Connect with us

សេដ្ឋកិច្ច

រាជរដ្ឋាភិបាលសម្រេចបង្កើត​គណៈ​កម្មការ ដើម្បីអនុវត្តគម្រោង​​​​​សាង​​សង់​អាកាស ​យាន​​ដ្ឋាន​​នៅ​មណ្ឌលគីរី

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា ចុះហ​​ត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយដើម្បី​សម្របសម្រួល និងជំរុញការអនុវត្តគម្រោង​ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មីថ្នាក់តំបន់នៅខេត្តមណ្ឌលគិរី ដែលគណៈកម្មការ​នេះ ដឹកនាំ​ដោយ​រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខា​ធិការដ្ឋានអាកាសចរស៊ីវិល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការនេះមានសមាសភាពចំនួន១៣រូប​រួមមាន ទី១, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជាប្រធាន ទី២, លោក ជា អូន រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាអនុប្រធាន ទី៣, លោក ផាន់ ផល្លា រដ្ឋលេ​ខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន ទី៤, លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាសមាជិក និងមានសមាសភាពសមាជិកមួយចំនួនទៀត។​

គណៈកម្មការអន្តរក្រសួងនេះមានភារកិច្ចដឹកនាំ និងចរចាលើការរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន Power China international group /PIG) ដើម្បីអនុវត្តគម្រោង​ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មី នៅខេត្តមណ្ឌលគិរី, ដឹកនាំ ត្រួតពិនិត្យ វាយតម្លៃ និងផ្ដល់អនុសាសន៍លើការសិក្សាទាំងឡាយ ដែលពាក់ព័ន្ធដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន ដោយសហការសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ, ​ដឹកនាំចរចា​ លើការរៀបចំកិច្ចសន្យាជាដៃគូររវាងរដ្ឋ និងឯកជនរហូតដល់ការចុះកិច្ចសន្យាជាស្ថាពរ, ត្រួតពិនិត្យ វាយតម្លៃ ជំរុញ​ និងតាមដានកាតព្វកិច្ច សមិទ្ធកម្ម និងវឌ្ឍនភាព នៃការអនុវត្តគម្រោង ការសាង​សង់​​ហេដ្ឋា​រចនាសម្ព័ន្ធរបស់ក្រុមហ៊ុន និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តពាក់ព័ន្ធរហូតគម្រោងនេះត្រូវបានបញ្ចប់ជាស្ថាពរ, ពិនិត្យ វាយតម្លៃ និង​ដាក់ចេញនូវអនុសាសន៍ណែនាំចាំបាច់នានា ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងករណីមានបញ្ហា ត្រូវស្នើសុំគោលការណ៍សម្រេចពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធ្វើរបាយការណ៍ និងលើកយោបល់ជូនរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជំរុញដំណើរការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាននេះ។ ​

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០២០ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យសាងសង់អាកាសយានដ្ឋានខ្នាតតំបន់មួយនៅ​ខេត្តមណ្ឌលគិរី ​​ហើយ​អាកាសយានដ្ឋាននេះ ត្រូវបាន​អនុញ្ញាតឱ្យសាងសង់ដោយក្រុមហ៊ុន Powerchina International Group។​

ខេត្តមណ្ឌលគិរី ជាខេត្តភូមិភាគឦសាន ដែលមានសក្តានុពលខ្ពស់លើផ្នែកទេសចរណ៍ និងកសិកម្ម ហើយ​​រាជរដ្ឋាភិបាល ក៏ធ្លាប់បានកំណត់ខេត្តតំបន់ភូមិភាគឦសានជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជាផងដែរ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ​​​ធ្លាប់បាន​ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​ថា គម្រោងព្រលានយន្ដហោះថ្មីនេះ មិនអាចសាងសង់នៅលើទីតាំងចាស់ ដែលមានដីប្រមាណ១៩ហិចតាបានឡើយ ដោយសាតែកន្លែងចាស់​មានសភាពតូចចង្អៀត ព្រោះប្រជាពល រដ្ឋរស់នៅជុំវិញច្រើន​ តែព្រលានយន្ដហោះចាស់នោះ មិនត្រូវបានបោះបង់ចោល ឬលក់ទៅឲ្យឯកជនណាមួយនោះទេ ដោយរដ្ឋបាលខេត្ត សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំទីតាំងនេះ ទៅជាសួនច្បារ ឬកន្លែងសម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ដ។​

បើតាមលោកស្វាយ សំអ៊ាង ​ទីតាំងថ្មីសម្រាប់ព្រលានយន្តហោះនេះ ​មានផ្ទៃដីប្រមាណ​៦០០ហិចតា ដែលឃ្លាតពីក្រុងសែនមនោរម្យប្រមាណជាង២០គីឡូម៉ែត្រ​ ហើយទីតាំងថ្មីនេះ អាចពង្រីកព្រលានយន្ដហោះខ្នាតធំនៅស្រុក ឬខាតអន្ដរជាតិបាន​ ​​អាស្រ័យលើការសិក្សារបស់អាកាសចរស៊ីវិល និងក្រសួងពាក់ព័ន្ឋ​។

អភិបាលខេត្តមណ្ឌលគីរីបានបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរខេត្ត បាននិងកំពុងរៀបចំការពារដីដែលត្រៀមទុកនេះ ពីការរំលោភទន្ទ្រានពីប្រជាពលរដ្ឋ ហើយនៅពេលណារាជរដ្ឋាភិបាលត្រូវការ គឺរដ្ឋបាលខេត្តមានទីតាំងសមស្របទៅតាមតម្រូវការ សម្រាប់វិនិយោគព្រលានយន្ដហោះថ្មីនេះ។​

ទាក់ទងបញ្ហានេះដែរ ​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធ្លាប់បានបង្ហើបប្រាប់អ្នកសារ​ព័ត៌មាន​ថា ព្រលានយន្ដហោះថ្មី នៅខេត្តមណ្ឌលគិរី អាចនឹងត្រូវសាងសង់លើផ្ទៃដី៣០០ហិកតា ហើយតាមការប៉ាន់ស្មាន អាចនឹងវិនិយោគប្រមាណជាង៦០​លានដុល្លារ ដែលគម្រោងនេះ បានសិក្សារួចរាល់ និងបានដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍រួចហើយ។​

បច្ចុប្បន្ន​ កម្ពុជា​​មានអាកាសយានដ្ឋានអន្តរជាតិចំនួន៣ កំពុងតែដំណើរការ គឺអាកា​សយានដ្ឋានអន្តរជាតិភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ដែលគ្រប់គ្រង និងធ្វើទំនើបកម្ម​​ដោយក្រុមហ៊ុន SCA របស់បារាំង៕

កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម