Connect with us

សេដ្ឋកិច្ច

រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ តម្លៃ ១,៣ ពាន់លានដុល្លារ បើកការដ្ឋានសាងសង់នៅថ្ងៃនេះ

បានផុស

នៅ

រោងចក្រផលិតថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អានុ​ភាព ៩០០ មេហ្គាវ៉ាត់ មានតម្លៃ ១ ពាន់ ៣០០ លានដុល្លារ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ ស្ថិតនៅឃុំថ្ម​ស ស្រុកបូទុម​សាគរ​ ខេត្ត​កោះកុង ហើយគ្រោងបើកដំណើរការនៅឆ្នាំ ២០២៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្របានប្រារព្ធធ្វើឡើងក្រោមវត្តមាន លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា នៅខេត្តកោះកុងមានវារីអាគ្គិសនីមួយគឺស្ទឹងឬស្សីជ្រុំក្រោម ដែលមានអានុភាព ៣៣៨ មេហ្គាវ៉ាត់ ប៉ុន្តែនៅស្ទើរចាញ់ ៤០០ មេហ្គាវ៉ត់នៅខេត្តស្ទឹងត្រែង។

នេះជាលើកទី២ ដែលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបង្កើតប្រវត្តិសាស្ត្រទី២ បើកការដ្ឋានសាងសង់រោងចក្រអគ្គិសនីជាប្រវត្តិសាស្ត្រធំជាងគេ និងជាប្រភេទថ្មីលើកទី១ ដើរដោយឧស្ម័នធម្មជាតិ អានុភាព ៩០០ មេហ្គាវ៉ាត់នៅខេត្តកោះកុង។

លោក កែវ រតនៈ បានរំលឹកថា៖« គិតចាប់តាំងពីឆ្នាំ ១៩៩៨ រហូតដល់បច្ចុប្បន្ន បន្ទាប់ពីកម្ពុជាមានសន្តិភាពពេញលេញ ការតភ្ជាប់បណ្ដាញអគ្គិសនីបានកើនឡើងប្រមាណ ៣២ ដង ពោលគឺ ១៥០ មេហ្គាវ៉ាត់ នៅក្នុងឆ្នាំ ១៩៩៨ ខណៈ​បច្ចុប្បន្ន​​មានជាង ៤ ពាន់មេហ្គាវ៉ាត់ ក្នុងចំណោមភូមិជាង ១ ម៉ឺន យើងមាន ៩៩,១៥% នៃភូមិទូទាំងប្រទេស មានភ្លើងពីបណ្ដាញជាតិរួចហើយ»។

លោក Thomas Joseph អគ្គនាយកក្រុមហ៊ុន Royal Group Power បានលើកឡើងថា រោងចក្រនេះ នឹងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ហើយវានឹងផលិតថាមពលអគ្គិសនីបានស្មនឹង ២៦%  នៃថាមពលក្នុងស្រុកនៅកម្ពុជា។ អំឡុងពេលសាងសង់រោងចក្រ ត្រូវបានផ្ដល់ការងារចំនួន ២ ពាន់កន្លែង ខណៈរោងចក្រនឹងដំណើរការដោយបុគ្គលិកចំនួន ៣០០ នាក់ បន្ទាប់ពីសាងសង់រួចរាល់។

ម៉ាស៊ីនទាំងអស់នឹងផលិតអគ្គិសនីបានប្រមាណ ៦ លានគីឡូវ៉ាត់ម៉ោង ជារៀងរាល់ឆ្នាំ សម្រាប់លក់ឱ្យអគ្គិសនីកម្ពុជា (EDC) ក្រោមកិច្ចព្រមព្រៀងថាមពលរយៈពេល ៣០ ឆ្នាំ។

លោក Thomas Joseph បានអះអាងថា គម្រោងនេះ នឹងជួយគាំទ្រដល់ការបង្កើតចំណែកថាមពលស្អាតរហូតដល់ ៧០% នៃផលិតកម្មក្នុងស្រុកនៅក្នុងឆ្នាំ ២០៣០។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកឡើងថា វិស័យថាមពលមិនត្រឹមតែជាផលិតផលសម្រាប់បំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែវាក៏ជាផលិតផលដែលចាំបាច់ក្នុងការជំរុញឱ្យមានការអភិវឌ្ឍវិស័យផ្សេងៗទៀត។ លោកស្រីអះអាងថា ការជំរុញ និងអភិវឌ្ឍវិស័យថាមពលអគ្គិសនីឱ្យបានត្រឹមត្រូវ និងរីកចម្រើនឆាប់រហ័ស ដើម្បីសម្រេចបានការផ្គត់ផ្គង់គ្រប់គ្រាន់ប្រកបដោយគុណភាព និងតម្លៃសមរម្យជាគន្លឹះសំខាន់ក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចេរភាព។

លោកស្រី មិថុនា ភូថង បញ្ជាក់ថា រោងចក្រផលិតថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះ នឹងក្លាយជាថាមពលអគ្គិសនីចាំបាច់សម្រាប់បម្រើផលប្រយោជន៍ក្នុងវិស័យសេដ្ឋកិច្ច និងប្រជាពលរដ្ឋ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

កីឡា១១ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម១២ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

សេដ្ឋកិច្ច៤ ម៉ោង មុន

កម្ពុជារកចំណូលបានជាង $៥៧៣ លាន ពីការនាំចេញកៅស៊ូ ក្នុងរយៈពេល ១១ ខែ ឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម