើវិស័យទេសចរណ៍

បានផុស

នៅ

ខេត្តពោធិ៍សាត់ជាខេត្តមួយនៅក្នុងប្រទេសកម្ពុជា ដែលមានសក្ដានុពលខាងវិស័យទេសចរណ៍ខ្លាំងក្លា មិនចាញ់ខេត្តផ្សេងៗទៀតប៉ុន្មាននោះទេ។ ជាក់ស្ដែង នៅឆ្នាំ២០២១នេះ ឯកឧត្តម អឹុង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ បានធ្វើការអំពាវនាវដល់វិនិយោគិនជាតិ និងអន្តរជាតិមកបោះទុនវិនិយោគបន្ថែមទៀតលើតំបន់ទេសចរណ៍សំខាន់ៗជាច្រើនកន្លែងនៅខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម អឹុង គឹមលាង មានប្រសាសន៍ថា៖ «ខេត្តពោធិ៍សាត់មានតំបន់ទេសចរណ៍ធម្មជាតិសរុបចំនួន៣៨កន្លែង ដែលក្នុងនោះយើងបានជ្រើសរើស១៨កន្លែងល្អជាងគេសម្រាប់ធ្វើការអភិវឌ្ឍន៍។ មកទល់ពេលនេះ យើងបានអភិវឌ្ឍន៍រួច ១១កន្លែងហើយ ដូច្នេះយើងសូមអំពាវនាវដល់អ្នកវិនិយោគទាំងឡាយមកវិនិយោគបន្ថែមទៀត លើតំបន់ទេសចរណ៍ខេត្តពោធិ៍សាត់របស់យើង។»

លោកបានបន្តថា នៅឆ្នាំ២០២១នេះ យើងនឹងត្រៀមអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅឃុំអូសោម ស្រុកវាលវែងមុនគេ ពីព្រោះនៅទីនោះមានសក្ដានុពលទេសចរណ៍ខ្លាំងជាងគេ។ បន្ទាប់មក យើងនឹងបន្តអភិវឌ្ឍន៍តំបន់ទេសចរណ៍ផ្សេងទៀតដូចជា ទឹកធ្លាក់ច្រកល្អៀង អូដារតូច អូដារធំ តាព័រ និងភ្នំល្អាង១២ ជាដើម។

គួរបញ្ជាក់ថា ខេត្តពោធិ៍សាត់សម្បូរទៅដោយរម្មណីដ្ឋានទេសចរណ៍ជាច្រើនកន្លែង ដែលបានអភិវឌ្ឍន៍រួច និងកំពុងរង់ចាំការអភិវឌ្ឍន៍បន្ថែម ដូចជារម្មណីដ្ឋានទេសចរណ៍អេកូធម្មជាតិ បុរេប្រវត្តិ និងវប្បធម៌សាសនាជាដើម។

កាលពីឆ្នាំ២០២០កន្លងទៅ ខេត្តពោធិ៍សាត់បានទាក់ទាញភ្ញៀវទេសចរណ៍សរុបចំនួន ៤៤០ ៩២០នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន៤៣៧ ៥៥៣នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន២ ៣៧៦នាក់។

អត្ថបទ៖ វ៉ាត​ វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម