Connect with us

ព័ត៌មានជាតិ

ស្ពានឆ្លងទន្លេមួយ​ទៀត សង់​រួចជាង ៩៦ ភាគរយ ដាក់​ឲ្យប្រើប្រាស់​មុន​ចូលឆ្នាំខ្មែរ

បានផុស

នៅ

គម្រោងសាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ប្រវែង ១,១៣១ម៉ែត្រ ស្ថិតនៅក្នុងស្រុកក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ​ត​ភ្ជាប់​ទៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវរំពឹងថានឹងសម្ពោធដាក់ឱ្យប្រើប្រាស់មុនចូលឆ្នាំខ្មែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ក្នុងពេលថ្មីៗនេះថា៖ «គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ក្រូចឆ្មារ-ស្ទឹងត្រង់) ប្រវែង១,១៣១ម៉ែត្រ សម្រេចបាន៩៦,៤៩%ហើយ ដោយនឹងអាចសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។»

ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេមេគង្គ (ក្រូចឆ្មារ-ស្ទឹងត្រង់)នៅពេលខាងមុខនេះនឹងបង្ករភាពងាយស្រួលដល់ការដឹកជញ្ជូនទំនិញ និង​ការធ្វើដំណើ​ររបស់ប្រជាពលរដ្ឋក្នុងតំបន់ ដែលរស់នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិចទន្លេមេគង្គ។ ម្យ៉ាងទៀត ស្ពាននេះនឹងជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះផងដែរ។

លោក សន សែម ដែលជាប្រជាពលរដ្ឋរស់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានសម្ដែងសេចក្ដីរីករាយចំពោះគម្រោងស្ពានក្រូចឆ្មារ-ស្ទឹងត្រង់នេះ។ លោកបានរៀបរាប់ថា ស្ពាននេះនឹងជួយសម្រួលដល់ការធ្វើដំណើរ ជាពិសេសការដឹកជញ្ជូនផលិតផលកសិកម្មរបស់លោក និងជួយកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូនប្រចាំថ្ងៃរបស់លោកបានច្រើន។

គួរបញ្ជាក់ថា គម្រោងសាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គនេះត្រូវបានសាងសង់ឡើងចាប់ពី​ខែកុម្ភៈ ឆ្នាំ២០១៨ ដោយ​ក្រុមហ៊ុន Shanghai Construction Group ។ ស្ពាននេះជា​ប្រភេទ​ស្ពានបេតុង​សរសៃដែកដែលមាន​ទទឹង១៣,៥០ម៉ែត្រ និងប្រវែង​១,១៣១ម៉ែត្រ ដោយចំណាយ​ថវិកា​សរុប​ជិត៥៧លាន​ដុល្លារ​សហរដ្ឋអាមេរិក។

អត្ថបទ៖ វ​៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ៣៦ នាទី មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ៣៧ នាទី មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

Sokha Hotels

ព័ត៌មានពេញនិយម