Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាលបន្ថយអាករពិសេស​លើមុខទំនិញរថយន្តមួយចំនួន

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញអនុក្រឹត្យកែសម្រួលអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួនដោយបន្ថយចាប់ពី ១០​ភាគរយ រហូតដល់២០ភាគរយ។

ការបញ្ចុះអត្រាអាករពិសេសទៅតាមប្រភេទរថយន្តដូចខាងក្រោម៖ រថយន្តប្រភេទគ្រួសារ​ត្រូវបាន​បញ្ចុះអត្រាអាករ​ពិសេស ១០ភាគរយចំពោះរថយន្តទំហំស៊ីឡាំងមិនលើសពី ៣០០០ CC (ពី៣០% មក២០% និងពី៦០%មក ៥០%) ព្រមទាំងបញ្ចុះអត្រាអាករពិសេស ១៥ភាគរយចំពោះប្រភេទទំហំស៊ីឡាំងលើសពី ៣០០០ CC (ពី៦៥% មក ៥០% និងពី៧០% មក ៥៥%)។

រថយន្តប្រើអគ្គិសនីសុទ្ធ(រថយន្តគ្រួសារនិងរថយន្តដឹកអ្នកដំណើរ) ត្រូវបានបញ្ចុះអត្រាអាករពិសេស២០ភាគរយ​(ពី៣០%មក១០%) ដើម្បីកាត់បន្ថយចំណាយ និងជួយ ការពារបរិស្ថានផងដែរ។

រថយន្តដឹកទំនិញត្រូវបានបញ្ចុះអត្រាអាករពិសេស១៥ពិន្ទុភាគរយ(ពី៤០% មក ២៥%) ចំពោះរថយន្តសណ្តោង​សឺមីរ៉ឺម៉កព្រមទាំងបញ្ចុះអត្រាអាករពិសេស១០ភាគរយ(ពី៤០%​ មក ៣០%) ចំពោះរថយន្តដឹកទំនិញប្រភេទដែលមានទម្ងន់សរុប(ទម្រងរថយន្តនិងទម្ងន់ផ្ទុក) លើសពី៥តោន។ ការបញ្ចុះតម្លៃអត្រាអាករពិសេសលើរថយន្តដឹកទំ និញនេះនឹងរួមចំណែកក្នុងការកាត់បន្ថយចំណាយឡូជីស្ទីក។

រថយន្តបែន រថយន្តស្ទូចនិងរថយន្តឯកទេសផ្សេងត្រូវបានបញ្ចុះអត្រាអាករពិសេស ១០ភាគរយ (ពី៤០% មក៣០%)​ ដើម្បីជួយដល់វិស័យកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងឡូជីស្ទីក។

អនុក្រឹត្យកែសម្រួលអត្រាអាករពិសេសលើប្រភេទទំនិញរថយន្តមួយចំនួនចុះថ្ងៃទី៩​ ខែកុម្ភៈ ឆ្នាំ២០២១។ អនុក្រឹត្យនេះ នឹងត្រូវរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ នឹងអនុវត្ត ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ​២០២១ តទៅ៕

ដោយ៖ ណារី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម