Connect with us

សេដ្ឋកិច្ច

អតិរេក​ពាណិជ្ជកម្ម​វៀតណាម​ ឡើង​ដល់​ ៨ ប៊ីលាន​ដុល្លារ​ក្នុង​រយៈ​ពេល​៥​​ខែ​ឆ្នាំ​នេះ​

បានផុស

នៅ

អតិរេក​ពាណិជ្ជកម្ម​របស់​វៀតណាម​ បាន​កើន​ឡើង​ដល់​ ៨,០១ ប៊ីលាន​ដុល្លារ​នៅ​ចន្លោះ​ខែ​មករា​-ឧសភា ឆ្នាំ​នេះ​ ជាមួយ​នឹង​​ទំហំ​ទឹក​ប្រាក់​នៃ​ការ​នាំ​ចេញ​ ១៥៦,៧៧ ប៊ីលាន​ដុល្លារ​ និង​ការ​នាំ​ចូល​ ១៤៨,៧៦ ប៊ីលាន​ដុល្លារ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnExpress។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខ​ដែល​​បាន​មក​ពី​​ការិយាល័យ​ស្ថិតិ​ទូទៅរបស់​វៀតណាម​មួយ​​នេះ​ បង្ហាញ​ពី​​កំណើន​ ១៥,២ ភាគរយ​នៃ​ការ​នាំ​ចេញ​ និង​ ១៨,២ ភាគរយ​នៃ​ការ​នាំ​ចូល​ ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

សហរដ្ឋ​អាមេរិក​ គឺ​ជា​ទីផ្សារ​នាំ​ចេញ​ធំ​បំផុត​របស់​វៀតណាម​ ក្នុង​ទំហំ​ទឹក​ប្រាក់​ ៤៤ ប៊ីលាន​ដុល្លារ​ ខណៈ​ចិន​ ជា​ទីផ្សារ​​នាំ​ចូល​នាំ​មុខ​គេ​របស់​ប្រទេស​ ក្នុង​ទំហំ​ទឹក​ប្រាក់​ចំនួន​ ៥៤,៩ ប៊ីលាន​ដុល្លារ​។  

​​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ វៀតណាម​ទទួល​បាន​អតិរេក​ពាណិជ្ជកម្មចំនួន​ ៣៨,១ ​ប៊ី​លាន​ដុល្លារ​ជាមួយ​សហរដ្ឋ​អាមេរិក​ ១៤,៣ ​ប៊ីលាន​ដុល្លារ​ជាមួយ​សហភាព​អឺរ៉ុប​ និង​ ២៩០ ​លាន​ដុល្លារ​ជាមួយ​​ជប៉ុន​។​ ទន្ទឹម​នឹង​នេះ​ វៀតណាម​បាន​ទទួល​រង​នូវ​ឱនភាព​ពាណិជ្ជកម្ម​ចំនួន​ ៣២,៣ ប៊ីលាន​ដុល្លារ​​ពី​​ចិន​ ១១,១ ប៊ីលាន​ដុល្លារ​ពី​​កូរ៉េខាង​ត្បូង​​ និង​ ៤,២ ប៊ីលាន​ដុល្លារ​ពី​ប្លុក​អាស៊ាន​។  

អ្នក​វិភាគ​មើល​ឃើញ​ថា​ អតិរេកពាណិជ្ជកម្ម​វៀតណាម​ កើត​ចេញ​ពី​ភាព​អំណោយ​ផល​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​មាន​ស្រាប់​ (FTAs) ​ជាមួយ​ដៃគូ​អឺរ៉ុប​ និង​អាមេរិក​ ដែល​​បន្ត​ជះ​ឥទ្ធិពល​វិជ្ជមាន​ ព្រម​ទាំង​ជួយ​រក្សា​បាន​នូវ​គុណ​សម្បត្តិ​របស់​វៀតណាម​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម​ និង​វិនិយោគ​។ លើស​ពី​នេះ ​តម្រូវការ​ទីផ្សារ​​ពិភព​លោក​ជា​ទូទៅ​ និង​អឺរ៉ុប​ និង​អាមេរិក​ ​កំពុង​ងើប​ឡើង​វិញ​ជា​បណ្តើរ​ៗ​ ដោយ​សារ​អតិផរណា​កំពុង​មាន​​និន្នាការ​ធ្លាក់​ចុះ​ ចាប់​ពី​ចុង​ឆ្នាំ​ ២០២៣។  
គួរ​គូស​បញ្ជាក់​ថា​ អតិរេកពាណិជ្ជកម្ម​ ដែល​គេ​​សំដៅ​លើ​​​ការ​លើស​នៃ​​ទំនិញ​​នាំ​ចេញ​ធៀប​នឹង​ការ​នាំ​ចូល ជា​ទូទៅ​​​តែង​គូស​បញ្ជាក់​ពី​ជញ្ជីង​ពាណិជ្ជកម្ម​ដែល​មាន​សុខភាព​ល្អ​ ដោយ​វា​ជួយ​បង្កើន​ការងារ​ និង​កំណើន​សេដ្ឋកិច្ច​ជា​ដើម​។ ផ្ទុយ​ទៅ​វិញ​ ​វា​​​ក៏​អាច​បង្ក​ជា​បញ្ហា​សម្រាប់​សេដ្ឋកិច្ច​ផង​ដែរ​ ដោយ​​រួម​មាន​ អត្រា​អតិផរណា​ខ្ពស់​ ​ការ​រិច​រិល​នៃ​ធន​ធាន​ធម្មជាតិ​ដោយ​សារ​តម្រូវ​ការ​ផលិតកម្ម​ក្នុង​ស្រុក​ និង​លក្ខខណ្ឌ​ការងារ​មិន​ល្អ​ជា​ដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៥៣ នាទី មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៣ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៥ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម