Connect with us

ព័ត៌មានជាតិ

ចុង​ខែក្រោយនេះ បញ្ចប់​ការ​ស្ថាបនា​ផ្លូវជាតិ​​មួយ​ខ្សែ​ទៀត តភ្ជាប់​ពី​ខេត្ត​ត្បូង​ឃ្មុំ​ដល់​ខេត្ត​ក្រចេះ​

បានផុស

នៅ

គម្រោងកែលម្អ ជួសជុល និងការថែទាំផ្លូវជាតិ ៧៣ ប្រវែង ៤៩,៨១២ គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តត្បូងឃ្មុំ-ខេត្តក្រចេះ សម្រេចវឌ្ឍនភាពការងារទាំងមូលបាន​ ៩៣.០៦% គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥។

បើគ្មានការ​ប្រែប្រួលដោយចៃដន្យណាមួយទេ គម្រោងការកែលម្អ ជួសជុល និងការថែទាំ ផ្លូវជាតិ ៧៣ នឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះ​បើតាមលោក ផន រឹម មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​សាធារណការនិង​ដឹកជញ្ជូន​ដែល​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ដំណើរការ​ការ​ស្ថាបនា​ផ្លូវ​ជាតិលេខ ៧៣ ដែលកំពុង​អ៊ុតកៅស៊ូ​ឈាន​ទៅ​បញ្ចប់​ឆាប់ៗ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវជាតិលេខ ៧៣ (NR73) មានចំណុចតភ្ជាប់រវាងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ដែលលាតសន្ធឹងចម្ងាយ​ ៤៩.៨១២ គីឡូម៉ែត្រ។

លោក ផន រឹម បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការ​ស្ថាបនា ក្រុមហ៊ុន​ត្រូវ​ទទួល​បន្ទុក​ថែទាំ​រយៈពេល ៥ ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៩។

បើតាមមន្រ្តីអ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ចូន ការ​ស្ថាបនា​ផ្លូវនេះ​បាន​នាំមកអត្ថប្រយោជន៍យ៉ាងសម្បើម​ដល់ប្រជាពលរដ្ឋក្នុងស្រុក និងធានាអត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងក្នុងខេត្តចំនួន ៦ របស់កម្ពុជាគឺ កំពង់ចាម ត្បូងឃ្មុំ ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដោយកាត់បន្ថយពេលវេលាធ្វើដំណើរ ចំណាយពេល​តិច ភាពងាយស្រួល និងការតភ្ជាប់កាន់តែល្អតាមបណ្តាញផ្លូវជាតិនានា។

ការ​​ស្ថាបនា ផ្លូវជាតិលេខ ៧៣ ត្រូវ​​​ពង្រីកទទឹងផ្លូវ​ពី ៨-៩ ម៉ែត្រ ដល់ ១១ ម៉ែត្រ ដោយអ៊ុតក្រាលកៅស៊ូ (AC)។ នៅ​តំបន់ផ្សារចាក់បេតុងបន្ថែម​ដល់រង្វង់មូលដែលមានស្រាប់ ស្ថិតនៅចំណុចចាប់ផ្តើម (PK០+០៤៤ ដល់ PK០+២៦២​) និងមាន​ដំឡើងលូជ្រុង​កាត់ទទឹងផ្លូវ, ដាក់ប្រព័ន្ធលូបង្ហូរទឹក (U-drain) ត្រង់ចំណុចសំខាន់ៗ និងតាមបណ្តោយសង​ខាង​ផ្លូវដែលមានភាព​ធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ (Climate Resilient) និងសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (safety of road infrastructure) ព្រមទាំងការកែលម្អចិញ្ចើមផ្លូវ ដំឡើងផ្លាកចរាចរណ៍ ឧបករណ៍សុវត្ថិភាពផ្លូវថ្នល់។

​ផ្លូវនេះស្ថាបនា​ឡើង​ក៏​ដើម្បីធានាឱ្យមានការបន្តប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃផ្លូវជាតិ ដែលបានស្តារឡើងវិញ និងបណ្តាញផ្លូវខេត្តដើម្បីជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៨ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម