Connect with us

សេដ្ឋកិច្ច

គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ

បានផុស

នៅ

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លួវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” នៅថ្ងៃច័ន្ទទី ២៧ ខែឧសភា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មប្រឹក្សាវិស្វកម្មអន្តរជាតិចិន (China International Engineering Consulting Corporation – CIECC) ដឹកនាំដោយលោកស្រី Jiang Fuhua នាយិកាមជ្ឈមណ្ឌលស្រាវជ្រាវរបស់ CIECC ស្ដីពីគម្រោងព្រែកជីកហ្វូណនតេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអង្គប្រជុំក៏មានការអញ្ជើញចូលរួមផងដែរ ពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ខេត្តកែប អភិបាលរងខេត្តកំពត និងខេត្តតាកែវ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មានលម្អិតនានាអំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនទៅគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យត្រៀមរៀបចំអនុវត្តនីតិវិធីបន្ទាប់សំដៅយ៉ាងណាជំរុញដល់ការបើកការដ្ឋាននៃគម្រោងនេះឱ្យបានឆាប់រហ័ស។

លោកឧបនាយករដ្ឋមន្ត្រី បានពន្យល់ជូនលោកស្រី Zhang Jianhua និងអង្គប្រជុំកាន់តែលម្អិតបន្ថែមទៀត អំពីគម្រោងព្រែកជីកហ្វូណនតេជោ រួមមានភូមិសាស្រ្តនៃតម្រាយខ្សែផ្លូវទឹកធម្មជាតិរបស់គម្រោង ដែលជាតម្រាវផ្លូវទឹកបុរាណបានបន្សល់ទុកស្រាប់ និងធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណន លទ្ធផលនៃការសិក្សាលើគ្រប់បច្ចេកទេសពាក់ព័ន្ធរួមមាន ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម វិស្វកម្មបូមស្តារព្រែកជីក និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេសលើគ្រប់វិស័យដែលពាក់ព័ន្ធ។

តាមរយៈសន្ទះផ្លូវទឹកចំនួន ៣កន្លែង ដែលគ្រោងនឹងសាងសសង់ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប អាចធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណនិងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានផងដែរ ដែលមិនអាចបង្ករឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានឡើយ ប៉ុន្តែផ្ទុយទៅវិញគម្រោងនេះនឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្ត នៅក្នុងប្រទេសកម្ពុជា និងអាចការពារមិនឱ្យមានទឹកជំនន់ពីប្រទេសកម្ពុជាហូរចូលប្រទេសវៀតណាម។

ជាក់ស្តែង តាមការសិក្សាយ៉ាងលម្អិតបានបង្ហាញថា បច្ចុប្បន្នទឹកហូរពីទន្លេមេគង្គទៅសមុទ្រមានប្រមាណ ៨០០០​ម៉ែត្រគូបក្នុងមួយវិនាទី(8000m3/s) ចំពោះទន្លេបាសាក់មានទំហំ ១៤០០ម៉ែត្រគូបក្នុងមួយវិនាទី(1400m3/s) ចំណែកគម្រោងព្រែកជីកហ្វូណននឹងប្រើប្រាស់ទឹកត្រឹមតែ ៥ម៉ែត្រគូបក្នុងមួយវិនាទី(5m3/s) តែប៉ុណ្ណោះ ឬប្រមាណ ០,០៥៣%។

គម្រោងព្រែកជីកហ្វូណនតេជោ មានតម្លៃប្រមាណ ១ ពាន់ ៧០០ លានដុល្លារ ដែលមានប្រវែង១៨០គីឡូម៉ែត្រ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ពីក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន៤២រូប ទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៣ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

ព័ត៌មានជាតិ៣ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ៧ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម