ព័ត៌មានជាតិ
អ្នកនៅជាយក្រុងត្រៀម រដូវប្រាំងឆ្នាំនេះ ទឹកអាចប្រើមិនគ្រប់ គួរចេះសន្សំសំចៃ
បញ្ហាកង្វះទឹកស្អាតប្រើប្រាស់ សម្រាប់អ្នករស់នៅរាជធានីភ្នំពេញ ពិសេសនៅតំបន់ជាយក្រុងអាចនឹងបន្តជួបបញ្ហាខ្វះ ខាតទឹកប្រើនារដូវប្រាំងឆ្នាំនេះ ដោយសារតែតម្រូវការទឹកបច្ចុប្បន្នមានការកើនឡើប្រមាណ៧៥ម៉ែត្រគូប ខណៈការផលិតបានត្រឹមជាង៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ពោលគឺខ្វះទឹកស្អាតប្រើប្រាស់ប្រមាណ១៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។
លោកស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅឆ្នាំនេះ និង ឆ្នាំបន្ទាប់ ពិសេស ខែប្រាំង គឺប្រាកដណាស់ជាខ្វះទឹកមិនគ្រប់ ដូចសម្តេចតេជោ មានប្រសាសន៍ ជម្រាបជូនប្រជាពលរដ្ឋជាយរាជធានីភ្នំពេញ កាលពីថ្ងៃសម្ពោធបើកការដ្ឋានសាងសង់រោងចក្រទឹកស្អាតបាក់ខែង ថ្មីៗនេះ។
មន្ត្រីអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរូបនេះបន្តថា តំបន់ដែលមានសម្ពាធទឹកចុះខ្សោយគឺ នៅជាយក្រុងភ្នំពេញ ភាគខាងលិច និង និរតី។
លោក ស៊ឹម ស៊ីថា ធ្លាប់ប្រាប់ថា ការផលិតទឹករបស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ មិនបានថយចុះនោះទេ ពោលសមត្ថភាព នៃការផលិតទឹកស្អាតនេះ មានការកើនឡើងជារៀងរាល់ឆ្នាំ តែដោយសារតម្រូវការប្រើប្រាស់មានកើនឡើងខ្ពស់ លើសការរំពឹងទុក។
លោកថា ឆ្នាំ២០១៦ ផលិតបានត្រឹមជាង ៤០ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នផលិតបានជាង ៦០ម៉ឺនម៉ែត្រ គូបក្នុងមួយថ្ងៃ។
ប្រជាពលរដ្ឋមួយរូបស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ រាជធានីភ្នំពេញ អ្នកនាងវឿន សុខអឿន បានប្រាប់ថា កាលពីឆ្នាំមុននាររដូវប្រាំង ផ្ទះដែលខ្លួនកំពុងស្នាក់នៅជួបបញ្ហាខ្វះទឹកប្រើប្រាស់សឹងតែរាល់ថ្ងៃ។
ប៉ុន្តែឆ្នាំនេះមិនទាន់ដឹងនៅឡើយទេ ដោយសារបច្ចុប្បន្នមិនទាន់មានការខ្វះខាតនៅឡើយ ហើយទឹកមានប្រើគ្រប់គ្រាន់ធម្មតា។ នាងប្រាប់ថា ” ពេលថ្ងៃដាច់ ដល់យប់បានមោវិញ”។
យ៉ាងណានាងក៏បារម្ភថា រដូវប្រាំងឆ្នាំនេះ អាចនឹងខ្វះទឹកប្រើប្រាស់ដូចឆ្នាំមុន។ នាងរំឭកថា ដើម្បីដោះស្រាយបញ្ហានេះ ខ្លួនបានទិញធុងទឹកខ្នាតធំល្មម យកមកស្តុកទឹកទុកប្រើប្រាស់នៅពេលដាច់ទឹក។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ ដែលកំពុងជួបការខ្វះខាត១៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ រាជរដ្ឋាភិបាលកម្ពុជាបាននឹងប្រឹងប្រែងផលិតទឹកស្អាតបន្ថែមទៀតជូនប្រជាពលរដ្ឋ ដោយបានសម្ពោធដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន និងបានបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន និងបានបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង កាលពីថ្ងៃទី០១ ខែកុម្ភៈឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណ៤ម៉ឺនគ្រួសារ ឫ១២ភាគរយនៃចំនួនប្រជាជនសរុបនៅទីក្រុងភ្នំពេញកំពុងជួបបញ្ហាប្រើប្រាស់ទឹកស្អាតដូចជាសម្ពាធទឹកខ្សោយ ទឹកទទួលបានតែពេលយប់ ឬកំពុងរង់ចាំទទួលតែទឹកស្អាតពីរដ្ឋ។
សម្តេចបញ្ជាក់ថា បញ្ហានេះបានកើតឡើងនៅរដូវប្រាំងឆ្នាំ២០២០ និងឆ្នាំ២០២១នេះ ប៉ុន្តែវានឹងអាចដោះស្រាយបាននៅក្នុងដំណាក់កាលជំហានទី១នៅពេលរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២។
ចំពោះគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង៖ ជំហានទី១គឺសាងសង់រោងចក្រដែលមានសមត្ថភាពផលិតទឹកស្អាត ១៩៥ ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ។ គម្រោងនេះមានរយៈពេល៣៦ខែ ដែលត្រូវបញ្ចប់នៅចុងឆ្នាំ២០២២ ដោយចំណាយថវិកាវិនិយោគសរុប ២៤៧លានដុល្លារ។
នៅជំហានទី២ គឺសាងសង់រោងចក្រដែលមានសមត្ថភាពផលិត ១៩៥ ពាន់ម៉ែត្រគីបក្នុង១ថ្ងៃ ស្មើនឹងជំហានទី១ ដែលគ្រោងអនុវត្តនៅត្រីមាសទី៣នៅឆ្នាំនេះ។ គម្រោងនេះមានរយៈពេល ៣០ខែ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ