ព័ត៌មានជាតិ
ខេត្តកោះកុងនៅតែទាក់ទាញ អ្នកវិនិយោគតាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាបន្តបន្ទាប់
ដោយសារតែភាពអំណោយផលនៃទីតាំងភូមិសាស្រ្តជាប់ឆ្នេរសមុទ្រ និងភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ ខេត្តកោះ កុង ដែលមានឆ្នេរសមុទ្រសរុបប្រវែង២៣៧គ.ម កំពុងទាក់ទាញវិនិយោគបន្ថែមទៀត តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាបន្តបន្ទាប់។
ជាក់ស្ដែង នៅខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនធំជាងគេមួយនៅប្រទេសកម្ពុជា រ៉ូយ៉ាល់គ្រុប ត្រូវបានអនុញ្ញាតិឱ្យធ្វើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅលើទំហំផ្ទៃដី១ម៉ឺនហិកតានៅក្នុងឧទ្យានជាតិបទុមសាគរ នាភូមិសាស្ត្រឃុំតានូន និងឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង មានប្រសាសន៍ថា៖ «បច្ចុប្បន្នកោះកុងមានតំបន់សេដ្ឋកិច្ចពិសេសតែមួយទេ គឺតំបន់សេដ្ឋកិច្ចពិសេសចាំយាម ដែលមានក្រុមហ៊ុនវិនិយោគទាំងអស់ចំនួន៦ ដោយបានបង្កើតការងារជិតមួយម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។ ភាពរីកចម្រើន និងសក្ដានុពលនៃខេត្តកោះកុងបាននឹងកំពុងបន្តទាក់ទាញការវិនិយោគបន្ថែមទៀត ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីផលិតទំនិញនាំចេញទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ។»
លោកបានបន្តថា បន្ទាប់ពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀតនៅទីនេះ ខេត្តកោះកុងនឹងមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួនពីរ ដែលនឹងបង្កើតការងារបានជាច្រើនកន្លែងថែមទៀតជូនប្រជាពលរដ្ឋ។
នេះគឺដោយសារតែ ខេត្តកោះកុងបានស្គាល់ភាពរីកចម្រើនយ៉ាងច្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជាគម្រោងសាងសង់ព្រលានយន្តហោះចំនួនពីរកន្លែង ដែលបាននឹងកំពុងសាងសង់ និងកំពុងសិក្សាដើម្បីអភិវឌ្ឍ។
ក្រៅពីនេះ ខេត្តកោះកុងគ្រោងនឹងសាងសង់កំពង់ផែទឹកជ្រៅមួយផងដែរ ដើម្បីដឹកជញ្ជូនទំនិញទៅកាន់រាជធានីខេត្តផ្សេងៗនៃប្រទេសកម្ពុជា ដែលជាភាពទាក់ទាញសម្រាប់ក្រុមហ៊ុនផលិតទំនិញដើម្បីនាំចេញ។
គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ ដោយបានបង្កើតការងារ និងបង្កើនប្រាក់ចំណូលជាច្រើនជូនប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង។
អត្ថបទ៖ វ៉ាត វិន
-
សន្តិសុខសង្គម១៨ ម៉ោង ago
ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុមចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ផ្លូវកាត់ថ្មីតភ្ជាប់ពីខេត្តបាត់ដំបង មកសមុទ្រខេត្តកោះកុងសម្រេចបានជាង ៨០%
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
កូនស្រីពៅតារាហុងកុង Michael បង្ហោះរូបអាក្រាតកាយសារជាថ្មី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
កូនស្រីបង្កើត Brad Pitt បង្ហាញចេតនាប្រឆាំងកូនចិញ្ចឹម Pax Thien ចង់ឲ្យគ្រួសារជុំគ្នាវិញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្ទង់មតិ ៖ សង្ក្រាន្តឆ្នាំនេះ ប្រជាជន ថៃ រាងពិបាកចាយវាយ ព្រោះម្នាក់ៗសុទ្ធតែជាប់បំណុលគេច្រើន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្អែក ថ្ងៃទី១០ ខែមេសា រូបសំណាកសេះសមុទ្ទ នឹងសម្ពោធជាផ្លូវការ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាកាសយានដ្ឋានចំនួន ០៨ ចុះបញ្ជីនៅកម្ពុជា មាន ៣ កំពុងដាក់ឲ្យដំណើការ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ករុណា ពេជ្រ ហួសចិត្តអ្នក Troll សើចចំអក សេះសមុទ្រ បាញ់ទឹក នៅខេត្តកំពត