Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម បង្ហាញពី​មូល​ហេតុ​ ស្វាយ​ខ្មែរ​ធ្លាក់ថ្លៃ

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អះអាងថា ​មូល​ហេតុដែល​បណ្តាល​ឲ្យ​តម្លៃ​ផ្លែស្វាយ​ធ្លាក់​ថ្លៃ​៤០០​ទៅ​៥០០​រៀល​ក្នុង​១​គីឡូ​ ដោយសារ​ជា​រដូវ កាល​ប្រមូល​ផល​ផ្លែស្វាយ​ទាំង​នៅ​កម្ពុជា និង​នៅ​ប្រទេស​ផ្សេងៗ ដែល​បណ្តាល​ឲ្យ​មាន​បរិមាណ​ផ្លែ​ស្វាយ​ជន់​ច្រើន​លើស​លប់​ នៅ​លើ​ទីផ្សារ​។

ក្រសួង កសិកម្ម ឆ្លើយតប ចំពោះ ការរិះគន់ របស់ មហាជន មក លើ ក្រសួង - The  Intercon Rooster
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​យោងតាម​សេចក្ដី ប្រកាស​ព័ត៌មាន​ក្រសួងកសិកម្ម នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា​តម្លៃ​ផលិតផល កសិកម្ម រួមទាំង ផ្លែស្វាយ​មានការ​ប្រែប្រួល​ឡើង ចុះ​មិន​ទៀងទាត់ តាម​រដូវ​កាល និង​អាស្រ័យ​លើ​ទំហំ នៃ​ការផ្គត់ផ្គង់ និង​តម្រូវការ​ទីផ្សារ​។

​ក្រសួង​បន្ត​ថា​ជាក់ស្តែង នា​ដើម​ឆ្នាំនេះ ផ្លែស្វាយ​មានតម្លៃ​ល្អប្រសើរ ប៉ុន្តែ​ចាប់ពី​ដើមខែ​កុម្ភៈ មកទល់​បច្ចុប្បន្ននេះ តម្លៃ​ផ្លែស្វាយ​កំពុងមាន​ការធ្លាក់ចុះ ដោយសារ​ជា​រដូវ កាល​ប្រមូល​ផល ផ្លែស្វាយ​នៅ​កម្ពុជា និង​នៅ​ប្រទេស​ផ្សេងៗ ដែល​បណ្តាល​ឲ្យ​មាន​បរិមាណ ផ្លែស្វាយ​ជន់​ច្រើន​លើស លប់​នៅលើ​ទីផ្សារ ស្របពេល​សកម្មភាព​សេដ្ឋកិច្ច​ទូទៅ កំពុងស្ថិត​នៅក្រោម​ឥទ្ធិពល​អវិជ្ជមាន នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

​ដើម្បី​រក្សា​បាន​ស្ថិរភាព តម្លៃ​សមស្រប និង​មាន​ទីផ្សារ ក្រសួង​អំពាវនាវ​ដល់​អ្នក​ដាំ​ដុះ​ដំណាំ​ស្វាយ​ទាំងអស់ ត្រូវធ្វើ​ការចុះបញ្ជី​កសិដ្ឋាន ដាំ​ស្វាយ សម្រាប់​នាំចេញ នៅ​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​ងាយស្រួល​ទទួលបាន​ព័ត៌មាន និង​សេវា​បណ្តុះបណ្តល​ប​ច្ចេកទេស ក្នុងការ​បង្កើន​ផលិតភាព និង​គុណភាព​ផ្លែស្វាយ ស្របតាម​ស្តង់ដារ ព្រមទាំង​រៀបចំ​ចងក្រង ជា​បណ្តុំ​អាជីវកម្ម​ស្វាយ សម្រាប់​ទំនាក់​ទំនងជា​មួយ ក្រុមហ៊ុន​ក្នុង​និង​ក្រៅ​ស្រុក ដើម្បី​ចុះកិច្ចសន្យា​ប្រមូល​ទិញ ធ្វើការ​កែច្នៃ​និង​នាំចេញ​។

ស្វាយធ្លាក់ថ្លៃ ដល់១ គីឡូក្រាម ៤០០ទៅ៥០០រៀល ដោយសារក្រុមឈ្មួញ  ទម្លាក់តម្លៃបានតាមចិត្ត – DAP News

​ក្រសួង​បញ្ជាក់ថា «​ក្នុង​គោលដៅ​ចូលរួមចំណែក​លើកកម្ពស់​តម្លៃ ផលិតផល​ផ្លែស្វាយ​នៅលើ​ទីផ្សារ និង​បង្កើន​ប្រាក់ចំណេញ ជូន​អ្នក​ផលិត ក្រសួងកសិកម្ម បាន​ខិតខំ​ស្វះ​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​ផ្លែស្វាយ​សំខាន់ៗ តាមរយៈ​ការចរចា​លើ​វិធាន​បច្ចេកទេស​អនាម័យ និង​ភូតគាម​អនាម័យ​ជាមួយ​បណ្តា​ប្រទេស មាន​សក្ដានុពល​មួយចំនួន ដូចជា ប្រទេស​កូរ៉េ ប្រទេស​ចិន និង​ប្រទេស​ជប៉ុន ជាដើម​។ ការសម្រេចបាន​នូវ​ការព្រមព្រៀង​គ្នា​ជា មួយ​ប្រទេស​កូរ៉េ​ស្ដីពី លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​ចាប់ផ្តើម​ការ នាំចេញ​ផ្លែស្វាយ​ស្រស់ ទៅកាន់​ប្រទេស​កូរ៉េ​តាំងពី ខែមករា ឆ្នាំ​២០២០»​។ ក្រសួង​បាន​បន្ថែមថា​ ដោយឡែក ការចរចា​ជាមួយ​ភាគី​ចិន សម្រេច​បាន​ការព្រមព្រៀង​គ្នា លើ​ពិធីសារ​ស្តីពី លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ នៅ​ខែមិថុនា ឆ្នាំ​២០២០​កន្លងមក ក៏ប៉ុន្តែ​ដំណើរ​ការកសាង ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត រោងចក្រ​ប្រព្រឹត្តិកម្ម សម្លាប់​ពង​រុយ​ចោះ ផ្លែ​ស្វាយ ដែល​វិនិយោគ​ដោយ​ផ្នែក​ឯកជន មានការ​យឺតយ៉ាវ​ដោយសារ​ឥទ្ធិពល នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ -១៩៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ជិះ​ឡើង​ស្ពាន​មុនីវង្ស​ចាស់​ប្រយ័ត្ន​​ធ្លាក់​ចូល​ទន្លេ អាជ្ញាធរ​រុះរើ​​បង្កាន់​ស្ពាន​ចាស់​ចោលហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

អ្នកវិទ្យាសាស្ត្រឲ្យត្រៀមខ្លួន! ជំងឺឆ្លងសាហាវៗនឹងផ្ទុះឡើង ដោយសារអាកាសធាតុក្តៅខ្លាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៩ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

Sokha Hotels

ព័ត៌មានពេញនិយម