Connect with us

ព័ត៌មានជាតិ

វិស័យទេសចរណ៍ត្រូវការពេលយ៉ាងហោច៤ឆ្នាំ ដើម្បីអាចរើបឡើងវិញដូចដើម

បានផុស

នៅ

វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេនៅក្នុងស្ថានភាពនៃការឆ្លងរីករាល ដាលជំងឺកូវីដ១៩នាពេលបច្ចុប្បន្ន ដែលទាមទារពេលវេលាច្រើនដើម្បីឱ្យវិស័យមួយនេះវិលត្រឡប់ទៅដូចកាលឆ្នាំ ២០១៩វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍ថា៖ «វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាត្រូវការពេលយ៉ាងហោចណាស់៤ឆ្នាំទៀត ដើម្បីអាចវិលត្រឡប់ទៅរកស្ថានភាពដូចកាលឆ្នាំ២០១៩ កន្លងទៅ។»

លោកស្រីបន្តថា វិស័យទេសចរណ៍អាចនឹងរើបឡើងវិញម្ដងបន្តិចៗ នៅពេលដែលជំងឺកូវីដ១៩មានការថមថយទៅវិញ ជាមួយនឹងកម្មវិធីចាក់វ៉ាក់សាំងនៅប្រទេសកម្ពុជា និងនៅលើពិភពលោក និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋទូទៅ ក្នងការរក្សាអនាម័យ និងគម្លាតសង្គមឱ្យបានត្រឹមត្រូវស្របតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា

ជំងឺកូវីដ១៩មិនមែនកើតមានតែនៅប្រទេសកម្ពុជានោះទេ តែវាបានរីករាលដាលនៅពាសពេញពិភពលោកយើងទាំង មូល ហើយវាបានប៉ះពាល់ទាំងអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់។ ដូច្នេះ បើទោះបីជាជំងឺកូវីដ១៩បានរលត់បាត់ទៅវិញក៏ដោយ ប្រជាជនទូទៅត្រូវការស្មារតី និងសេដ្ឋកិច្ចឡើងវិញដើម្បីអាចចំណាយទៅលើការដើរកម្សាន្តឱ្យបានពេញលេញដូចដើមវិញ។

ទោះជាយ៉ាងណា ដើម្បីជួយជំរុញដល់វិស័យទេសចរណ៍ឡើងវិញ ក្រសួងទេសចរណ៍បានរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារទាក់ទាញទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៥ និងការត្រៀមរៀបចំពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការ «កម្ពុជា៖ ជាម្ចាស់ផ្ទះវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២»។

ខ្លឹមសារយុទ្ធសាស្ត្រទីផ្សារនេះ គឺផ្តោតលើយុទ្ធសាស្ត្រចំនួន ៥ គឺ យុទ្ធសាស្ត្រពង្រីកទីផ្សារគោលដៅអាទិភាព ផែនការយុទ្ធសាស្ត្រពង្រឹងគុណភាព និងអភិវឌ្ឍន៍ផលិតផលឆ្លើយតបតាមតម្រូវការទីផ្សារ ផែនការយុទ្ធសាស្ត្រជំរុញការធ្វើដំណើរនិងការតភ្ជាប់ និងផែនការយុទ្ធសាស្ត្របង្កើនការផ្សព្វផ្សាយ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅឆ្នាំ២០២០កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបប្រមាណ ១០លាននាក់ ក្នុងនោះភ្ញៀវជាតិ ៩លាននាក់ ធ្លាក់ចុះ២០% និងភ្ញៀវបរទេស ១,៣លាននាក់ ធ្លាក់ចុះ៨០%៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម