Connect with us

ព័ត៌មានជាតិ

​មក​ដឹង​តម្លៃ​លក់​សំបុត្រ​​រថយន្ត​ ចូល​ទស្សនា​ឆ្នេរកែប

បានផុស

នៅ

នៅពេលដែលអ្នកបើកបររថយន្តចូលទស្សនាខេត្តកែប អ្នកនឹងត្រូវបង់ថវិការចាប់ពី៣ដល់៦ពាន់រៀលថ្លៃបរិស្ថាន និងអនាម័យទៅតាមប្រភេទរថយន្តរបស់អ្នក។ ប្រការនេះបានធ្វើឱ្យអ្នកទេសចរណ៍មួយចំនួនមានការងឿងឆ្ងល់ និងមិនសប្បាយចិត្តចំពោះការបង់ប្រាក់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន លី គឺជាប្រធានក្រុមហ៊ុន ភាស៊ីចំណតរថយន្តទេសចរណ៍ និងអនាម័យខេត្តកែប ដែលបានដេញថ្លៃគ្រប់គ្រងលើផ្នែកអនាម័យពីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុរយៈពេល១៦ឆ្នាំ។ នេះគឺជាឆ្នាំទី៣ហើយ ដែលលោកបានគ្រប់គ្រងលើផ្នែកអនាម័យខេត្តកែប។

ពាក់ព័ន្ធនឹងរឿងយកថ្លៃអនាម័យចូលទស្សនាខេត្តកែប លោក ប៊ុន លី បានពន្យល់ថា៖ «កន្លងមក ធ្លាប់មានអ្នកទេសចរណ៍មួយចំនួនតវ៉ា និងមិនពេញចិត្តចំពោះការបង់ថ្លៃអនាម័យនេះ ប៉ុន្តែតាមកាពិត នេះគឺជាការតម្រូវរបស់ក្រសួងហិរញ្ញវត្ថុ ដើម្បីយកថវិការនេះមកពង្រឹង និងលំអរបរិស្ថានអនាម័យនៅក្នុងខេត្តកែប។»

លោកបានបន្តថា នៅពេលមានបុណ្យទានធំៗម្ដងៗដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ចូលឆ្នាំចិន អុំទូក និងភ្ជុំបិណ្ឌជាដើម មានរថយន្តចូលមកខេត្តកែបរហូតដល់ទៅ៥,០០០គ្រឿង។ នៅថ្ងៃធម្មតាដូចជាថ្ងៃច័ន្ទ ឫអង្គារ មានរថយន្តប្រមាណជា៥០ទៅ៦០គ្រឿងប៉ុណ្ណោះ ចំណែកនៅថ្ងៃសៅរ៍ និងអាទិត្យ មានរថយន្តប្រមាណ៤០០ទៅ៥០០គ្រឿង។ ដូច្នេះវាជាការចាំបាច់ដើម្បីធានាការសំអាតបរិស្ថាន និងអនាម័យឱ្យបានស្អាតល្អ នៅពេលដែលភ្ញៀវទេសចរណ៍បានមកលេងខេត្តកែប និងក្រោយពីពួកគេត្រឡប់ទៅវិញ។

រថយន្តនីមួយៗត្រូវបង់ថ្លៃអនាម័យចាប់ពី៣ពាន់រៀល​ ដល់៦ពាន់រៀលទៅតាមប្រភេទរថយន្ត ហើយថវិការ ដែលទទួលបាននេះនឹងត្រូវចំណាយទៅលើ ការសំអាតផ្លូវតាមទីសាធារណនៅជុំវិញខេត្ត និងតាមឆ្នេរកែប កម្មករដឹកសំរាម ការធ្វើផ្លូវនៅទីលានចាក់សំរាម  និងទិញធុងសំរាមជាដើម។​

កាលពីឆ្នាំ២០២០កន្លងទៅ លោក ប៊ុន លី បានរៀបរាប់ថា មិនសូវមានភ្ញៀវទេសចរណ៍ច្រើនទេ ដែលបានមកទស្សនាខេត្តកែប បើធៀបនឹងឆ្នាំ២០១៩  ដោយសារតែជំងឺកូវីដ១៩។ ទោះជាយ៉ាងណា លោករំពឹងថា នៅឆ្នាំ២០២១នេះអាចនឹងមានភ្ញៀវទេសចរណ៍មកទស្សនាខេត្តកែបច្រើនជាងឆ្នាំ២០២០ ប៉ុន្តែមិនច្រើនដូចកាលពីអំឡុងឆ្នាំ២០១៩នោះទេ ដោយសារតែបញ្ហាប្រាក់ចំណូល និងការបន្តភ័យខ្លាចជំងឺកូវីដ១៩ ដែលមិនទាន់បាត់ពីពិភពលោកនៅឡើយ។

កាលពីឆ្នាំ២០២០កន្លងទៅ ខេត្តកែបទទួលបានភ្ញៀវទេសចរណ៍សរុបចំនួន ១.៣៩៦.១២៥នាក់ មានការថយចុះ បើធៀបនឹងឆ្នាំ២០១៩។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម