Connect with us

ព័ត៌មានជាតិ

កូវីដ១៩ធ្វើឲ្យបាត់ភ្ញៀវទេសចរបរទេសជិត២លាននាក់

បានផុស

នៅ

កូវីដ១៩បានធ្វើឲ្យខេត្តបេតិកភណ្ឌវប្បធ៌មបិភពលោកបាត់បង់ភ្ញៀវទេសចរណ៍អន្តរជាតិចំនួនជិត២លាននាក់និងភ្ញៀវជាតិប្រមាណជាង១លាននាក់។

អាជ្ញាធរខេត្ត​បានអះអាងថានេះមិនមែនជាកំហុសផ្ទៃក្នុងប្រទេសនោះទេតែនេះគឺជាវិបត្តសាកលដែលគ្រប់ប្រទេសនៅលើពិភពលោកជួបប្រទះមិនមែនសម្រាប់តែកម្ពុជាមួយនោះទេ ។

លោក អ៊ា​ន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប​បាន​ថ្លែងឲ្យដឹងនៅក្នុងសន្និសីទ​សារព័ត៌មាន​ស្តីពី «​វឌ្ឍនភាព​មូល​ដ្ឋាន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់ខេត្តសៀម រាប​»​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ក្នុង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ាម ឃុន ថ្លែងថា​ដោយ​ផ្អែកទៅលើ​សម្បត្តិ​វប្បធម៌ទីតាំង​ភូមិសាស្ត្រ បានធ្វើឱ្យ​ខេត្ដ​សៀមរាប​មាន​សក្ដានុពល​សេដ្ឋកិច្ច​ជា​ចម្បង​លើ​វិស័យ​កសិកម្មនិងទេសចរណ៍ ​។​

លោក អ៊ា​ន ឃុន បានបន្តថា​ដោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ ​ក្នុង​ឆ្នាំ ២០២០ នេះបានធ្វើឱ្យ​ភ្ញៀវទេសចរ​អន្តរជាតិមានការធ្លាក់ចុះ​យ៉ាងគំហុគដែល​ជះឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជាផងដែរក្នុងនោះភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន​សរុប ៤០០ ៨៨៩​ នាក់មានការ​ថយចុះ ៨១,៨២ ​ភាគរយនិង​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​សរុប ៧០៣,១៤៧ ​នាក់មានការ​ថយចុះ ៦៥,៨១​ភាគរយប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ​។

ឆ្នាំ២០១៩​ ខេត្តសៀមរាបបាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ចំនួនពីរ​លានពីរ​សែន​នាក់គឺ​ធ្លាក់​ចុះ១៤,៨ភាគ រយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០១៨ ។ តំបន់​បេតិកភណ្ឌ​ពិភពលោក​រក​ចំណូល​បាន ៩៩​លាន​ដុល្លារ​សហរដ្ឋអាមេរិកពី​ការ​លក់​សំបុត្រ​ក្នុង​ឆ្នាំ ​២០១៩ ចំនួន​នេះ​បាន​ធ្លាក់​ចុះ១៥ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ២០១៨។

ខេត្ត​សៀមរាប​គឺជា​ខេត្ត​មួយ​ដែល​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

​ជា​រៀង​រាល់​ឆ្នាំ​ភ្ញៀវ​ទេសចរ​ប្រហែល​ជាង​២លាន​នាក់ទៅលេង​ខេត្ត​នេះ​ដែល​អាច​ផ្តល់​ចំណូល​ប្រហែល​ជា​១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ក្រៅពីប្រាសាទអង្គរខេត្តសៀមរាបនៅមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនទៀត។ កំណើនទេស ចរណ៍បានធ្វើឲ្យខេត្តមានសណ្ឋាគារ​សរុប​មាន២២៨​កន្លែង ស្មើនឹង ១៤ ៥៩៩ បន្ទប់,​ផ្ទះសំណាក់​មាន​ចំនួន ៣១០​ កន្លែងស្មើនឹង ៤ ៦៧៩​បន្ទប់​ ។​

ភោជនីយដ្ឋាន​សរុប​ចំនួន១៩៦​កន្លែង,ម៉ាស្សា៥០​កន្លែង,ខារ៉ាអូខេ​ចំនួន ១៤​កន្លែង, ឌី​ស្គូ​តែ​ក​ចំនួន ០៤​កន្លែង ,ទីលានវាយ​កូន​ហ្គោល០៣​កន្លែង ​,ទីភ្នាក់ងារ​ទេសចរណ៍៣២១​សាខា, មគ្គុទ្ទេស ក៍​ទេសចរណ៍​មាន​ចំនួន ៥,១៧២​នាក់ ស្រី ៧៥៧ នាក់​៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម