Connect with us

ព័ត៌មានជាតិ

ទៅលេងក្រុង​​ក្រចេះ កុំ​ភ្លេច​ផ្លែឈើ​កោះទ្រង់ តម្លៃ​មួយផ្លែជាង ១០០០០ ម៉ឺន​រៀល

បានផុស

នៅ

ក្រូច​ថ្លង់​កោះទ្រង់​ល្បី​តាំង​ពី​ជំនាន់​សង្គម​ចាស់ ហើយ​ក៏​ជា​ផ្លែឈើ​អត្តសញ្ញាណ​របស់​ខេត្ត​ក្រចេះ។ ក្រូច​ថ្លង់​កោះទ្រង់​ដែល​កសិករ​ដាំ​ដុះ​ច្រើន​ អាច​រក​​ចំណូល​បាន​​រាប់សែនដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេក ប៊ុនហេង អភិបាល​ក្រុង​ក្រចេះ​ឲ្យ​ដឹង​ថា នៅលើ​កោះ​ទ្រង់​កណ្តាល​ទន្លេ​មេគង្គ​ទល់មុខ​ក្រុង​ក្រចេះ ​មាន​ប្រជាពលរដ្ឋ​ដាំ​ក្រូចថ្លុង​សរុបប្រហែល​ ៣៣១ គ្រួសារ។

ក្រូចថ្លុងកោះ​ទ្រង់​ជា​ផលិតផល​កសិកម្ម​​ ត្រូវ​បាន​ប្រកាស​​ជា​​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ក្នុង​បញ្ជី​កម្មសិទ្ធិបញ្ញា​ពិភពលោក​។

លោក​អភិបាល​ក្រុង​បញ្ជាក់ថា ផ្លែ​ក្រូចថ្លុង​កោះ​ទ្រង់​ ត្រូវ​បាន​ចាត់ទុកជា​ផ្លែឈើ​ហូប​ធម្មជាតិ​ដ៏​ពេញនិយម​ និង​​មាន​ឱជារស​ឆ្ងាញ់​ពិសា​និង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម។ ក្រូចថ្លុង​កោះទ្រង់​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ សាច់​ទន់​ល្មើយ សំបក​ក៏​មិន​ជា​ក្រាស់​ប៉ុន្មាន​ឡើយ​ចំណែក​ដើម​មាន​កម្ពស់​ជា​មធ្យម​ប្រមាណ​៣​ម៉ែត្រ។

លោក​បន្ត​ថា ក្រូចថ្លុង​មួយ​ដើម​អាច​ផ្តល់​ផល​រហូតដល់​១០០​ផ្លែ​ឯណោះ ។ ក្រូចថ្លុង​កោះ​ទ្រង់​ក្នុង​មួយ​ផ្លែ​គេ​លក់​ពី​១០,០០០​ទៅ ១២០០០ រៀល​នៅ​ខេត្ត​ក្រចេះ​និង​ពី​១២០០០ ទៅ​១៤,០០០​រៀល​នៅ​ភ្នំពេញ ។

បើ​តាម​លោកសេក ប៊ុនហេង ក្រូចថ្លុង​បាន​ក្លាយ​ជា​ដំណាំ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​កោះ​ទ្រង់ ហើយ​ក៏​ជា​អត្តសញ្ញាណ​ខេត្ត​ក្រចេះ។ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​មក​កម្សាន្ត​ខេត្ត​ក្រចេះតែង​ធ្វើដំណើរ​កម្សាន្ត​ទៅលេង​កោះទ្រង់​ដើម្បី​រក​ទិញ​ផ្លែឈើធម្មជាតិជាពិសេស​ក្រូច​ថ្លង់ និង​ខ្លះ​ក៏​បាន​ស្នាក់នៅកម្សាន្ត​នៅលើកោះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម