ព័ត៌មានជាតិ
តិចមិនដឹង នៅស្រុកខ្មែរយើងមានមីផលិតក្នុងស្រុកដល់ទៅ ៣ ក្រុមហ៊ុនកំពុងប្រកួតមីនាំចូល
មីជាអាហារសម្រន់ដ៏ពេញនិយមសម្រាប់ពលរដ្ឋខ្មែរ។ លើទីផ្សារមានមីច្រើនម៉ាកខ្លះនាំចូលពីក្រៅមក។ តែបច្ចុប្បន្ននៅស្រុកខ្មែរយើងនេះ មានមីផលិតក្នុងស្រុកដល់ទៅ ៣ រសជាតិមិនចាញ់មីនាំចូលនោះទេ។
១/ មីម៉ាម៉ា
មីម៉ាម៉ាជាយីហោមីដ៏ល្បីល្បាញរបស់ប្រទេសថៃ បង្កើតឡើងតាំងពីឆ្នាំ១៩៧២ ដោយក្រុមហ៊ុន Thai President Food PLC។
ពលរដ្ឋខ្មែរច្រើននិយមហៅមីម៉ាម៉ា គឺមីថៃ ឬមីសៀម។ ការពិតមីម៉ាម៉ា មានរោងចក្រផលិតក្នុងស្រុកខ្មែរយើងជាយូរឆ្នាំមកហើយ ហើយបងប្អូនជាច្រើនច្រឡំថានាំចូលពីថៃ។ លក្ខណៈពិសេសរបស់មីថៃឬម៉ាម៉ានេះ ក្រៅពីអាចញាំទទេជាអាហារសម្រន់ ឬក៏អាចញាំឆុងជាមួយទឹកក្ដៅក៏បាន។
មីម៉ាម៉ា ដែលផលិតនៅក្នុងប្រទេសកម្ពុជា មានច្រើនរសជាតិដូចជា សាច់មាន់ សាច់ជ្រូកចិញ្ច្រាំ រសជាតិតុងយ៉ាំជាដើម ហើយក្នុងមួយខែអាចលក់ចេញបានជាង ៤០ ០០០ ទៅ ៨០ ០០០ កេស។
២/មីជាតិ
មីជាតិ ទើបតែបង្កើតប្រហែលពីរឆ្នាំនេះទេ វិនិយោគទុនក្នុងស្រុកទាំងស្រុង ដែលបើករោងចក្រនៅឆ្នាំ២០១៩ ដោយក្រុមហ៊ុន One More Manufacturing។ មានទីតាំងស្ថិតនៅលើមហាវិថីឈ្នះឈ្នះផ្លូវកប់ស្រូវ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌពោធិ៍សែនជ័យ។
ប្រើប្រាស់ពាក្យស្លោក «មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ» មីជាតិមានបីរសជាតិ គឺរសជាតិខគោ រសជាតិសាច់ជ្រូកចិញ្ច្រាំ និងរសជាតិស៊ុបមាន់។
ក្នុងមួយឆ្នាំ អាចផលិតបាន ១៥០ លានកញ្ចប់ ក្នុង ១ ឆ្នាំ។ នេះបើតាមប្រកាសរបស់ក្រុមហ៊ុនក្នុងថ្ងៃបើកសម្ពោធ។
៣/ មីយើង
ក្រុមហ៊ុនម៉ែន សារុន បានដាក់ឲ្យដំណើរការរោងចក្រផលិតមីយើង ចាប់តាំងពីឆ្នាំ២០០៨ ហើយក៏ជាក្រុមហ៊ុនខ្មែរដំបូងគេ មានសមត្ថភាពផលិតមីដើម្បីបម្រើតម្រូវការក្នុងស្រុក។
ទទួលបានការវាយតម្លៃ ជាផលិតផល ដែលមានស្តង់ដាអនាម័យល្អ ចំពោះសុខភាព និងទទួលស្គាល់ដោយអង្គការចំណីអាហារអន្តរជាតិ (ISO) ផលិតផលមីយើងក៏ទទួលបានគារគាំទ្រច្រើនដែរ។
មីយើងផលិតមាន មាន ៤ រសជាតិ គឺរសជាតិសាច់ជ្រូក សាច់មាន់ សាច់គោ និងសាច់ទា៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ